តាកែវ៖ ស្រូវកម្ពុជា ឆ្ពោះទៅកាន់ វៀតណាម តាមផ្លូវទឹក
ផ្សាយថ្ងៃទី៣១-០៨-២០១១
ដកស្រង
dap-news

តាកែវ៖ ស្រូវ របស់កម្ពុជា បច្ចុប្បន្ន កំពុងត្រូវបានឈ្មួញវៀតណាម នាំគ្នាសម្រុកចូលទិញ ដឹកតាមរថយន្ត រួចដឹកតាមទូក ទៅកាន់ប្រទេសវៀតណាម ពី ភូមិសាស្ត្រ ឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខណៈដែលមានទឹកជននៅ តំបន់នោះ ដែលជាហេតុធ្វើឲ្យឈ្មួញវៀតណាម ងាយស្រួលក្នុងកាប្រមូល ទិញស្រូវ នាំទៅកាន់ ប្រទេសរបស់គេ ។
តាមសេចក្តីរាយការណ៏ របស់ប្រជាពលរដ្ឋនៅស្រុកគីរីវង់ បានអោយដឹងថា នៅតំបន់នេះបន្ទាប់ពីមានទឹកជនឡើងនោះ ក្នុងមួយថ្ងៃៗគេបានឃើញឈ្មួញវៀត ណាមរាប់រយនាក់ បាននាំគ្នា សម្រុកចូលមកកាន់ទឹកដីខេត្តតាកែវ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងតំលៃថោក ទៅតាមប្រភេទស្រូវនីមួយៗ ។ ជាមួយ គ្នានោះដែរគេឃើញមានសមត្ថកិច្ច នៅតាមច្រកព្រំដែន ម្នាក់ៗ មានមុខសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែពួកគេ ទទួលបានប្រាក់ចំណូលពីក្រុម ឈ្មួញ ដែលរកស៊ីនាំស្រូវទៅកាន់ប្រទេសវៀតណាមនោះ ដោយសមត្ថកិច្ច ទាំងនោះបានរាយគ្នាដូចខ្យងដើម្បីស្ទាក់យកលុយពីឈ្មួញ ។
តាមស្ត្រីជាតិវៀតណាមម្នាក់ ដែលជាអ្នកប្រមូលទិញស្រូវ ពីកសិករបានអោយ ដឹងថា ការរកស៊ីរបស់គាត់មកកាន់ខេត្តតាកែវ គឹមានការលំបាកខ្លាំងណាស់ដោយសារ តែក្រុមសមត្ថកិច្ចបានហៅរថយន្តដឹកស្រូវរបស់ពួកគាត់ស្ទើរគ្រប់ទីកន្លែង ហើយនៅពេលយកស្រូវដឹក តាមទូក ទៅកាន់ប្រទេសវៀតណាមនោះក៏មានសមត្ថកិច្ច ស្ទាក់ យកលុយថែមទៀត ។ ចំណែកស្ត្រីជាតិខ្មែរឈ្មោះ ហួយ ចានី បានអោយដឹងថា ពូកគាត់បានរកស៊ីប្រមូលទិញស្រូវអស់រយៈពេលជាយូរមក ហើយ ប៉ុន្តែការ រកស៊ីរបស់គាត់ក្នុងមួយថ្ងៃៗកាន់តែលំបាកទៅៗ ដោយសារ តែចំណាយលុយតាមផ្លូវច្រើនពេក ស្ទើរអស់ចំណេញ តែមិនដឹងធ្វើយ៉ាងម៉េច បើគ្មានមុខរបរផ្សេង ៕
No comments:
Post a Comment