លោកហុងឡី អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនថ្លែងកាលពីថ្ងៃទី២១ មីនាថា ប្រទេសចិននាំចូលដោយស្របច្បាប់នូវប្រេងកាតរបស់ អ៊ីរ៉ង់តាមច្រកធម្មតាទាំងឡាយ ហើយការនាំចូលនោះធ្វើឡើងដោយសមហេតុផលនិងត្រឹមត្រូវ ។លោកហុងឡីបញ្ជាក់ថា ប្រទេសចិននាំចូលប្រេងកាតអ៊ីរ៉ង់ស្របតាមសេចក្តី ត្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនដោយពុំរំលោភ បំពានលើបណ្តាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឬធ្វើឱ្យខូចខាតផលប្រយោជន៍របស់ភាគីទី៣ ឬរបស់សហគមន៍អន្តរជាតិឡើយ ។អ្នកនាំពាក្យរូបនេះបន្តថាប្រទេសចិន ប្រឆាំងនឹងគ្រប់ប្រទេសណាដែលដាក់ទណ្ឌកម្មជាឯកតោភាគី លើប្រទេសមួយទៀតយោងទៅតាមច្បាប់ក្នុងស្រុកផ្ទាល់ របស់គេ។ លោកបន្តថា ចិននឹងពុំទទួលយកឡើយនូវការដាក់ទណ្ឌកម្មជាឯកតោភាគី លើអ៊ីរ៉ង់ ។លោកហុងឡី អះអាងបែបនេះពីជំហររបស់ចិនក្នុងសន្និសីទសារព័ត៌មាន មួយក្រោយមានសំណើឱ្យមានអត្ថាធិប្បាយលើការ
ប្រកាសរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន ទាក់ទិនដល់បណ្តាទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។កាលពីថ្ងៃទី២០ មីនាកន្លងមកនេះ លោកស្រីគ្លីនតុនបានចេញសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក នឹងលើកទឹកចិត្តក្នុងគ្រាដំបូងដល់ប្រទេសជប៉ុន និងប្រទេសអឺរ៉ុប១០ ដោយសារតែវិធានការថ្មីៗដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយប្រទេសទាំងនេះប្រកាសកាត់បន្ថយយ៉ាងច្រើននូវការនាំចូល ប្រេងមកពីអ៊ីរ៉ង់ ។លោកស្រីគ្លីនតុនបន្តថា លោកស្រីនឹងជម្រាបប្រាប់សភាអាមេរិកថា ទណ្ឌកម្មនឹងមិនអនុវត្តលើបណ្តាស្ថាប័នរបស់បណ្តាប្រទេស ខាងលើនោះ ឡើយ សម្រាប់ដំណាក់កាល៦ខែ ដែលអាមេរិកអាចកែប្រែជាថ្មី ។ ប្រទេស១២ក្នុងនោះមានចិន ឥណ្ឌា និងកូរ៉េខាងត្បូង ត្រូវរង់ចាំមើលថា តើពួកគេកាត់បន្ថយការនាំចូលប្រេងអុីរ៉ង់ដែរឬអត់ មុនដំណាច់ខែកក្កដា ឬក៏ត្រូវប្រឈមមុខនឹងទណ្ឌ កម្មនានារបស់អាមេរិក ៕

No comments:
Post a Comment