តាកែវ ៖
យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់
និងស្រាល១៦នាក់បានដឹកទៅកាន់មន្ទីរពេទ្យខេត្តតាកែវ
ធ្វើការសង្គ្រោះបន្ទាន់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរមួយបាន
កើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរបានបុកដើមដូងបាក់២កំណាត់
រីឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខទាំងស្រុង។
តាមសំដីមន្ត្រីនគរបាលចរាចរស្រុក
ទ្រាំង បាននិយាយថា រថយន្តដឹកអ្នក
ដំណើរមួយគ្រឿងនោះ
បើកមកពីទិសខាងត្បូង ទៅជើង
មានល្បឿនលឿនលុះមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៧-៨៨
លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមផ្ដៀក ឃុំ ព្រៃស្លឹក
ស្រុកទ្រាំង ខេត្ត តាកែវ
បានរេចង្កូតធ្លាក់ផ្លូវជាតិទៅបុកដើមដូងពេញទំហឹងបណ្ដាលឲ្យ
មនុស្ស១៦នាក់ រងរបួសធ្ងន់ស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត
រីឯអ្នកបើកបរ បានរងរបួសធ្ងន់ផងដែរ។ តៃកុងបើកបររថយន្តក្រុង ឈ្មោះ
យុំាង សាង ភេទប្រុសអាយុ ៦៤ឆ្នាំ រស់នៅខេត្ត ឃ្លាំង ប្រទេសវៀតណាម
ហើយរថយន្តបង្កពណ៌ក្រហមលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-2929។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨
និង ៥នាទី ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅចំណុច ភូមិឃុំខាងលើ។
តាមសំដីអ្នកឃើញហេតុការណ៍បាននិយាយថា
គេបានឃើញឡានដឹកអ្នកដំណើរមួយគ្រឿងនេះ
បានបើកបោះពួយពីទិសខាងត្បូងមកជើង មានល្បឿនលឿនគួរសម
លុះមកដល់ចំណុចខាងលើ
មិនដឹងយ៉ាងម៉េចស្រាប់តែរេចង្កូតទៅបុកដើមដូងពេញទំហឹងលាន់សូរដូច
រន្ទះបណ្ដាលឲ្យមនុស្ស១៦នាក់របួសតែម្ដង៕
ដំណើរមួយគ្រឿងនោះ បើកមកពីទិសខាងត្បូង ទៅជើង មានល្បឿនលឿនលុះមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៧-៨៨ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមផ្ដៀក ឃុំ ព្រៃស្លឹក ស្រុកទ្រាំង ខេត្ត តាកែវ បានរេចង្កូតធ្លាក់ផ្លូវជាតិទៅបុកដើមដូងពេញទំហឹងបណ្ដាលឲ្យ មនុស្ស១៦នាក់ រងរបួសធ្ងន់ស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត រីឯអ្នកបើកបរ បានរងរបួសធ្ងន់ផងដែរ។ តៃកុងបើកបររថយន្តក្រុង ឈ្មោះ យុំាង សាង ភេទប្រុសអាយុ ៦៤ឆ្នាំ រស់នៅខេត្ត ឃ្លាំង ប្រទេសវៀតណាម ហើយរថយន្តបង្កពណ៌ក្រហមលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-2929។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥នាទី ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅចំណុច ភូមិឃុំខាងលើ។ តាមសំដីអ្នកឃើញហេតុការណ៍បាននិយាយថា គេបានឃើញឡានដឹកអ្នកដំណើរមួយគ្រឿងនេះ បានបើកបោះពួយពីទិសខាងត្បូងមកជើង មានល្បឿនលឿនគួរសម លុះមកដល់ចំណុចខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែរេចង្កូតទៅបុកដើមដូងពេញទំហឹងលាន់សូរដូច រន្ទះបណ្ដាលឲ្យមនុស្ស១៦នាក់របួសតែម្ដង៕
No comments:
Post a Comment