ផ្សាយថ្ងៃទី០១-១២-២០១១: ដកស្រង
bayontv
ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល អង្គការម្ចាស់ជំនួយប្រមាណជា៣០០នាក់ នាព្រឹកថ្ងៃទី១ ខែធ្នូ បានមកចូលរួមចែករំលែកបទពិសោធន៍ និងផលប៉ះពាល់ នៅក្នុងអង្គសន្និសីទថ្នាក់ជាតិលើកទី១ ស្តីពីការប្រែប្រួលអាកាសធាតុកសិកម្ម និងថាមពល ក្រោមប្រធានបទ ធ្វើការរួមគ្នា ដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាវ សេងហួរ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៅសណ្ឋាគារភ្នំពេញ។
លោក គាម មករាឌី គណៈកម្មការគ្រប់គ្រង វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៍ថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញនូវឧស្ម័នផ្សេងៗ ការប្រើប្រាស់ដីធ្លីគ្មាននិរន្តភាព ការកាប់ព្រៃឈើខុសច្បាប់ ការប្រើថ្នាំកសិកម្មហួសកំរិត ការប្រើទឹកស្រោចស្រពហួសកំរិត និងកាកសំណល់កសិកម្មជាដើម ដែលនេះបណ្តាលឲ្យមានកំនើនកំដៅផែនដី ក្នុងនោះដែរទំនប់វារីអគ្គិសនីខ្នាតធំ ក៏ជាប្រភពសំខាន់ក្នុងបញ្ចេញឧស្ម័នកាបូនជាពិសេសក្នុងតំបន់ត្រូពិច។
ឯកឧត្តមទេសរដ្ឋមន្រ្តី តាវ សេងហួរ មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសដែលងាយទទួលការរងគ្រោះពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដោយសារការកង្វះខាតចំណេះដឹង សមត្ថភាពបន្សុំា ធនធាន និងបច្ចេកវិទ្យា។ ជាក់ស្តែងការប្រែប្រួលអាកាសធាតុ ដែលបង្ករឲ្យមានទឹកជំនន់នៅក្នុងឆ្នាំ២០១១ បណ្តាលឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស ទទួលរងការប៉ះពាល់ ៣៣០.៨១៨ គ្រួសារ មនុស្សស្លាប់២៤៧នាក់ ។
ឯកឧត្តម បន្តថា ឈរលើក្របខ័ណ្ឌជាតិអន្តរជាតិ កម្ពុជាបានកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ជាស្ថាប័នបង្គោលរបស់ជាតិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស.ក្រសួងបរិស្ថានជាប្រធាន៕
2 comments:
jkfkdjsa;l
kjfdkjfksjkfdskla;jf
Post a Comment