Thursday, September 8, 2011

មន្ត្រី​​​សា​ខាកាំកុងត្រូល​​ទប់ស្កាត់​​​​ការ​ដាក់​លាយ​សារធាតុ​គីមី​ហ្វ័រម៉ុល

ផ្សាយថ្ងៃទី០៨-០៩-២០១១: ដកស្រង kohsantepheapdaily

ខេត្តព្រះសីហនុ ៖ ​កាលពីព្រឹក​​ថ្ងៃទី៧ ​កញ្ញា ឆ្នាំ​២០១១ មន្ត្រី​​សា​ខា​កាំ​កុងត្រូល​​ខេត្ត ដឹក​នាំ​​ដោយ​លោកស្រី​គឹម ថាណារី ​អនុប្រធាន​​សាខា​សហការ​ជាមួយ​​មន្ត្រី​តំណាង​អង្គ​ភាពពាក់ព័ន្ធ​​ និងអាជ្ញា​ធរ​មូលដ្ឋាន ​​បានចុះ​​ទៅ​ពិនិត្យ​​ផល​នេសាទ​​សមុទ្រ​​ក្លាស្សេ​មាន​ដូចជាត្រី​មឹក ​និងបង្គា​ជា​ដើម នៅ​ផ្សារ​ទំនប់​រលក​ ដើម្បី​ទប់ស្កាត់​​​ការ​ដាក់​​លាយ​សា​រធាតុ​គីមីហ្វ័រម៉ុល ។

លោក​ព្រហ្ម ​ដូលីន ប្រធាន​សា​ខា​កាំកុងត្រូល ​​ខេត្តមាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​​ក្រុម​មន្ត្រី​​កាំ​កុង​ត្រូល​ខេត្ត​នឹងចុះ​ត្រួតពិនិត្យ​​ជា​ប្រចាំ​​នៅ​តាម​កន្លែង​​​លក់ចែកចាយ​​ផលនេសាទ​​សមុទ្រ ដូច
ជានៅ​​ទំនប់​រលក​​​ តំបន់​ខាង​មុខ​ស្ថានីយ​​រថ​ភ្លើង​​ និងផ្សារ​លើ ដើម្បី​​ទប់ស្កាត់​​ការ​​ដាក់​លាយ​សារ​ធាតុ​គីមី​ហ្វ័រម៉ុលជាមួយ​នឹង​ការ​ក្លាស្សេ​​ម្ហូប​អាហារ​​សមុទ្រ​ទាំងនោះដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់សុខ​ភាព​​អ្នកបរិភោគ ។ គ្រប់​ពេលចុះ​​ពិនិត្យ​មន្ត្រី​កាំកុងត្រូល​បានបញ្ជូនផលិត​ផលក្លា​ស្សេ​ទាំងនោះ​ទៅ​ពិសោធន៍​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​ក្នុងករណី​​ដែលរកឃើញ​​កន្លែង​​ណា​មួយ​មាន​
ដាក់​លាយ​សារធាតុគីមី​ហាមឃាត់​នេះ សមត្ថ​កិច្ច​កាំកុង​ត្រូល​នឹងអនុវត្ត​​តាម​ផ្លូវ​ច្បាប់ ។

លោក​ប្រធាន​​សាខា​កាំកុង​ត្រូល​ខេត​្តបាន​​ឱ្យ​ដឹង​ផង​ដែរ​ថា កន្លងមកនេះ មានអាជី​វករ​​លក់​ម្ហូប​អាហារ​សមុទ្រ​មួយចំនួន​ បាន​ដាក់​លាយ​​សារ​ធាតុគីមី​ហ្វ័រម៉ុល ក្នុងត្រី​ មឹក ​និង​បង្គា​ដែល​ក្លាស្សេ​​ ហើយ​ត្រូវ​បានរក​ឃើញ​ដោយ​មន្ត្រី​ជំនាញ​កាំ​កុងត្រូល​តាមរយៈ​ការ​ធ្វើ​ពិសោធន៍​នៅឯរាជ​ធានីភ្នំពេញ​ និង​ត្រូវ​​បានអប់រំ​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់ ។​ ជាលទ្ធផល​​ក្រោយ​មក ទៀត​ បាតុភាព​នេះ​បានស្ងប់ស្ងាត់​ ប៉ុន្តែ​មន្ត្រី​​​កាំ​កុង​​ត្រូល​នៅតែ​ចុះអង្កេតជា​ប្រចាំ​​ ដើម្បី​ហាម​ឃាត់​ដាច់​ខាត និងពុំ​ឱ្យ​មានវត្ត​មាន​សារ​​ធាតុ​​គីមី​​ហាម​ឃាត់​​ក្នុង​ម្ហូបអាហារ ៕

No comments: