ផ្សាយថ្ងៃទី០១-១២-២០១១: ព័ត៌មានអន្ដរជាតិដកស្រង
kpt-news

ក្រសួងការពារប្រទេសចិនបាននិយាយថានាវាផ្ទុកយន្តហោះទី១របស់ចិនបានបើកសាកល្បងនៅក្នុងសមុទ្រជាលើកទី២។ ក្រសួងការពារប្រទេសចិនបាននិយាយថា នាវាផ្ទុកយន្តហោះដែលមិនទាន់មានឈ្មោះនេះ បានចាកចេញពីកំពង់ផែDalian នៅភាគខាងជើងប្រទេសកាលពីថ្ងៃអង្គារ ដើម្បីធ្វើការពិសោធន៍ ស្រាវជ្រាវបច្ចេកទេស។
នាវាផ្ទុកយន្តហោះនេះ គឺជាអតីតនាវផ្ទុកយន្តហោះ របស់សូវៀត Varyag សណ្ដោងចេញពីប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ ១៩៩៨ ដោយដកយកម៉ាស៊ីនគ្រឿង សព្វាវុធ និង ប្រព័ន្ធនាវាចររបស់វាចេញ។ នាវានវត្រូវបានបញ្ជូនឲ្យទៅធ្វើការសាកល្បងជាលើកដំបូងរយៈពេ៥ថ្ងៃនៅក្នុងសមុទ្រ កាលពីខែ សីហា បន្ទាប់ពីបានដាក់គ្រឿងជួសជុលថាថ្មីរាប់ឆ្នាំនោះមក។
ប្រទេសចិនបានរក្សាការសាកល្បងនៅក្នុងសមុទ្រនៅកម្រិតទាបនៅក្នុងចំណោមការព្រួយបារម្ភនៅក្នុងតំបន់អំពីការរីកចម្រើនដ៏ខ្លាំងខាងកងទ័ព និង ការពោលអះអាងកាន់តែខ្លាំងឡើង អំពីជម្លោះទឹកដី។ ការសាកល្បងចាប់ផ្ដើម ធ្វើលំហាត់ប្រចាំឆ្នាំ របស់កងទ័ពជើងគោកចិននៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលស្ថិតនៅចន្លោះ កោះអូគីណា របស់ប្រទេសជប៉ុន។
សេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងការពារប្រទេសកាលពីអាទិត្យកន្លងមក បាននិយាយថា ការធ្វើលំហាត់យោធានេះ មិនបានតម្រង់ទៅរកប្រទេសណាមួយ ឬគោលដៅណាមួយ ជាពិសេសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏វាបានទាក់ទាញ នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លានៅក្នុងប្រពន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងប្រទេសជប៉ុន ដែលជំនាញការខាងការពារ មានការប្រុងប្រយ័ត្ន អំពីវត្តមានកាន់តែច្រើនឡើងរបស់កងនាវាចិន នៅក្នុងដែនទឹករបស់ជប៉ុន។
ចិននិយាយថានាវផ្ទុកយន្តហោះនេះ គឺសំដៅធ្វើការស្រាវជ្រាវនិង ការបណ្ដុះបណ្ដាល ដែលនាំទៅដល់ការនិយាយស្មានថាចិនមានផែនការដើម្បីកសាងចម្លងនាវានេះ បន្ថែមទៀតនៅក្នុងពេលអានគត៕
No comments:
Post a Comment