Wednesday, September 7, 2011

មាសឡើងខ្ពស់​ជាថ្មី​លើស​១.៩២០​​ដុល្លារ​ក្នុង​​១​អោន

ផ្សាយថ្ងៃទី០៧-០៩-២០១១: អន្ដរជាតិ  ដកស្រង kohsantepheapdaily

តំលៃមាស​បានលោត​ឡើងលើស​កំណត់ត្រា​ ចាស់លើស​១.៩២០ដុល្លារ​ក្នុងមួយអោន​ (មួយអោនស្មើ២៨ក្រាម)​ ដោយសារវិបត្តិ​ប្រាក់​បំណុល​តំបន់​អឺរ៉ុបកាន់​តែ​ធ្ងន់ធ្ងរ​ប៉ះពាល់​​ការ​រីកលូត​លាស់សេដ្ឋកិច្ច​ ហើយធ្វើឲ្យ​​អ្នក​វិនិ​យោគ​ព្យាយាមការពារ​ទ្រព្យរបស់គេ​។ ​ប្រទេស​ចិន​ និងឥណ្ឌា ​ជាប្រទេស​ដែល​មាន​​អតិថិ​ជន​​ប្រើប្រាស់​មាសខ្ពស់​ក្នុងពិភពលោក​បានកើន​​ឡើងខ្ពស់​បំផុតដែល​មិនធ្លាប់មាន។​

តំលៃមាស​កើនឡើង​យ៉ាងលឿន​​ដល់​១,១ភាគរយ​ និង​១.៩២១,១៥​ដុល្លារក្នុង​មួយ​អោន ​លើសកំណត់ត្រា​ចាស់ដែលកើន​ឡើង​​ខ្ពស់ត្រឹម​តែ១.៩១៣,៥​ដុល្លារកាល​ពីថ្ងៃទី២៣ សីហា​។​ មាសមាន​តំលៃ១.៩១៩,៨៥​ដុល្លារក្នុង​មួយ​អោន ​នៅម៉ោង២ ​និង១២នាទីម៉ោង ​នៅ​ទីក្រុងសិង្ហបុរី។​ ចំណែក​ទីផ្សារមាស​ក្នុងទីក្រុងញូវយ៉ក​បាន លោត​ឡើងដល់​១.៩២៣,១ដុល្លារ​ក្នុងមួយ​អោន​ គឺកើនឡើង២,៥​ភាគរយបន្ទាប់ពី​បាន​បិទទ្វារ​កាលពីថ្ងៃទី២​ កញ្ញា ​ដោយសារជា​ថ្ងៃ​ឈប់​សំរាក​អាមេរិក។​

លោក Darren Heathcote ​ប្រធាន​ធុរ​កិច្ចនៃ​ធនាគារ​ Investic​ ក្នុង​ប្រទេស​អូស្ត្រាលី​​បាននិយាយថា​ «ទ្វីបអឺរ៉ុបមានកម្លាំង​​ធ្វើឲ្យ​​មាស​ឡើង​ថ្លៃកប់ពពក ​ដោយសារថា​ ខ្លួនទំនង​ជា​​មាន​បញ្ហា​ក្នុង​ការដោះស្រាយ​វិបត្តិ​​របស់ខ្លួន​នា​ពេល​នេះ​។ ខ្ញុំមិនគិតថា​ ​អ្នក​វិនិយោគ​ពិតជា​ជឿ​ថា​ រដ្ឋាភិបាលក្នុងទ្វីបអឺរ៉ុប​ មាន​អ្វីដែល​ពួក​គេ​មាន​និង​មាន​នយោបាល​ដែល​​អាច​ឲ្យពួក​គេ​រួច​ផុតពី​វិបត្តិរបស់ខ្លួន​ ហើយក៏នឹង​​ធ្វើឱ្យវា​ចុះ​ក្នុង​​ពេល​ឆាប់ជាជាងការដោះ​ស្រាយពេលក្រោយ​»។

ថ្ងៃទី៦ កញ្ញា​ រដ្ឋមន្ត្រីហិរញ្ញវត្ថុមក​ពី​ប្រទេស ហ្វាំងឡង់ ​អាល្លឺម៉ង់ ​ហូឡង់បានជួប​​ប្រជុំគ្នា​ដើម្បីពិភាក្សា​លើការទាមទាររបស់​​ប្រទេស​ហ្វាំងឡង់​ដើម្បីបន្ថែមកញ្ចប់​ជំនួយដល់​ប្រទេស​ក្រិច ​ដើម្បីចាត់វិធាន​ការសង្គ្រោះក្នុង​តំបន់។ ​ផ្សារហ៊ុនអាមេរិកធ្លាក់ចុះ ​នៅផ្សារ​ហ៊ុន​ ​Stan​dard ​& Poor 500 ​អាចធ្លាក់​ចុះ​ក្នុងថ្ងៃទី៣ ​កញ្ញា​មុនពេល​​ដែល​សភា​អ៊ី​តាលី​ ​ពិភាក្សាលើ​កញ្ចប់​នៃ​ច្បាប់សេដ្ឋកិច្ច​។

តំលៃមាសក្នុង​ប្រទេសចិន​ និងឥណ្ឌា​បាន​កើន​ឡើង០,៩ភាគរយស្មើនឹង​៦២៣ដុល្លារក្នុង​​១០ក្រាម។​ ក្នុងទីផ្សារជូញ​ដូររបស់ក្រុមហ៊ុន ​​India Ltd ​។ ការវិនិយោគ​ក្នុង​ប្រទេស​ឥណ្ឌា​​ក្នុងវិស័យមាស​បានកើនឡើង​៧៨ភាគរយស្មើ ​នឹង១០៨,៥តោន ​មាសនៅត្រីមាសទី២​ ស្រប​ពេលដែល​គ្រឿងអលង្ការ​នាំចូលក៏កើនឡើង​ ១៧ភាគរយ ​ស្មើនឹង​១៣៩,៨តោនមាស​ នេះ​បើតាមក្រុម​ប្រឹក្សាមាស​ពិភពលោកនិយាយ ​កាលពីថ្ងៃទី១៨ សីហា​។ តំលៃមាសកើន​ឡើង៣៥ភាគរយ​ក្នុងឆ្នាំនេះ ​ដោយសារថា​ ការជួញដូរ​ផលិតផលមាស​ឡើង​ដល់ជាប់កំណត់​ត្រា២.២១៦,៧៥៦តោន​ក្នុងថ្ងៃ ទី៨ សីហា ​រហូតដល់ធនាគារ​កណ្តាល​បន្ថែម​​មាស​​បំរុងរបស់ខ្លួនជា​លើកទីមួយ៕

No comments: