Friday, April 27, 2012

ក្រុម​ការ​ងារ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ​ខេត្ត​កំពត​ប្រជុំ​ឯកភាព​លើ​ការងារ​សង្កេត​ការណ៍​ការ​បោះឆ្នោត​ ឃុំ​សង្កាត់​ ៣ ​មិថុនា ​២០១២​

ផ្សាយថ្ងៃទី២៦-០៤-២០១២: ដកស្រងbayontv.com.kh

  

កំពត៖ ​ដោយ​ទទួល​ការ​ឯក​ភាព​របស់​ឯកឧត្តម ​ខូយ ​ឃុនហ៊ួរ ​ប្រធាន​គណៈកម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​កំពត ​ប្រគល់​ភារកិច្ច ​ជា​ភ្នាក់​ងារ​សង្កេត​ការ​គណបក្ស​គ្រប់​ការ​រិ​យាល័យ​បោះ​ឆ្នោត​ទូទាំង​ ខេត្ត​កំពត ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ បាន​អនុវត្ត​តាមគោលការណ៍​ណែនាំ​ពី​គណៈឃោសនា ​ចលនា​មហាជន ​ដែល​មាន​ឯកឧត្តម​ អ៊ឹង ​ម៉េងហ៊ួរ ​ជា​ប្រធាន​ត្រូវ​បានឯក​ភាព​ រៀបចំ​ឯកសារ​បណ្ដុះ​បណ្ដាល​ភ្នាក់ងារ​សង្កេត​ការ​ បោះឆ្នោត ​ឃុំ​សង្កាត់ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី០៣ ​ខែមិថុនា ​ឆ្នាំ ២០១២​នា​ពេល​ខាង​មុខ​។    ក្រុម​ការងារ​យុវជន​ខេត្ត​ក្រុង-ស្រុក ​ត្រូវ​បាន​ប្រជុំ​ឯកភាព​គ្នា ​រៀប​ចំ​សមាសភាព​ ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​ មាន​ប្រធាន​ អនុប្រធាន ​ខេត្ត​ ក្រុង ​ស្រុក ​ហើយ​នឹង​បញ្ចូល​អ្នក​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ទៅបណ្ដុះ​បណ្ដាល​សមា​ ជិក​បន្ដ​នៅ​មូល​ដ្ឋាន​ ដើម្បី​យល់​ដឹង​អំពី​របៀប​នៃការ​បោះឆ្នោត​និតិវិធី​ផ្សេងៗ ​នៃ​ការ​បោះ​ឆ្នោត​ ។
លោក ​ហ៊ុន ​សារពេជ្រ ​និង​លោក ចាន់ សុភា ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​យុវជន​ខេត្ត​ត្រូវ​អនុវត្ត ​ភារ​កិច្ច​តាម​គោលការណ៍​ដែល​ថ្នាក់​ដឹក​លើ​បាន​ប្រគល់​ និង​យក​មតិ​ឯកភាព​ភាគ​ច្រើន​ ។លោក​ ហ៊ុន ​សារពេជ្រ ​ប្រធាន​ក្រុម​ការងារ​ យុវជន​ខេត្ត​បានបញ្ជាក់​ថា ​ក្រុម​ការងារ​យុវជន​ទាំងអស់ ​ត្រូវ​មានកតញ្ញូតាធម៌ ​ខន្ដី គុណធម៌ អោយ​ជាប់​ជានិច្ច​ក្នុង​ខ្លួន ​ហើយ​ប្រត្តិបត្តិ​ការ​ងារ​ដោយ​ស្មារតី ​ភ្ញាក់​រលឹក​ខ្ពស់ ​ទើប​ជាយុវជនឈានមុខ ​រឺ​យុវជន​គម្រូល្អ ​សម្រាប់​បម្រើ​មាតុភូមិ ​ជួយ​ការងារ​សង្គម ​ដោយ​សេចក្ដី ​ថ្លៃថ្នូរ ​មាន​ឧត្តម​ប្រយោជន៍​ល្អ​ប្រពៃ ​ក្រោ​ម​ការ​ដឹក​នាំ ​ដ៏ខ្ពង់ខ្ពស់ ​និង​ឈ្លៀស​វៃ​បំផុត​ រប​ស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​និង​លោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​។លោក ​ហ៊ុន ​សារពេជ្រ  និង​លោក ​ចាន់ ​សុភា​ បាន​បញ្ជាក់​ថា​ យុវជន​ខេត្ត​របស់​យើង​ត្រូវ​កត់​ត្រា​ទុក​ក្នុង​បេះ​ដូង​នូវ​ថ្ងៃ​បុណ្យ​ ទាំង​៤ ​របស់​គណបក្ស​ដែល​សម្រេច​បាន​កន្លង​មក​។គួរ​បញ្ជាក់​ថា ​ក្រោយ​អង្គ​ប្រជុំ​បាន​បញ្ចប់ ​ក្រុម​ការងារ​យុវជន​បាន​ទទួល​ទាន​អាហារ​សាមគ្គី ​យ៉ាង​រីក​រាយ​៕

No comments: