Wednesday, April 4, 2012

អាស៊ាន​នឹង​លុប​បំបាត់​គ្រឿងញៀន​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥

ផ្សាយថ្ងៃទី០3-០៤-២០១២: ដកស្រងnokorwatnews



ភ្នំពេញ​៖​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១២​ បាន​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​យល់​ស្រប​ទៅ​លើ​សេចក្តី​ថ្លៃ​ង​ការណ៍​របស់​ ប្រមុខរដ្ឋ​អាស៊ាន​ ធ្វើ​យ៉ាងណា​ឲ្យ​អាស៊ាន​គ្មាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ និង​ជា​ប្រធាន​អាស៊ាន​ នៅ​ក្រោយ​កិច្ចប្រជុំ​ខាងលើ​នេះ​។លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា​ កិច្ចប្រជុំ​បាន​ ពិភាក្សា​យល់​ស្រប​អំពី​សេចក្តីថ្លែងការណ៍​របស់​ប្រមុខរដ្ឋ​អាស៊ាន​ ធ្វើ​យ៉ាងណា​ឲ្យ​អាស៊ាន​មិន​ មាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥​។​លោក​បន្ត​ថា​ បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​

ដែល​មាន​ឥទ្ធិពល​លើ​ទិដ្ឋភាព​៣​គឺ​ទិដ្ឋភាព​ សេដ្ឋកិច្ច​,​ ទិដ្ឋភាព​សង្គម​ ជា​ពិសេស​ប៉ះពាល់​លើ​យុវជន​នានា​ដែល​ប្រើប្រាស់​គ្រឿងញៀន​,​ បញ្ហា​រត់ពន្ធ​គ្រឿង​ ញៀន​ ដូច្នេះ​ធ្វើ​យ៉ាងណា​ ឆ្នាំ​២០១៥​ធ្វើ​ឲ្យ​អាស៊ាន​គ្មាន​គ្រឿងញៀន​។​ កិច្ចប្រជុំ​បាន​អនុម័ត​លើ​ឯកសារ​ ដើម្បី​ដាក់​ជូន​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស​អាស៊ាន​អនុម័ត​នៅ​ថ្ងៃ​ទី​៣​មេ ​សា​ ឆ្នាំ​២០១២​។​​ជាមួយនឹង

​ការ​ពិភាក្សា​លើ​បញ្ហា​លុប​ បំបាត់​គ្រឿងញៀន​ខាងលើ​នេះ​ កិច្ចប្រជុំ​អាស៊ាន​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​បោះ​ឆ្នោត​នៅ​ភូមា​ផង​ដែរ​។​ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ មាន​ប្រសាសន៍​ថា​ តាម​ព័ត៌មាន​បឋម​ដែល​ទទួល​បានការ​ប្រព្រឹត្ត​ទៅ​សម្រាប់​ការ​បោះ​ឆ្នា​ត​នៅ​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​តម្លា​ ភាព​ដោយ​សេរី​ និង​យុត្តិធម៌​។​ លោក​បន្ត​ថា​ ការ​បោះ​ឆ្នោត​របស់​មី​យ៉ា​ន់​ម៉ា​ គឺជា​ជំហាន​ថ្មី​មួយទៀត​ក្នុង​ ការ​ធ្វើ​ប្រជា​ធិ​បេ​តយ្យ​ភាវូបនីយកម្ម​នៅ​ប្រទេស​នេះ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ កិច្ចប្រជុំ​បាន​ឯកភាព​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ ពិសេស​ប្រទេស​ណា​ដែល​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មី​យ៉ា​ន់​ម៉ា​ សុំ​ឲ្យ​ដក​ចេញ​ដើម្បី​ជម្រុញ​ ឲ្យ​កាន់តែ​ឈាន​ទៅ​មុខ​ទៀត​ក្នុង​ការ​ធ្វើ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​នៅ​ មី​យ៉ា​ន់​ម៉ា​នេះ​ និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​បន្ត​ដើរទៅ​មុខ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ ប្រជាធិបតេយ្យ​៕

No comments: