ខេត្តកំពត ៖ នៅភូមិចំនួនបី នៃឃុំសំឡាញស្រុកអង្គរជ័យ កាលពីរសៀលថ្ងៃទី៤ ឧសភា ខ្យល់ព្យុះ បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន៧០ខ្នងខូចខាត ក្នុងនោះមានលំនៅឋាន១១ខ្នង រលំខូចខាតទាំងស្រុង ។
លោកវរសេនីយ៍ត្រី ពៅ សាមិត្ត អធិការនគរបាលស្រុកអង្គរជ័យ ឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ ឧសភា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ក្នុងភូមិចំនួនបី នៅឃុំសំឡាញ អស់ចំនួន៧០ខ្នង ក្នុងនោះដួលរលំខូចខាតទាំងស្រុង១១ខ្នង ។ ក្នុងពេលខ្យល់កំពុងបក់បោកខ្លាំងនោះក៏មានរន្ទះបាញ់ចំលោកអន់ ប្រធានភូមិឱ្យរងរបួសធ្ងន់និងស្លាប់មួយចំហៀងខ្លួនកម្រើកមិនរួច ។
លោកបន្តទៀតថា ចំនួនផ្ទះដែលត្រូវខូចខាតក្នុងភូមិទាំងបីនោះ មានភូមិត្រពាំងស្លា៥០ខ្នង ក្នុងនោះរលំទាំងស្រុងអស់១១ខ្នង ភូមិប្រស្រែ១០ខ្នង និងភូមិស្មោង១០ខ្នង ។ រីឯអ្នកត្រូវរន្ទះបាញ់ ជាអនុប្រធានភូមិចំប៉ី ឈ្មោះ ពុធ ថុង អាយុ៥៩ឆ្នាំ រស់នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ៕
You might also like:
No comments:
Post a Comment