nokorwatnews
ព័ត៌មានអន្ដរជាតិ
មាន ហេតុការណ៍រញ្ជួយដីកម្រិត៦,២រ៉ិចទ័រនៅព្រឹកថ្ងៃទី២១ កក្កដា នៅតំបន់អាស៊ីភាគកណ្ដាលបណ្ដាលឱ្យមនុស្ស១៤នាក់បាត់បង់ជីវិត បង្កឱ្យមានភាពចលាចលនៅតំបន់ជាច្រើន ។
សារ ព័ត៌មានអាអេហ្វប៉េបានដកស្រង់សម្ដីមន្ដ្រីផែនដីវិទ្យាអាមេ រិក (USPS) បានឱ្យដឹងថា ការរញ្ជួយដីកើត ឡើងនៅវេលាម៉ោង១:៣៥នាទីឈាន ចូលថ្ងៃទី២១ កក្កដាក្នុងជម្រៅ៩,២គីឡូ ម៉ែត្រស្ថិតនៅតំបន់បាត់កេន ប្រទេស កាជីស្ថានជាប់ព្រំដែនអ៊ុយបេគីស្ថាន ។
ទី ក្រុងហ្វឺហ្កាណារបស់ប្រទេសអ៊ុយបេគីស្ថានមានចម្ងាយពីកន្លែង រញ្ជួយដី៤២ គីឡូម៉ែត្រកម្រើកញាប់ញ័រយ៉ាងខ្លាំង ។ មានពលរដ្ឋជាង២សែននាក់នៅទីក្រុង នោះមានភាពតក់ស្លុតយ៉ាងខ្លាំងដោយ សារតែពលរដ្ឋមិនធ្លាប់ជួបប្រទះនូវការ រញ្ជួយដីម្ដងណាឡើយក្នុងឆាកជីវិត ។
តាមមន្ដ្រីក្រសួងគ្រប់គ្រងគ្រោះមហន្ដរាយអ៊ុយបេគីស្ថានបានប្រកាសថា “ការ រញ្ជួយដីបណ្ដាលឱ្យអគារចាស់ៗ មួយចំនួននៅទីក្រុងហ្វឺហ្កាណាត្រូវ បំផ្លាញ ។ ពលរដ្ឋភ័យស្លន់ស្លោយ៉ាងខ្លាំង នាំគ្នារត់ចេញមកក្រៅផ្ទះ ។ តាមព័ត៌មានពេលដំបូងមានមនុស្ស១៣នាក់ ស្លាប់ដោយការបាក់ស្រុតផ្ទះ និង៨៦នាក់ រងរបួសព្យាបាលនៅនឹងកន្លែង ដោយសារ តែស្លន់ស្លោខ្លាំងពេកដួលសន្លប់ និង៣៥ នាក់ផ្សេងទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ពលរដ្ឋ នៅទីក្រុងហ្វឺហ្កាណា មកទល់ ពេលនេះនៅមិនទាន់អស់ភ័យខ្លាចនៅឡើយ ។ លោកអាប់ឌូឡាស់ដែលរស់នៅ ក្នុងទីក្រុងហ្វឺហ្កាណាបាននិយាយថា “ការ រញ្ជួយដីអូសបន្លាយជិត១នាទី គឺគ្រប់ គ្រាន់ធ្វើឱ្យផ្ទះខ្ញុំដួលរលំ” ។ ពលរដ្ឋផ្សេង ទៀតបានបញ្ជាក់ថា ទោះបីការរញ្ជួយដី បានបញ្ចប់ ប៉ុន្ដែភាពភ័យខ្លាចនៅតែដក់ ជាប់ក្នុងអារម្មណ៍ពលរដ្ឋនៅទីក្រុងហ្វឺហ្កា ណាដដែល ដោយពួកគាត់ស្ទើរតែមិន ហ៊ានចូលទៅក្នុងផ្ទះ ។
នៅ ពេលនោះ ពលរដ្ឋក្នុងទីក្រុងអ៊ូស ប្រទេសជិតខាងកាជីស្ថានក៏ភ័យស្លន់ ស្លោដោយសារការរញ្ជួយដីនោះផងដែរ។ ទីក្រុងប៊ីសកេករបស់កាជីស្ថានដែល មានចម្ងាយ៣០០គីឡូម៉ែត្រ ក៏រងការរញ្ជួយនោះផងដែរ ។
ក្រៅ ពីអ៊ុយបេគីស្ថាននិងកាជីស្ថាន នៅមានប្រទេសមួយចំនួនទៀតដូចជាតាជីគីស្ថានក៏រងការរញ្ជួយដី កម្រិត៦រ៉ិច ទ័រផងដែរ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ដោយធ្លាក់ពីលើអគារពេលព្យាយាមរត់ ចេញពេលរញ្ជួយដីកើតឡើង ៕
No comments:
Post a Comment