ផ្សាយថ្ងៃទី៣០-១១-២០១១: ព័ត៌មានអន្ដរជាតិដកស្រង dap-news
កំពតៈ ទារិការម្នាក់ មានវាសនាកើតមកគ្រប់ លក្ខណៈតែគ្មាន លលាដ៏ក្បាល ប៉ុន្តែមានសុខភាពធម្មតា ដូចទារកដ៏ទៃទៀតដែរ។
ទារិការខាងលើនេះ ប្រសូត្រនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត។
តាមលោក យន់ សុផា ជាឪពុកទារិការចម្លែក បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើម
អម្ពិលឲ្យដឹងថា ប្រពន្ធរបស់លោក មិនអាចសម្រាល កូននៅស្រុកកំណើតបានទេ ព្រោះអីពេទ្យឆ្មបនៅទីនោះ គ្មានលទ្ធភាពក្នុងការសម្រាល ព្រោះការសម្រាលនេះ ត្រូវការវះកាត់ ដោយសារប្រពន្ធរបស់លោកពិបាកក្នុងការសម្រាល ហើយឈឺពោះ
រយះពេល២ថ្ងៃ រហូតដល់ថ្ងៃកើត។
ទារិការអភ័ពនេះ មានឪពុកឈ្មោះ យន់ សុផា អាយុ២៧ ឆ្នាំមុខរបរកសិករ និងម្តាយឈ្មោះ លឿត ឡា អាយុ២៨ឆ្នាំ មុខរបរដូចគ្នា បច្ចុប្បន្នរស់នៅភូមិព្រៃ
សំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត៕
No comments:
Post a Comment