វៀតណាម អាចនឹង ប្រឈមមុខ នឹងគ្រោះ រញ្ជួយដី ក្នុងកម្រិតធ្ងន់
ផ្សាយថ្ងៃទី០៧-០៩-២០១១: អន្ដរជាតិ ដកស្រង dap-news
ហាណូយ ៖ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១១ ថា វៀតណាម អាចនឹងប្រឈមមុខនឹងគ្រោះរញ្ជួយដី ។
ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួនបានប្រកាសថា វៀតណាម អាចនឹងប្រឈមមុខនឹងការរញ្ជួយដី បើទោះបីជា ប្រទេសនេះមិនធ្លាប់កើតឡើង ដូចបណ្ដាប្រទេសនានាដែលរងគ្រោះដោយសារការរញ្ជួយដីធ្ងន់ធ្ងរនោះក្ដី ។
វិទ្យាស្ថានភូមិសាស្ដ្រវៀតណាម បានរៀបចំសិក្ខាសាលាមួយជាអន្ដរជាតិ ដោយផ្ដោតលើបញ្ហារញ្ជួយដី និងព្យុះ ស៊ូណាមិ និងការព្រមានលើកដំបូងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងពីថ្ងៃទី០៥-០៦ខែកញ្ញា ឆ្នាំ ២០១១ នៅទីក្រុងហាណូយប្រទេស វៀត ណាម ។
នៅក្នុងអង្គសិក្ខាសាលា គេឃើញវត្ដមានក្រុមអ្នកវិទ្យាមួយចំនួនមកពីប្រទេសរុស្ស៊ី ញូវហ្សេឡែន ឥណ្ឌូនេស៊ី អ៊ីតា លី និងវៀតណាម បានរួមគ្នាពិភាក្សាអំពីគ្រោះធម្មជាតិ ដែលជាវិធីសាស្ដ្រលើកដំបូង និងជួយដល់មនុស្សជាតិ រួម ទាំងកាត់បន្ថយភាពក្រីក្រផងដែរ ។
គេបានដឹងថា វៀតណាម ធ្លាប់មានប្រវត្ដិអំពីការរញ្ជួយដីក្នុងកម្រិតមួយខ្ពស់ដែរ ដោយផ្អែកតាមការវ៉ាស់វែង កម្រិតរញ្ជួយមានពី៦.៧-៦.៨រិចទ័រ ហើយករណីនេះកើតមានឡើងកាលពី២-៣រយឆ្នាំមុនម្ល៉េះ ដែលមានតំបន់រង គ្រោះដូចជាៈ ទន្លេហុង “Hong River” ទន្លេ ឆាយ “Chay River” ស៊ុន ឡា “Son La ” ទន្លេ ម៉ា “Ma Rive” និង តំបន់២០៩ ជាដើម ។
ផ្អែកតាមការព្យាករណ៍ កម្រិតនៃការរញ្ជួយដីនឹងកើតមានក្នុងតំបន់ចំនួន៨នៅហាណូយ នាពេលអនាគត ។
ក្រុមអ្នកវិទ្យាសាស្ដ្រមួយ ចំនួនមកពីវិទ្យាស្ថានខាងលើបាននិយាយថា ភូមិភាគកណ្ដាល នៃឆ្នេរខ្សាច់វៀតណាម ជាតំបន់ងាយរងគ្រោះដោយសារព្យុះស៊ូណាមិ និងរញ្ជួយដី ដោយជះឥទ្ធិពលពីម៉ានីល ។ ម្យ៉ាងទៀត កម្រិតនៃការ សាយភាយនឹងកើតមានតែ ក្នុងរយៈពេល២ម៉ោងប៉ុណ្ណោះ មកលើឆ្នេរខ្សាច់ប្រទេសវៀតណាម ។
ក្រុមពិភាក្សាបានលើកឡើងថា ភាគច្រើន និងជារឿយៗ ករណីព្យុះស៊ូណាមិ និងរញ្ជួយដី ច្រើនកើតឡើងនៅក្នុង ប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងញូវហ្សេឡែន ៕
No comments:
Post a Comment