Wednesday, July 27, 2011

ទូកនេសាទវៀតណាម ចូលនេសាទខុសច្បាប់ រាប់សិបគ្រឿង លើដែនសមុទ្រខេត្ដព្រះសីហនុ

ថ្ងៃទី២៧-០៧-២០១
dap-news

ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍ពី ក្រុមនេសាទខ្មែររស់ នៅតំបន់
កោះខ្យង ក្នុង ឃុំអូរជ្រៅស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ បាន ឱ្យដឹងថា 
បច្ចុប្បន្នសកម្មភាព ការចូលនេសាទ ខុសច្បាប់ ពីសំណាក់ ទូកនេសាទ
វៀតណាម ចូលមក នេសាទលើដែនសមុទ្រខ្មែរនោះ គឺបានកើតមានឡើង
អស់រយៈ ពេលយូរមក ហើយ ដោយក្នុងមួយថ្ងៃៗ គឺមានទូកនេសាទ វៀតណាមប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលច្បាប់ជលផលខ្មែរ បានហាម
ឃាត់នោះ បាន ចូលនេសាទរាប់សិបគ្រឿង។ ដោយសារតែ មានការ
នេសាទខុសច្បាប់ ពីសំណាក់ទូក នេសាទវៀតណាមនោះបានធ្វើឱ្យធនធាន
ជលផល នៅលើ ដែនសមុទ្រខេត្ដព្រះសីហនុ របស់ខ្មែរ ធ្លាប់តែសំបូរបែប
នោះបានហិន ហោចទៅៗ ធ្វើឱ្យក្រុមអ្នកនេសាទខ្មែរដែល ធ្លាប់ប្រកបមុខ
របរនេះ អស់រយៈពេលជា ច្រើនឆ្នាំ មួយចំនួនបានផ្លាស់ប្ដូរមុខរបរ ហើយខ្លះ
ទៀត បានទៅធ្វើកម្មករ នៅប្រទេសថៃនិងម៉ាឡេស៊ីជាដើមដែលបង្កឡើង
ដោយសារតែបញា្ហខាងលើ ។


សកម្មភាពនេសាទ ខុសច្បាប់ ពីសំណាក់ ទូកនេសាទវៀតណាមមកលើដែន
សមុទ្រ ព្រះសីហនុត្រូវបានគេដឹងថា មានការពាក់ព័ន្ធ យ៉ាងជ្រាលជ្រៅទៅ
នឹងក្រុមនគរបាលប្រឆាំង បទល្មើសលើផ្ទៃសមុទ្រខេត្ដព្រះសីហនុ (នាគរាជ២) និងនគរបាលព្រំដែនទឹក ២៤០ ខេត្ដព្រះសីហនុ។ ព្រោះថា បទល្មើសទាំង នេះប្រសិនបើសមត្ថកិច្ចខាងលើដែលសំបូរ ទៅដោយអាវុធទំនើប និងម៉ារីន
អូរប័រ ប្រដេញមិនមានការឃុបឃិតទេនោះទូក នេសាទវៀតណាមខុស
ច្បាប់ទាំងអស់ មិន អាចចូលមកនេសាទលើដែនសមុទ្រខេត្ដព្រះសីហនុ
បានឡើយ ប្រាកដជានឹងត្រូវកម្លាំង នគរបាលខាងលើបង្រាប ជាមិនខាន។ 
ដោយ សារតែមានបញា្ហបែបនេះ បានធ្វើឱ្យក្រុម ប្រជានេសាទខ្មែរ នៅ
តំបន់កោះខ្យងមួយ ចំនួនអស់សេចក្ដីទុកចិត្ដទៅលើក្រុមមន្ដ្រីនគរ បាល
ទាំងនេះហើយបាននាំគ្នាប្រមាណជាង ១០០នាក់ ធ្វើពាក្យបណ្ដឹងទៅកាន់ 
រាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ ដើម្បីឱ្យមាន វិធានការលើការ នេសាទ
ខុសច្បាប់ពីសំណាក់ទូកនេសាទវៀតណាម។

ក្រៅពីការត្អូញត្អែរអ្នកនេសាទនៅតំបន់កោះខ្យងនោះ ក៏មានការត្អូញត្អែរ
ពីសំណាក់ អ្នកនេសាទនៅតំបន់ ទំនប់រលក ក្រុងព្រះ សីហនុ និងស្រុក
ស្ទឹងហាវផងដែរ ជុំវិញបញា្ហ នេះ។ទាក់ទងទៅនឹងពត៌មានខាលើ
មជ្ឈមណ្ឌលពត៌មានដើមអម្ពិល បានព្យាយាមរក ការបំភ្លឺពីអង្គភាពពាក់ព័ន្ធ 
ខាងលើតែពុំអាច ទាក់ទងបាន ដោយពួកគេម្នាក់ៗឮតែឈ្មោះ អ្នកកាសែតចង់
ជួបសួរនាំ ម្នាក់ៗតែងតែ គេចមុខ ។

No comments: