នគរបាលខេត្តកំពត ឃាត់ខ្លួនក្រុមញៀនល្បែង ប្រុសស្រី៦នាក់
ផ្សាយថ្ងៃទី០៦-០៩-២០១១: ដកស្រង dap-news
កំពត៖ ក្រុមញៀនល្បែងប្រុសស្រី៦នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពត ឃាត់ខ្លួននាវេលាម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១ ស្ថិតនៅភូមិម៉ាក់ប្រាង ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងសមត្ថកិច្ចក្នុង មូលដ្ឋានត្រូវលុបបំបាត់ការលេងល្បែងស៊ីសងនានា ទើបនៅវេលាម៉ោង៤ និង៣០ កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្រ្កាបទីតាំងលេងល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិឃុំខាងលើ ឃាត់ខ្លួនក្រុមញៀនល្បែង៦នាក់ រួមទាំងម្ចាស់ទីតាំងឈ្មោះ ញ៉ាញ់ ភេទស្រី ។
ក្រោយពេលឃាត់ខ្លួនក្រុមញៀនល្បែងទាំងអស់នេះ ត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពត៕
No comments:
Post a Comment