ប្រទេសជប៉ុន នឹងមានរោងចក្រថាមពលនុយក្លេអ៊ែដ៏សុវត្ថិភាពបំផុតនៅលើពិភពលោក
ផ្សាយថ្ងៃទី២០-០៩-២០១១: អន្ដរជាតិៈ ដកស្រង bayontv.com
ជប៉ុន៖ រដ្ឋមន្រ្តីទទួលបន្ទុកដោះស្រាយវិបត្តិនុយក្លេអ៊ែ របស់ប្រទេសជប៉ុន កូស៊ី ហូសូណូ បានអោយដឹងកាលពីថ្ងៃចន្ទម្សិលម៉ិញថា ប្រទេសជប៉ុនរបស់លោក នឹងមានរោងចក្រថាមពល
នុយក្លេអ៊ែដ៏មានសុវត្ថិភាពបំផុតនៅលើលោក នេះ ក្រោយពីជួបវិបត្តិដ៏ធ្ងន់ធ្ងរដោយការរញ្ជួយដី។
ភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែរបស់ អង្គការសហប្រជាជាតិ ក៏បានផ្តល់នូវភាពកក់ក្តៅ
ចំពោះសេចក្តីប្រកាសនេះដែរ ដោយសារតែប្រទេស ជប៉ុនមានបទពិសោធន៍យ៉ាងជូរចត់ ចំពោះ
វិបត្តិនុយក្លេអ៊ែនេះ។
នៅចំពោះមុខអ្នកតំណាង មកពីបណ្តាប្រទេសចំនួន ១៥១ ប្រទេស នៅ ជុំវិញពិភពលោក ក្នុង
ជំនួបប្រជុំនៅប្រទេសអូទ្រីស លោក កូស៊ី ហូសូណូ បាន ប្តេជ្ញាថា៖ នឹងកសាងប្រព័ន្ធសុវត្ថិភាពដ៏មាំទាំបំផុត មិនអោយវិបត្តិនុយក្លេអ៊ែ កើតឡើងជាលើកទី២នៅក្នុង
ប្រទេសជប៉ុនទៀតទេ៕
No comments:
Post a Comment