Thursday, May 10, 2012

​ខេត្ដ​ព្រះ​សីហ​នុ​ទីតាំង​ល្បែង​ ហ្គេ​ម​ច្រើន​ជាង​សាលារៀន​

ផ្សាយថ្ងៃទី០៨-០៥-២០១២: ដកស្រង http://www.nokorwatcenter.com
​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កន្លែង​ហ្គេ​ម​ ដ៏​ធំ​មួយ​កំពុង​ពង្វក់​សិស្ស​នៅ​ក្នុង​ក្រុង​-​

ខេត្ដ​ព្រះ​សីហ​នុ​ ។​ បញ្ហា​ល្បែង​ហ្គេ​មខាង​ លើ​នេះ​ មាតាបិតា​សិស្ស​បាន​លើក​ឡើង​ ថា​ គួរ​បិទ​សាលារៀន​ ឬ​ក៏​អាជ្ញាធរ​ខេត្ដ​ ព្រះ​សីហ​នុ​ទុក​កន្លែង​លេង​ហ្គេ​ម​?​
​ពួក​គាត់​បាន​បន្ដ​ទៀត​ថា​ បើសិន​ អាជ្ញាធរ​ចង់ឱ្យ​សិស្ស​ចូល​សាលារៀន​ មិន​មាន​នរណា​គេច​សាលា​ គួរតែ​បិទ​ ល្បែង​ហ្គេ​ម​ តែបើ​បន្ដ​បើក​ហ្គេ​ម​នោះ​ មិន​ចាំបាច់​មាន​សាលារៀន​នោះ​ទេ​ ព្រោះ​ កូនៗ​របស់​គាត់​ចេញពីផ្ទះ​មិន​បាន​ចូល​ សាលារៀន​ទេ​តែ​បែរជា​សំដៅ​ទៅ​រក​ ទីតាំង​បើក​ហ្គេ​ម​ទៅ​វិញ​ ។​

​ការ​ដែរ​អាណាព្យាបាល​បាន​លើក​ ឡើង​ដូច្នេះ​ក៏​ព្រោះតែ​មួ​យស​ប្ដា​ហ៍​ទៅ​ មួ​យស​ប្ដា​ហ៍​លោកគ្រូ​អ្នកគ្រូ​បាន​ផ្ញើ​លិខិត​ ជា​បន្ដបន្ទាប់​មក​ឱ្យ​ពួក​គាត់​ ព្រោះតែ​ អវត្ដមាន​មិនឃើញ​សិស្ស​ចូល​សាលា​ ដើម្បី​រៀនសូត្រ​ ។​
​អាណាព្យាបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា​ ស្រប​ពេល​ លិខិត​អញ្ជើញ​របស់​នាយក​សាលា​ ពី​ អវត្ដមាន​កូន​របស់​គាត់​ គឺ​គាត់​ (​អាណា​ ព្យាបាល​សិស្ស​)​ផ្អាក​របរ​រកស៊ី​ដើម្បី​តាម​ ដាន​កូន​ ទើប​ដឹង​ថា​ កូន​របស់​គាត់​នាំ​គ្នា​ ចូល​ទៅ​លេង​ហ្គេ​ម​ទៅ​វិញ​ ។​ អាណាព្យាបាល​រូប​នេះ​បានឱ្យ​ ដឹង​ថា​ គាត់​បាន​តាម​ទាន់​កូន​កំពុង​លេង​ ហ្គេ​ម​នៅ​កន្លែង​គេ​បើក​ប្រព័ន្ធ​អ៊ី​ន​ធើ​ ណេ​ត​មួយ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​ សាល​មហោស្រព​ខេត្ដ​ព្រះ​សីហ​នុ​ ស្ថិត​ នៅ​ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ មាន​យីហោ​ “​ខេ​ អិ​ល​ កុំព្យូទ័រ​ តិច​ណូ​ឡូ​ជី​”​ នេះ​តែ​ម្ដង​ ។​ ដំបូង​ឡើយ​គាត់​គិត​ថា​ នឹង​ប្រដៅ​កូន​ នៅ​ទីនោះ​តែ​ក្រោយមក​បាន​គិត​ថា​ ប្រហែលជា​កន្លែង​គេ​មានច្បាប់​ ទម្លាប់​ទើប​មិន​ហ៊ាន​ខ្លាច​ថៅកែ​គេ​ចាប់​គាត់​ដាក់គុក​ ។​
​តាម​ប្រ​ភ​ព័ត៌មាន​បានឱ្យ​ដឹង​ដែរ​ថា ​ ទីតាំង​ខាងលើ​នេះ​កន្លង​ទៅ​អាជ្ញាធរ​ និង​ កម្លាំង​សមត្ថកិច្ច​ធ្លាប់​បាន​បង្ក្រាប​ និង​រឹបអូស​ទូ​ហ្គេ​ម​មួយ​ចំនួន​ធំ​យក​ទៅ​ បំផ្លាញ​ចោល​ និង​ថែម​ទាំង​ឱ្យ​ម្ចាស់​ទី​ តាំងធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ចប់​ល្បែង​ហ្គេ​ម​ នេះ​ទៀត​ផង​ចុះ​ហេតុ​អ្វី​បានជា​ល្បែង​ ហ្គេ​ម​នៅ​ទីតាំង​ខាងលើ​បន្ដ​លេង​យ៉ាង​ រលូន​រហូត​មក​ដល់​ពេល​នេះ​ទៀត​?​
​ជាមួយនឹង​ការ​បើក​ដំណើរការ​ឱ្យ​មាន​ ល្បែង​ហ្គេ​ម​ឱ្យ​សិស្ស​មួយ​ចំនួន​គេច​ សាលា​ចូល​ទៅ​ទីនោះ​ គេ​សង្ស័យ​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​តូច​នៅ​តែ​ ឃុបឃិត​និង​ម្ចាស់​ហ្គេ​ម​នេះ​ថ្នូរ​ និង​ លាភសក្ការៈ​ ។​
​អ្នក​ចូល​សប្បាយ​ដែល​មិនមែន​ជា​ សិស្សសាលា​នៅ​កន្លែង​ទីតាំង​ហ្គេ​មខាង​ លើ​នេះ​បាន​ចេញ​មុខ​អះអាង​ថា​ ការ​ដែល​ គេ​ហ៊ាន​លេង​ គឺ​គេ​មានច្បាប់​អនុញ្ញាត​ ពី​សាលាក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ម្យ៉ាង​ ទៀត​ហ្គេ​ម​កំពុង​បើក​លេង​នេះ​ គឺ​គេ​ យក​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​ដែល​វា​មិន​ មែន​ហ្គេ​ម​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេ​ ។​
​ប៉ុន្ដែ​ត្រូវ​អាណាព្យាបាល​លើក​តប​ ទៅ​វិញ​ថា​ថៅកែ​ជួល​ផ្ទះ​ក្នុង​មួយ​ខែៗ​ រាប់​ពាន់​ដុល្លារ​តែបើ​បើក​ល្បែង​ហ្គេ​ម​ មិន​មាន​ភ្នាល់​លុយ​តើ​បាន​ប្រាក់​ឯណា​ទៅ​ឱ្យ​ថ្លៃ​ផ្ទះ​ និង​បុគ្គលិក​នោះ​?
​ប្រភព​ដោយឡែក​មួយទៀត​បានឱ្យ​ ដឹង​ដែរ​ថា​ នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​មិន​ មែនមាន​តែ​ទីតាំង​ហ្គេ​ម​មួយ​កន្លែង​នេះ​ ទេ​ តែ​នៅ​កន្លែង​ផ្សេង​ក្នុង​ខេត្ដ​ក៏​មាន​ ល្បែង​ហ្គេ​ម​ច្រើន​កន្លែង​ទៀត​ បើ​ទោះបី​ ជា​កន្លង​ទៅ​សមត្ថកិច្ច​ចាប់​បញ្ជូន​ម្ចាស់​ ទៅ​តុលាការ​ក៏​ដោយ​ ។​
​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នៅ​ ខេត្ដ​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា​ ថៅ​ កែ​ហ្គេ​ម​ទាំង​អស់នេះ​គួរតែ​បង្វែរ​មុខរបរ​ ពីមុខរ​បរអូស​ទាញ​សិស្ស​មិន​ចូល​សាលា​ គួរ​រកមុខ​របរ​អ្វី​ដែល​មិន​បំផ្លាញ​ទំញំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជា​ទៅ ​ថ្ងៃ​ អនាគត​ ។​ ប៉ុន្ដែ​គេ​ជឿ​ថា​ ពួក​ថៅកែ​រក​ ស៊ី​ទាំង​អស់នេះ​មុខ​ក្រាស់​ដូច​ស្បែក​ក្របី​ មាន​តែ​អាជ្ញាធរ​ប៉ុណ្ណោះ​ បើ​មិន​ចង់ឱ្យ​ ពលរដ្ឋ​លោក​រិះគន់​ គួរតែ​បញ្ចប់​ល្បែង​ ហ្គេ​ម​ទាំងអស់​ជា​ស្ថាពរ​ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​ តែបើ​មិន​ប​ជ្ឈ​ប់​ទេ​ ប្រាកដ​ ជា​គេ​ចោទ​ថា​ បើ​អាជ្ញាធរ​មិន​បើកភ្លើង​ ខៀវ​ទេ​ ថៅកែ​ល្បែង​ទាំងនោះ​ក៏​គ្មាន​ អាជីវកម្ម​ទាំង​អស់នេះ​ដែរ​៕


No comments: