Thursday, September 1, 2011

រាជ​បណ្ឌិត​សភា​កម្ពុជា​បើក​សិក្ខាសាលា​ស្តីពី​វិទ្យាសាស្រ្ត​និង​បទ​ពិសោធន៍​ធ្វើ​វចនានុក្រម​

ផ្សាយថ្ងៃទី៣១-០៨-២០១១
ដកស្រង bayontv

ភ្នំពេញ៖ កាល​ពី​ព្រឹ​៣០​ខែ​សីហា​ នៅ​រាជ​បណ្ឌឹត​សភា​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បើក​សិក្ខា​សាលា​ស្តី​ពី​វិទ្យាសាស្រ្ត​និង​បទ​ពិសោធន៍​ធ្វើ​វចនានុក្រម​សិក្ខាកាម​ចូល​រួម​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​និង​អ្នក​ជំនាញ​ឯក​ទេស​ផ្នែក​ភាសាជាតិ​ ។

ឯកឧត្តម​បណ្ឌឹត​សភាចារ្យ​អ៊ីវ ​ច័ន្ទ​ប្រធាន​វិទ្យាសា្ថន​ភាសា​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​ វិទ្យាសា្ថន​ភាសា​បាន​រៀប​ចំ​សិក្ខា​សាលា​ចំនួន​៤​លើក​រួច​មក​ហើយ​ នេះ​ជា​លើកទី​៥​ស្តីពី​វិទ្យាសាស្រ្ត​ និង​បទ​ពិសោធន៍​ធ្វើ​វចនានុក្រម​វិទ្យាសា្ថន​ភាសាជាតិ​ គឺ​ជាវិទ្យាសា្ថន​មួយ​ក្នុង​ចំណោម​វិទ្យាស្ថាន​ទាំង៦​នៃ​រាជ​បណ្ឌឹត្យ​សភា​កម្ពុជា​ដែល​មាន​បេសកកម្ម​ស្រាវជ្រាវ​អភិរក្ស ​និង​អភិវឌ្ឍ​ភាសាជាតិ​ ដើម្បី​ស្វែង​រក​ការ​ពិត​និង​ឯក​ភាព​ខាង​ភាសា​ជូន​សង្គម​ជាតិ​។

លោក​ជំទាវ​បណ្ឌឹត​សភាចារ្យ​ខ្លូត ​ធីតា​ទីប្រឹក្សា​សម្តេច​តេជោ ​ហ៊ុន​ សែន​និង​ជាប្រធាន​រាជ​បណ្ឌឹត​សភា​កម្ពុជា​បាន​លើក​ឡើង​ថា​ វិទ្យាសា្ថន​ភាសាជាតិ​មាន​ភារ​កិច្ច​ស្រាវ​ជ្រាវ​ភាសាខ្មែរ​ ភាសាមន-ខ្មែរ​ ព្រម​ទាំង​ភាសាទាំង​អស់​ដែល​ពាក់​ព័ន្ធ​តាម​បែប​ភាសា​វិទ្យាទូ​ ទៅ​និង​ភាសា​អនុវត្ត​តាំង​ពី​សម័យ​កណ្តាល​រហូត​មក​ដល់​បច្ចុប្បន្ននេះ​។តាម​រយៈ​បេសកកម្មនេះ​និង​ផ្តើម​ចេញ​ពី​ការ​ខឹត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​សំខាន់ៗ​ជាច្រើន ហើយ​ជាក់​ស្តែង​បច្ចុប្បន្ន​នេះ​វិទ្យាសា្ថន​ភាសាជាតិ​កំពុង​បន្ត​ធ្វើ​វចនានុក្រម​ខ្មែរ​ពិស្តា​ថែម​ទៀត​ ។

លោក​ជំទាវ​បាន​បន្ត​ថា ​បច្ចុប្បន្ននេះ​ក្រៅ​ពី​វចនានុ​ក្រម​អក្ខាវិរុក្ខ​នៃ​ភាសាខ្មែរ ​របស់វិទ្យាជាតិ ​យើង​និង​មាន​វចនានុក្រម​សម្តេច​ជូន​ ណាត​តែ​ប៉ុណ្ណោះ​ដែល​គណៈកម្មាធិកា​ភាសាខ្មែរ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវកា​រ​ដើម្បី​ឲ្យ​ឯក​ភាព​គ្នា ​៕

No comments: