ផ្សាយថ្ងៃទី២៣-០៤-២០១២: ដកស្រង kpt-news.
ភ្នំពេញ ៖
គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ
តំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល
រួមជាមួយវិស័យឯកជនបានជួបពិភាក្សាគ្នានៅក្នុងសិក្ខា
សាលាពិគ្រោះ
យោបល់
ស្តីពីការអនុវត្តគម្រោងការរៀបចំយុទ្ធសាស្ត្រកម្មវីធីសាកល្បង
សម្រាប់ភាពធន់នឹងអាកាសធាតុដំណាក់កាលទី១។
លោកទេស
រដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រីក្រសួងបរិស្ថាន
និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងប្រែប្រួលអាកាសធាតុ
ថ្លែងនៅក្នុងកម្មវីធីបើកសិក្ខាសាលាពិភាក្សានៅសណ្ឋាគារសាន់វ៉េ
ព្រឹកថ្ងៃទី ២៤ខែមេសា ឆ្នាំ២០១២ថា
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះដើម្បីបង្ហាញពីផែនការការងារដល់អ្ន
កពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកសម្រេចចិត្តដើម្បីទទួលបានការគាំទ្រ
និងអនុវត្តលើផែនការ និងទិសដៅយុទ្ធសាស្ត្ររបស់គម្រោងតំណាក់កាលទី១
និងទី២ ព្រមទាំងពង្រឹងយន្តការសម្របសម្រួល
និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ឲ្យមានការចូលរួម
ក្នុងការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាប្រទេសកម្ពុជាងាយរងគ្រោះពី
ការប្រែប្រួលអាកាសធាតុ
ដោយសារសមត្ថភាពបន្ស៊ាំនៅមានកម្រិតទាំងសមត្ថភាពស្ថាប័ន
និងសមត្ថភាពបច្ចេកទេស។ បើយោងតាមការសិក្សាស្រាវជ្រាវ
និងការអង្កេតកន្លងមកបានបង្ហាញថា
ការប្រែប្រួលអាកាសធាតុបាននិងកំពុងមានផលប៉ះពាល់អវិជ្ជមានដល់
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅឆ្នាំ២០១១កន្លងទៅនេះ
ប្រទេសកម្ពុជាទទួលរងគ្រោះដោយទឹកជំនន់ដែលបានបំផ្លាញ
អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្ម
សត្វពាហន:
និងប៉ះពាល់ដល់សុខភាពមនុស្សជាច្រើននៅតាមបណ្តាខេត្តមួយចំនួន
សរុបជាទឹកប្រាក់ប្រមាណ៥២០លានដុល្លារអាមេរិក ។
ក្នុងពេលជាមួយគ្នានេះដែរ
នៅបណ្តាខេត្តមួយចំនួនទៀតបានទទួលរងនូវគ្រោះរាំងស្ងួត
ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងសន្តិសុខស្បៀង ។
ដោយយល់ច្បាស់ពីបញ្ហាប្រឈមនេះ
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ចាត់វិធានការដោះស្រាយ
បន្ទាន់ ទៅនឹងទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយ:បង្កើត
និងពង្រឹងស្ថាប័នដែលមានស្រាប់
ការបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍
យុទ្ធសាស្ត្រជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ ការកសាងសមត្ថភាព
និងអប់រំផ្សព្វផ្សាយ ព្រមទាំងការអនុវត្តសកម្មភាពឆ្លើយតបជាក់ស្តែង
ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
ក៏ដូចជាដើម្បីរួមចំណែកបន្ថយការបញ្ចេញឧស្ម័នផ្ទះ
កញ្ចក់ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិ ។
ជាងនេះទៀតនៅពេលថ្មីៗនេះប្រមុខរាជ
រដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់ចេញនូវវិធានការចំនួន១១ចំណុច ដើម្បីដោះស្រាយនឹងគ្រោះ
មហន្តរាយអាកាសធាតុ ក្នុងនោះសម្តេចបានសង្កត់ធ្ងន់នូវវិធានការបន្ស៊ាំ
និងកសាងភាពធន់ នឹងការប្រែប្រួលអាកាសធាតុជាកក្តាចម្បងផងដែរ។
លោកទេសរដ្ឋមន្ត្រីមានជំនឿជាក់ថាក្នុងរយ:ពេលពីរថ្ងៃនេះសិក្ខាកាម
ទាំងអស់នឹងមានឧិកាសទទួលបានូវ ចំណេះដឹង ព័ត៌មាន
និងបទពិសោធន៍ដ៏មានសារប្រយោជន៍ជាច្រើន
ក៏ដូចជាឧិកាសចូលរួមក្នុងការពិភាក្សាលើប្រធាន បទសំខាន់ៗ នានា
ដែលបានចែកជូនដើម្បីជាទុនបន្ថែមទៀតក្នុងការពង្រឹងសកម្មភាពឆ្លើយតប
នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ឆ្លៀតឧិកាសនេះដែរលោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកដែល បានសហការ
និងគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងនេះ។ បើតាមបទសំភាសន៍ជាមួយអ្នកសារព័ត៌មាននាឧិកាសនោះ លោក ម៉ៅហាក់
នាយកគម្រោងអត់ធន់នឹងអាកាសធាតុនៃក្រសួងបរិស្ថានបានឲ្យដឹងថា
គម្រោងកសាងភាពធន់នឹងអាកាសធាតុនេះបានចាប់ផ្តើមនៅឆ្នាំ២០១០
ហើយជាគោលការណ៍គម្រោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១២
តែដោយសារមានការយឺតយ៉ាវទាំងការជ្រើសរើសបុគ្គលិក
ក៏ដូចជាការដេញថ្លៃឲ្យក្រុមហ៊ុនបានធ្វើឲ្យយើងសុំពន្យាពេលរយ:ពេល
មួយឆ្នាំទៀតរហូតដល់ឆ្នាំ២០១៣ ។
ប៉ុន្តែគម្រោងនេះបើគិតពីឆ្នា២០១០រហូតដល់បច្ចុប្បន្ននេះគឺថា
បានសម្រេចលទ្ធផលជាច្រើនដូចជាការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងគម្រោង
ការជ្រើសមន្ត្រីគម្រោង ការជ្រើសរើសទីប្រឹក្សាជាតិ
ទីប្រឹក្សាអន្តរជាតិ
ដើម្បីអនុវត្តន៍គម្រោងក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានប្រែប្រួល
អាកាសធាតុនៃក្រសយងបរិស្ថាន ការដេញថ្លៃឲ្យក្រុមហ៊ុនទទួលយកទៅអនុវត្ត
។
បច្ចុប្បន្នការងារនេះទីប្រឹក្សាអនុវត្តគម្រោងកំពុងរៀបចំរបាយការណ៍
ដែលបានចុះសំភាសន៍ជាមួយនឹងស្ថាប័នពាក់ព័ន្ធ
ក៏ដូចជាមួយខាងវិស័យឯកជន ។
ចំណែកខាងក្រុមហ៊ុនឯកជនវិញក៏បាននឹងកំពុងរៀបចំការងាររបស់ខ្លួន
ផងដែរ ដូចថ្ងៃនេះការរៀបចំឲ្យមានការជួបជុំគ្នានៅក្នុងសិក្ខាសាលា
ស្តីពីការអនុវត្តគម្រោងការរៀបចំយុទ្ធសាស្ត្រកម្មវីធីសាកល្បង
សម្រាប់ភាពធន់នឹងអាកាសធាតុដំណាក់កាលទី១ គឺជាលើកទីមួយហើយ
ដើម្បីឲ្យក្រុមហ៊ុនក៏ដូចជាជាទីប្រឹក្សាគម្រោង
ធ្វើបទបង្ហាញពីលទ្ធផលដែលពួកគាត់បានអនុវត្តកន្លងមកផង
និងដើម្បីបង្ហាញពីគោលដៅផែនការនាពេលខាងមុខបន្តថាគម្រោងរបស់យើង
នឹងត្រូវធ្វើអ្វីខ្លះទៀត៕
No comments:
Post a Comment