ក្រុមចោរប្លន់អាជីវករផ្សារសាមគ្គីយកបាន៣០លានរៀលពេលរត់ ចេញជ្រុះ៣លានរៀល
ផ្សាយថ្ងៃទី០៦-០៩-២០១១: ដកស្រង nokorwatnews
ខេត្ដកំពត ៖ អាជីវករម្នាក់លក់ដូរ នៅខាងជើងផ្សារសាមគ្គីទីរួមខេត្ដកំពត ត្រូវបានក្រុមចោរ៣នាក់ជិះម៉ូតូ១ គ្រឿងបានចូលប្លន់ទាំងថ្ងៃយកលុយ ៣០លានរៀលរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ជាមួយរថយន្ដកូរ៉ូឡា១គ្រឿងចាំបិទគូទ ពីក្រោយ។ រីឯប៉ូលិសបានត្រឹមតែធ្វើ កំណត់ហេតុឥបានការអីទាំងអស់ ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១១ នៅផ្ទះជនរងគ្រោះ ឈ្មោះ ឡូ លី ភេទស្រី អាយុ៤៧ឆ្នាំ ស្ថិត ក្នុងភូមិត្រាំង សង្កាត់ក្រាំងអំពិល ក្រុង កំពត ខេត្ដកំពត ខាងជើងផ្សារសាមគ្គី ។
អ្នកស្រី ឡូ លី បានបញ្ជាក់ប្រាប់ កាសែតនគរវត្ដថា នៅមុនពេលកើត ហេតុគាត់កំពុងលក់ដូរ ស្រាប់តែមាន យុវជនម្នាក់អាយុជាង២០ឆ្នាំមកទិញ កាតទូរស័ព្ទហើយទៅវិញបាត់ ប្រហែល ជាកន្លះម៉ោងក្រោយមកមានយុវជនជិះម៉ូតូ១គ្រឿងមានគ្នា២នាក់ស្លៀកពាក់ អាវខារ៉ាបាវបានមកទិញប្រេងម៉ាស៊ីន ។ ក្នុងនោះមានក្មេងម្នាក់ទៀតដើរចូល សំដៅទូដាក់លុយបន្ទាប់មកអ្នកទាំង៣ ក៏ធ្វើសកម្មភាពប្លន់តែម្ដង ។
អ្នកស្រីបានបន្ដទៀតថា ដោយគាត់ នៅតែម្នាក់ឯង មិនអាចធ្វើអ្វីកើត ទើប ក្រុមចោរប្លន់បានដោយងាយៗបែបនេះ។ ក្រោយពេលប្លន់បានហើយ ពួកគេដើរ ចេញទៅវិញសំដៅឡើងជិះម៉ូតូ ហើយ បានជ្រុះលុយ១ដុំចំនួន៣លានរៀល គាត់ ក៏បានស្រែកចោរៗឱ្យគេឯងជិតខាងបាន ឮ និងជួយប្ដឹងនគរបាលដែលយាមក្បែរ នោះ ។ តែពេលនោះក្រុមចោរបានចេញ ទៅបាត់ដោយមានរថយន្ដកូរ៉ូឡា ពណ៌ ឈាមជ្រូក គ្មានស្លាកលេខបើកពីក្រោយ ត្រៀមចាំការពារ ។
ប្រភពពីក្មួយប្រុសស្ដ្រីរងគ្រោះបាន ឱ្យដឹងថា ដោយឮម្ដាយមីងស្រែកថាចោរៗ រូបគេក៏ទាញម៉ូតូដេញតាមពីក្រោយ តែ ទៅដល់វត្ដទឹកវិល ក្រុមចោរបានគេច ទៅតាមផ្លូវលំបាត់ស្រមោលតែម្ដង ។ ភ្លាមៗនោះ រូបគេបានប្ដឹងឱ្យសមត្ថកិច្ច តាមស្ទាក់ចាប់ក្រុមចោរទាំងនោះ តែ សមត្ថកិច្ចរកគ្រប់ច្រកល្ហកនៅតែរកមិន ឃើញ ។
ក្មួយប្រុសស្ដ្រីរងគ្រោះបានបន្ដទៀតថា គួរឱ្យឆ្ងល់ណាស់ ពេលថ្ងៃសោះបែរជា សមត្ថកិច្ចរកមិនឃើញ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងនៅ រសៀលថ្ងៃទី៥ ខែកញ្ញាថា សមត្ថកិច្ច កំពុងតែតាមរក តែពុំទាន់ឃើញមាន មុខសញ្ញានៅឡើយទេ ហាក់ដូចជារាវ ម្ជុលក្នុងសមុទ្រអ៊ីាចឹង ។
សូមបញ្ជាក់ថា ករណីប្លន់ស្ដ្រីរងគ្រោះ យកប្រាក់អស់៣០លានរៀល ហើយចោរ បានជ្រុះលុយ៣លានរៀលនៅមុខផ្ទះស្ដ្រីរង គ្រោះវិញនោះ គឺក្រុមចោរពុំបានបាញ់ ឬធ្វើឱ្យមានរបួសដល់ស្ដ្រីរងគ្រោះឡើយ៕


No comments:
Post a Comment