Wednesday, November 16, 2011

ក្រសួងកសិកម្ម បង្កើតស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើ នៅកំពត

ផ្សាយថ្ងៃទី១៦-១១-២០១១: ដកស្រង dap-news


ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថាខ្លួនបង្កើតស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើស្ទឹងកែវ នៅខេត្តកំពត លើផ្ទៃដីទំហំ៩.៧៤២ ហិកតា ។
យោងតាមសេចក្តីប្រកាស​ ស្តីពីការបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ
ស្ទឹងកែវ របស់ក្រសួងកសិកម្ម ដែលមជ្ឈមណ្ឌលព័ត៌មាន​ដើមអម្ពិល​ទទួលបាន
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ ឲ្យដឹងថា ស្ថានីយនោះ មានទីតាំង ស្ថិតនៅក្នុង
ដែនព្រៃបម្រុងទុកអចិន្រ្តៃយ៍ ក្នុងឃុំកោះតូច ឃុំបឹងទូក ឃុំម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ឃុំថ្មី ឃុំព្រៃថ្នង និងឃុំត្រពាំងប្លាំង ស្រុកកំពត ឃុំអណ្តូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត។

សេចក្តីប្រកាស បន្តថា ការបង្កើតនេះដើម្បីស្តារឡើងវិញតាមរយៈការដាំឈើសម្រាប់អភិវឌ្ឍន៍ប្រកបដោយ
និរន្តរភាពនូវសេដ្ឋកិច្ច សង្គម និងបរិស្ថាន អភិវឌ្ឍចំណេះដឹងបច្ចេកទេសដាំឈើ បំផុសការចូលរួមដាំឈើ និងផ្តល់ការងារធ្វើដល់សហគមន៍មូលដ្ឋាន ក្នុងការបង្កើន
ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ទប់ស្កាត់បង្រ្កាប និងលុបបំបាត់រាល់ការ
កាប់រាន ការដុត ការឈូសឆាយ និងការហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើ ដើម្បីធ្វើ
ជាកម្មសិទ្ធិ។

ទប់ស្កាត់ការហូរច្រោះជីជាតិដី និងកែលំអដីតាមរយៈដំណុះព្រៃដាំ និងអភិវឌ្ឍន៍
ជីវចម្រុះ កាត់បន្ថយការប្រើប្រាស់ព្រៃឈើធម្មជាតិ តាមរយៈបង្កើនផលិត​ផលឈើ
ពីព្រៃដាំ។ចូលរួមចំណែកក្នុងយន្តការអភិវឌ្ឍស្អាត ឬយន្តការផ្សេងៗទៀត ដើម្បី
កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី និងទប់ស្កាត់ ការបម្រែបម្រួល​អាកាស
ធាតុ។ ទ្រទ្រង់សកម្មភាពផ្សេងៗ រួមមានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេក
ទេស ការអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាល និងអភិវឌ្ឍសហគមន៍មូលដ្ឋាន៕

No comments: