ស្ត្រីទំនើងម្នាក់ជេរនគរបាលចរាចរផ្អើលក្រុងកំពត
ផ្សាយថ្ងៃទី០៧-០៩-២០១១: ដកស្រង nokorwatnews
កំពត៖ ស្ត្រីទំនើងរូបស្រស់ម្នាក់អាងសែស្រឡាយអ្នកធំជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលនគរបាលចរាចរក្រុងកំពតចាប់ផាកពិន័យមិនចុះពីលើម៉ូតូថែមទាំងអង្គុយជេរ នគរបាលជាង២ម៉ោង ផ្អើលអស់មនុស្សម្នានៅក្រុងកំពត នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១១ នេះ នៅចំណុចផ្លូវកែងខាងត្បូងផ្សាសាមគ្គី ខេត្តកំពត ស្ថិតនៅភូមិ-សង្កាត់ កំពង់បាយ ក្រុងកំពត ។
ស្ត្រីទំនើងរូបស្រស់ ដែលជេរនគរបាលយ៉ាងចាស់មាត់នេះ ឈ្មោះ ដាន ណាវី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុក ដំណាក់ចង្អើរ ខេត្តកែប សព្វថ្ងៃស្នាក់នៅបន្តការ សិក្សានៅក្រុងកំពត ។
មូលហេតុដែលនាំឲ្យ ស្ត្រីទំនើងរូបនេះជេរនគរបាល ដោយសារតែនាងជិះម៉ូតូអត់ ពាក់មួកសុវត្ថិភាព និងគ្មានស្លាកលេខ ហើយកន្លងមកនគរបាលចរាចរតែងចាប់ពិន័យជា ញយដងនៅមិនរាងចាល រួចថែមទាំងអួតអាងថា ជាប់សែស្រឡាយអ្នកធំម្នាក់នៅខេត្ត កំពតនេះ ៕
No comments:
Post a Comment