ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រង bayontv
ភ្នំពេញ៖ លោកជំទាវជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាលេខាធិការដ្ឋាន ប្រធានគណៈកម្មការជាតិដឹកនាំការបង្ក្រាប អំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានបញ្ជាក់នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ថា យើងមានមោទនភាពនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ដែលបាននិងកំពុងសហការក្នុងការអនុវត្តន៍គំរោងមួយចំនួនក្នុងបំណង ប្រយុទ្ធ ប្រឆាំងនិងការជួញដូរមនុស្សនៅកម្ពុជា។លើជំទាវបន្ថែមថា
ប្រទេសយើងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានបង្កើតអោយមានច្បាប់ថ្មី ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញផ្លូវភេទ តែការអនុវត្តន៍នៅមិនទាន់បានល្អប្រសើរ និងគ្រប់គ្រាន់នៅឡើយទេ។ យើងត្រូវមានឆន្ទៈ ដោយត្រូវ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពដល់ ភាគីដែលពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តន៍គំរោងនេះប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់លោកជំទាវបានពន្យល់ថាការជួញដូរមនុស្សមួយចំនួនវាមានកើតយូរហើយ ដូច្នេះយើងពិបាកនឹងនិយាយថា ស្ថានភាពជួញដូរនៅកម្ពុជាវាមានសភាពធូរស្រាលឬធ្ងន់ធ្ងរជាងមុន តែទោះយ៉ាងណា រដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាពិសេសពលករខ្មែរថ្មីៗនេះ ដែលត្រូវបានគេជួញដូរទៅក្រៅ ប្រទេស ហើយបានបញ្ជូនត្រឡប់មកវិញ ដែលមានពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃជាដើម។ស្របជាមួយគ្នានេះដែរ លោកយ៉ា ណាវុធនាយកអង្គការខារ៉ាមកម្ពុជា ដែលជាអ្នករៀបចំសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងភាពម្ចាស់ការក្នុងប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃការជួញដូរ មនុស្សដល់ ភាគីពាក់ព័ន្ធ បានមានប្រសាសន៍ថា បញ្ហាជួញដូរមនុស្សនៅតែជាបញ្ហាធ្ងន់ធ្ងរនៅឡើយ ហើយបញ្ហា នៃការកេងប្រវ័ញដែលឆ្ពោះទៅការជួញដូរពលករកំពុងតែមាននិន្នាការ មួយកាន់តែអាក្រក់ទៅៗ ដែល យើងអាចមើលឃើញជាទូទៅថា ពួកគេត្រូវឈ្មួញជួញដូរបញ្ជូនទៅប្រទេសមួយចំនួនក្នុងតំបន់ អាស៊ី។ជាការចាំបាច់ យើងបានបង្កើត
ប្រព័ន្ធទិន្ន័យក្នុងការត្រួតពិនិត្យ និងតាមដានស្ថានភាពពលករធ្វើការនៅក្រៅប្រទេស និងបានរៀបចំវេទិកាផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកនៅក្នុង ខេត្តគោលដៅមួយចំនួន នៅតាមព្រំដែន ដើម្បីបញ្ជ្រាបការយល់ដឹងយល់ប្រជាជនពីការឆ្លងដែនខុសច្បាប់ និងផលអាក្រក់ ។លោកបញ្ជាក់បន្ថែមថា ដោយសារ
កម្ពុជាជាសមាជិកអាស៊ាន និងជាប្រធានអាស៊ាននៅឆ្នាំ២០១២នេះផងដែរផងនោះ ការធ្វើសមារណកម្មអាស៊ាន ចាំបាច់ទៀមទារអោយមានការយកចិត្តទុកដាក់លើការពិភាក្សាពីយន្ត ការ ស្របច្បាប់មួយចំនួនក្នុងប្រទេសសមាជិកអាស៊ាន ក្នុងការផ្តល់កិច្ចការពារដល់ពលករកម្ពុជាគ្រប់រូប៕
No comments:
Post a Comment