ទំព័រដើម
ទំព័រដើម
សុខភាព
ចំណេះដឹង
អំពីខ្ញុំ
កំសាន្ដ
Wednesday, September 21, 2011
ការវិនិយោគលើវិស័យឯកជនរបស់វៀតណាមនៅកម្ពុជាឆ្នាំ២០១០ មានទឹកប្រាក់ប្រមាណជាង១៥៣ពាន់លានដុល្លារអាមេរិក
ផ្សាយថ្ងៃទី២០-០៩-២០១១: ដកស្រង
nokorwatcenter
ភ្នំពេញ៖
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកាធុរកិច្ច កម្ពុជា-វៀតណាម នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១
នេះថា ការវិនិយោគទុនលើវិស័យឯកជនជាច្រើនរបស់វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០១០កន្លង
មកមានទឹកប្រាក់ប្រមាណជាង១៥៣ពាន់លានដុល្លារ អាមេរិក ហើយវិស័យដែលគួរឲ្យកត់
សំគាល់ រួមមាន វិស័យកសិកម្ម ដំណាំកៅស៊ូ ទេសចរណ៍ សេវាកម្មអាកាសចរណ៍ ធនាគារ សុខាភិបាល ឧស្សាហកម្មរ៉ែ និងថាមពល ។ល។
នៅក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះគណៈប្រតិភូវិនិយោគទុនវៀត
ណាម ដែលបានជ្រើសរើសកម្ពុជាបណ្តាក់ទុនធ្វើវិនិយោគ។ សម្តេចបានថ្លែងថា ការបណ្តាក់ទុន
វិនិយោគនៅកម្ពុជានាពេលនេះ គឺស្របទៅនិងកាលៈទេសៈ ដែល កម្ពុជាមានសន្តិភាពស្ថេរភាព
នយោបាយ និងសណ្តាប់ធ្នាប់សង្គមពេញលេញនៅទូទាំងប្រទេស កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឺះ
បើកចំហរសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។
សម្តេចបានមានប្រសាសន៍បន្តថា ការរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ គឺជាការចាំបាច់បំផុតមិនអាចខ្វះបានហើយការទាក់ទាញវិនិយោគលើ វិស័យឯកទាំងក្នុង និងក្រៅ
ប្រទេស គឺជាការសំខាន់បំផុត ដើម្បីបង្កើនល្បឿនក្នុងអភិវឌ្ឍសេដ្ឋកិច្ច , ការជម្រុញលើកទឹកចិត្ត
វិស័យឯកជនជាកម្លាំងមួយដែលបង្កឲ្យមាន កំណើនសេដ្ឋកិច្ច។ សម្តេចបានជំរាបផងដែរថា វិស័យឯកជនជាមូលដ្ឋានគ្រឺះរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់
កាលទី២ អណត្តិទី៤ របស់រដ្ឋសភាកម្ពុជា ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងឱកាសបើកវេទិកាធុរៈ
កិច្ចនោះថា ឋិតក្នុងបរិបទបច្ចុប្បន្ន កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើង ដោយការធ្វើពាណិជ្ជកម្មជាមួយនិងបណ្តាប្រទេសជិតខាងរបស់ខ្លួន ។ អ្នកឧកញ៉ា បានកត់
សំគាល់ថា ពាណិជ្ជកម្មទេ្វទិសរវាងកម្ពុជា និងវៀតណាមបានកើនឡើង៣៧% ដែលស្មើនឹងទឹក
ប្រាក់ប្រមាណ ១.៨០០លានដុល្លារអាមេរិក។ នៅក្នុង៨ខែដើមឆ្នាំ២០១១នេះ បើយោងតាមតួរ
លេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅវៀតណាមមាន
តម្លែស្មើនិង ១៥០លានដុល្លារអាមរិកកើនឡើង ១១៦% លើសឆ្នាំមុន ហើយការនាំចូលមានតម្លៃ
ស្មើនិង៩៧៦លានដុល្លារអាមរិក ស្មើនឹង៤៣% កើនលើសឆ្នាំមុន។ ទាំងនេះបញ្ជាក់ឲ្យឃើញថា ចំណងទាក់ទងរវាងប្រទេសទាំង២កម្ពុជា-វៀតណាម មានភាពកាន់តែរឹងមាំថែមទៀត ។
តាម រយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគទុនវៀតណាមនៅកម្ពុជានិង វេទិកាធុរៈ
កិច្ចនាពេលនេះ សម្តេចប្រធានរដ្ឋសភា ហេង សំរិន សង្ឃឹមយ៉ាងមុតមាំថា ភាគីវៀតណាម នឹង
បង្កើនទ្វេឡើងទៀតដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ៕
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment