Thursday, April 26, 2012
កាស៊ីណូសាន់ដេបើកទ្វារឱ្យភ្ញៀវចូលលេងវិញហើយ ទោះបីគ្មានច្បាប់គ្រប់គ្រាន់ក៏ដោយ
ផ្សាយថ្ងៃទី២៤-០៤-២០១២: ដកស្រង.nokorwatnews
ខេត្ដកំពត ៖ តាមសេចក្ដីរាយការណ៍ ពីព្រំដែនកម្ពុជា-វៀតណាមស្ថិតលើទឹក ដីខេត្ដកំពតបានឱ្យដឹងថាកាស៊ីណូសាន់ ដេបានបើកទ្វារឱ្យភ្ញៀវជាតិនិងអន្ដរជាតិ ចូលលេងវិញហើយទោះបីជាក្រសួង ហិរញ្ញវត្ថុបានរកឃើញថាកាស៊ីណូនេះ គ្មានច្បាប់គ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម ដែលធ្វើឱ្យបាត់ចំណូលរដ្ឋយ៉ាងច្រើនក៏ ដោយ ។ កាស៊ីណូសាន់ដេនាពេលកន្លងមក បានលួចបើកដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងហិរញ្ញវត្ថុរាប់សិបឆ្នាំលុះមក ដល់ឆ្នាំ២០១១ក្រសួងហិរញ្ញវត្ថុបានចុះ ពិនិត្យទើបដឹងថា កាស៊ីណូសាន់ដេ គ្មានច្បាប់ទម្លាប់ទេ ហើយក៏បានស្នើសុំ ឱ្យក្រសួងមហាផ្ទៃចេញលិខិតបិទកាស៊ីណូ សាន់ដេកាលពីអំឡុងខែសីហា ឆ្នាំ២០១១ ដើម្បីឱ្យម្ចាស់កាស៊ីណូធ្វើច្បាប់សិន ។ ប៉ុន្ដែទោះជាកាស៊ីណូសាន់ដេគ្មានច្បាប់ ហើយត្រូវក្រសួងមហាផ្ទៃហាមឃាត់ និងឱ្យបិទទ្វារយ៉ាងណាក៏ដោយក៏កាស៊ីណូ មួយនេះមិនកោតញញើតទេព្រោះមាន អ្នកធំនៅក្រសួងមហាផ្ទៃរត់ការកាងពី ក្រោយខ្នង ទើបបិទទ្វារមិនបានប៉ុន្មាន ខែផង។ ស្រាប់តែនៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១២កន្លងមកនេះ កាស៊ីណូសាន់ដេ បើកទ្វារទទួលភ្ញៀវចូលលែងយ៉ាងរលូន រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១២នេះគ្មានមន្ដ្រីជំនាញមកសួរនាំ បន្ដិចសោះ ។ ក្រោយពេលកាស៊ីណូសាន់ដេបើកទ្វារ គេឃើញភ្ញៀវចូលលេងល្បែងភ្នាល់ដាក់ លុយយ៉ាងគគ្រឹកគគ្រេងភ្លូកទឹកភ្លូកដី យ៉ាងរំភើយដូចកាស៊ីណូគេមានច្បាប់ ដូច្នោះដែរ ។ ប្រភពបន្ដទៀតថា ទោះជា បែបនេះក្ដីវាជាទង្វើពុករលួយមួយដែល ធ្វើឱ្យម្ចាស់កាស៊ីណូផ្សេងទៀត ដែលគេ ខំធ្វើច្បាប់បង់ពន្ធចូលរដ្ឋអស់រាប់ម៉ឺន ដុល្លារក្នុងមួយខែដេកមិនលក់នៅមិន សុខដោយឃើញកាស៊ីណូដែលគ្មាន ច្បាប់ក៏អាចបើកបានដែរនោះ ។បើតាមប្រភពមួយសុំមិនឱ្យបញ្ចេញ ឈ្មោះបាននិយាយប្រាប់អ្នកយកព័ត៌មាន កាសែតនគរវត្ដថា កាស៊ីណូសាន់ដេមាន ស.ជ.ណ.ពីរាជរដ្ឋាភិបាលឱ្យសាងសង់ ទីតាំងកាស៊ីណូនៅតំបន់ព្រំដែនអន្ដរជាតិ ព្រែកចាកតែការធ្វើអាជីវកម្មបើក កាស៊ីណូត្រូវសុំទៅក្រសួងហិរញ្ញវត្ថុ។ ប៉ុន្ដែកាស៊ីណូមួយនេះបើកធ្វើអាជីវកម្ម មិនបានសុំច្បាប់ទៅក្រសួងហិរញ្ញវត្ថុទេ ដោយសំអាងថាមានស.ជ.ណ.សម្ដេច តេជោឱ្យសាងសង់ទីតាំងកាស៊ីណូក៏ បើក ធ្វើអាជីវកម្មតែម្ដងមិនឈឺក្បាលថា មានច្បាប់ឬអត់ច្បាប់នោះទេ។ ជុំវិញ ការបិទកាស៊ីណូនេះគេសម្គាល់ឃើញ កាស៊ីណូចំនួន៣ដែលត្រូវបិទទ្វារព្រមគ្នា គឺទី១-កាស៊ីណូសាន់ដេ, ទី២-កាស៊ីណូ សាន់រ៉ាយ និងទី៣-កាស៊ីណូហ្គោលដិន ថោនដែលកន្លងមកគេដឹងថាជាកាស៊ីណូ បើកគ្មានច្បាប់និងបើកឱ្យប្រជាពលរដ្ឋ ខ្មែរចូលលេងល្បែងភ្នាល់លុយដោយ សេរីសំខាន់ឱ្យតែមានលុយលេងបានហើយ។ នៅឯកាស៊ីណូសាន់ដេវិញក៏មានការបើក លេងយ៉ាងកងរំពងដែររហូតបង្កើតឱ្យ មានល្បែងភ្នាល់ជល់មាន់ដ៏ធំមួយទៀតផង។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment