Thursday, April 26, 2012

អង្គការ​សុខភាព​ពិភពលោក​បារម្ភ​ចំពោះ​ជំងឺ​ចម្លែក​នៅ​វៀតណាម​

ផ្សាយថ្ងៃទី២៤-០៤-២០១២: ដកស្រង nokorwatnews

 

ជំងឺ​លើ​ស្បែក​កំពុង​ផ្ទុះ​ឡើង​ក្នុង​ ប្រទេស​វៀតណាម​។​ អង្គការ​សុខភាព​ពិភពលោក​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ខ្លួន​មានការ​ព្រួយបារម្ភ​ អំពី​ការ​ឆ្លង​ជំងឺ​ប្លែក​នៅ​លើ​ស្បែក​ជនជាតិ​វៀតណាម​រស់នៅ​ក្នុង​តំបន់​ កណ្ដាល​ប្រទេស​វៀត​ ណា​ម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៩​នាក់​ ភាគច្រើន​ជា​កុមារ​។​មនុស្ស​ជាង​១៧០​នាក់​ធ្លាក់​ឈឺ​ ដោយសារ​ជំងឺ​មិន​ស្គាល់​មុខ​នេះ​ ដែល​ធ្វើ​ឲ្យ​រឹង​ដៃជើង​ និង​ រលាក​ក្រពះ​ដល់​ជន​រង​គ្រោះ​ ហើយ​វា​ហាក់ដូចជា​មានការ​រលាក​នៅ​ជើង​។​ជំងឺ​នោះ​កើតឡើង​នៅ​ក្នុង​មណ្ឌល​ បា​ តូ​ (Ba​ To)​ នៃ​ខេត្ដ​ ក្វា​ង​ ងៃ​ (Quang​ Ngai)​ ហើយ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ មិន​ធ្លាប់​ដឹង​ឮ​អំពី​ជំងឺ​៕

No comments: