Wednesday, April 25, 2012

បុរស​ប្រពន្ធ​២​ជាប់​សង្ស័យ​ពី​បទ​ រំលោភ​ភរិយា​ រួច​សម្លាប់​

ផ្សាយថ្ងៃទី២៣-០៤-២០១២: ដកស្រងnokorwatnews.



ខេត្ដតាកែវ​ ៖​ ភាព​ភ្ញាក់ផ្អើល​អំពី​ ករណី​ស្ដ្រី​មេផ្ទះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ នៅ​លើ​គ្រែ​ លើ​ផ្ទះ​កាលពី​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១២​ ឥឡូវនេះ​សមត្ថ​ កិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ ហើយ​ គឺជា​ប្ដី​របស់​ជន​រង​គ្រោះ​ ។​ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​ ដើម្បី​ស៊ើបអង្កេត​ បន្ដ​ទៀត​ ។​ ​បុរស​

ជា​ប្ដី​ដែល​ត្រូវ​សមត្ថកិច្ច​ ឃាត់​ ខ្លួន​ឈ្មោះ​ ជុំ​ រិ​ន្ទ​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ ភូមិ​ត្រ​ញំ​ង​កក់​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​ និង​ភរិយា​ឈ្មោះ​នាង​វេន​ អាយុ​៣៣​ឆ្នាំ​ មានកូន​ប្រុស​ស្រី​២​នាក់​ នៅ​ក្នុង​បន្ទុក​ ។​ បុរស​ជុំ​ រិ​ន្ទ​ មានមុខ​ របរ​ជា​អ្នក​រកស៊ី​គក់​ជេ​ម៉ូតូ​នៅ​ភ្នំពេញ​។​​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ជុំ​ រិ​ន្ទ​ កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​ស៊ើបអង្កេត​ផ្អែក​ទៅ​លើ​ភស្ដុ​តាង​ និង​សាក្សី​ ។​ លោក​សួន​ ផុ​ន​ ស្នងការ​រង​ នគរបាល​ខេត្ដតាកែវ​ បានឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើប​ អង្កេត​ ហើយ​ឈាន​ដល់​ការ​ចាប់ខ្លួន​ បុរស​ជា​ប្ដី​នេះ​តែ​ម្ដង​ ។​ លោក​បន្ដ​ថា​ ឃាតក​ជា​ប្ដី​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​ក្រោម​បទ​ឃាតកម្ម​ គិត​ទុកជា​មុន​ ។​
​លោក​ញ៉ែ​ម​ សឿ​ន​ អធិការ​ស្រុក​ត្រាំ​ កក់​ បានឱ្យ​ដឹង​ថា​ ឃាតក​ជា​ប្ដី​មិន​បាន​ នៅ​ជាប់លាប់​ជាមួយ​ប្រពន្ធ​ និង​កូន​នៅ​ ឯ​ស្រុក​នោះ​ទេ​ គឺ​គេ​រកស៊ី​គក់​ជេ​ម៉ូតូ​នៅ​ ភ្នំពេញ​ ។​ តែ​អំឡុង​ពេល​ចូល​ឆ្នាំ​បុរស​ ជា​ប្ដី​បាន​មក​លេង​ផ្ទះ​ ហើយ​នៅ​យប់​ថ្ងៃ​ ទី​១៩​ ខែមេសា​ ឆ្នាំ​២០១២​ ជន​នេះ​ ក្រោយ​ពី​រួម​ភេទ​ជាមួយ​ប្រពន្ធ​ហើយ​ ក៏​ បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ឱ្យ​ដេក​ស្លាប់​ ទាំង​អាក្រាត​កាយ​នៅ​ក្បែរ​កូនស្រី​ ដែល​ មាន​អាយុ​៤​ឆ្នាំ​ ។​ លោក​បន្ដ​ថា​ “​បុរស​ ជា​ឃាតក​លួច​ទៅ​មាន​ប្រពន្ធ​ទី​២​ទៀត​ នៅ​ខេត្ដស្វាយរៀង​”​ ដែល​ជា​មូលហេតុ​ សង្ស័យ​នាំ​ឱ្យ​មាន​ឃាតកម្ម​ ។​ យ៉ាងណា​ ក្ដី​បុរស​ជាប់ចោទ​មិន​សារភាព​អំពី​ករណី​ ប្រពន្ធ​ទី​២​នោះ​ទេ​ ។​​បើ​តាម​សមត្ថកិច្ច​

បានឱ្យ​ដឹង​ថា​ នៅ​ ព្រឹក​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​កំណត់​ចម្លើយ​ជនសង្ស័យ​ រួច​ ក៏​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​។​
​បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ ជនសង្ស័យ​ ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​ ប្ដី​ប្រពន្ធ​ និង​កូន​បាន​ដេក​ជាមួយ​ គ្នា​ លុះដល់​ម៉ោង​ប្រហែល​១០​ទៅ​១១​ យប់​ ខ្លួន​បាន​រួម​ភេទ​ជាមួយ​ប្រពន្ធ​ដោយ​ ប្រើប្រាស់​ស្រោមអនាម័យ​ ។​ បន្ទាប់​ពី​ រួមរ័ក​រួច​ ខ្លួន​ក៏​ច្របាច់ក​ប្រពន្ធ​ឱ្យ​ស្លាប់​ ទាំង​អាក្រាត​កាយ​នៅ​លើ​គ្រែ​ ហើយ​បាន​ យក​ស្រោមអនាម័យ​បោះចោល​នៅ​ ក្រោម​កាំជណ្ដើរ​ផ្ទះ​ រួច​ជិះ​ម៉ូតូ​មក​ដេក​ ផ្ទះសំណាក់​លី​ហេង​ នៅ​សង្កាត់​ចាក់​ អង្រែ​លើ​ ខណ្ឌ

មានជ័យ​ វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ។​ជុំ​ រិ​ន្ទ​ បាន​និយាយ​ថា​ លុះ​ព្រឹក​ឡើង​ មាន​បងប្អូន​ទូរស័ព្ទ​ប្រាប់​ខ្លួន​ថា​ ប្រពន្ធ​ របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភ​ហើយ​សម្លាប់​  ពេល​នោះ​ខ្លួន​បាន​ឆ្លើយ​ពង្វាង​ថា​ ពេល​ នេះ​ខ្លួន​កំពុង​នៅ​ផ្សារ​ស្គន់​ ខេត្ដកំពង់ចាម​ តែ​តាម​ពិត​ គឺ​កំពុង​នៅផ្ទះ​សំណាក់​ក្នុង​ រាជធានី​ភ្នំពេញ​សោះ​ ។​លោក​វរសេនីយ៍ទោ​ សែ​ម​ សុ​ជាតិនាយការិយា

ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​ បានឱ្យ​ដឹង​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​ សមត្ថកិច្ច​ សហការ​ជាមួយនឹង​កម្លាំង​ នគរបាល​ខណ្ឌមានជ័យ​ និង​ម្ចាស់​សំណាក់​ បាន​បង្ហាញ​ថា​ បុរស​ជា​ប្ដី​ពិតជា​មាន​ ការ​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ ប្រាកដ​មែន​ ។​​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ គេ​នៅ​តែ​មិន​ ទាន់​ដឹង​ពី​មូលហេតុ​ ដែល​បុរស​ជា​ប្ដី​ ដាច់​ចិត្ដ​សម្លាប់​ប្រពន្ធ​ខ្លួន​នោះ​នៅឡើយ​ ទេ​ ៕

No comments: