ប្រជាពលរដ្ឋឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានសមិទ្ធិផលថ្មីៗ ដែលបំរើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ
ផ្សាយថ្ងៃទី០២-០៤-២០១២: ដកស្រង .bayontv
តាកែវ៖ ឯកឧត្ដមឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គម
ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ
ញអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាវត្ត សម៉មេត្រី និងសម្ពោធផ្លូវលំ១ ខ្សែប្រវែង៤០០០ម៉ែត្រ នៅភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១២។តាមរបាយការណ៍របស់លោកអភិបាល
ស្រុកបានឱ្យដឹងថា ប្រវត្តិករកើតព្រះវិហារមកដល់សព្វថ្ងៃនេះមានអាយុ១៦៦ឆ្នាំ និងមានព្រះចៅអធិការគ្រប់គ្រងចំនួន៥អង្គ។ព្រះវិហារដែលត្រូវ បញ្ចុះខណ្ឌសីមាពេលនេះ ចំណាយថវិកាសាងសង់ចំនួន៩៤.៥៤២ដុល្លា ដែលជាការចូលរួមបច្ច័យរបស់ពុទ្ធបរិស័កនានាក្នុងឃុំ និងជិតឆ្ងាយ។ ដោយឡែកសមិទ្ធិផលផ្លូវលំក្រាលកំទេសថ្ម ភ្ជាប់ឃុំកំពែង និងឃុំពោធិ៍រំចាក ដែលមានប្រវែង៤គីឡូម៉ែត្រ គឺប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំកំពែង និងពោធិ៍រំចាកចំណាយថវិកាអស់១៨៥០០ដុល្លា។ កន្លងមកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានជួយកសាងសមិទ្ធិ ផលជាច្រើនទៀតដែលបំរើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានដូចជាសាលារៀន វត្តអារាម ផ្លូវលំ និងផ្លូវថ្នល់ (DBST) ចំងាយ៩គីឡូម៉ែត្រ អណ្ដូងស្នប់ និងផ្ដល់ពូជគោជូនប្រជាពលរដ្ឋ។ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍សំណេះសំណាល
និងពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។ និងបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រទូទាំងប្រទសត្រូវបានកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងអាចធ្វើដំណើរបានគ្រប់ទីកន្លែង ទូទាំងប្រទសអាស្រ័យដោយកត្តាប្រទេសយើងមានសុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍន៍ មានផ្លូវថ្នល់ ផ្លូវលំជនបទខ្វាត់ខ្វែង ។ ដោយសារគុណថ្ងៃ៧មករា ប្រជាជន និងប្រទេសជាតិ បានរស់ឡើងវិញជាពិសេសដោយគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ឈ្លាសវៃ បានធ្វើឱ្យប្រទេសជាតិបង្រួបបង្រួមជាតិសុខសន្តិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិសយ័។ឯកឧត្ដម ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនក្រុមការងារ និងសប្បុរសជនដែលបានជួយកសាងសមិទ្ធិផលក្នុងវត្ត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែននិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត មានបច្ច័យ និងក្រណាត់ស ប្រគេនព្រះសង្ឃ យាយជី-តាជី ប្រជាពលរដ្ឋ ក្រុមកាកបាទក្រហម លោកគ្រូអ្នកគ្រូ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្រុមល្ខោនក្រុមតន្រ្តី ក្រុមកំលាំងការពារ និងអ្នករៀបចំកម្មវិធី និងប្រគេនវត្តសម៉មេត្រីបច្ច័យ២០លានរៀល សរុបថវិកាអស់៥៥លានរៀល។តមកគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរសម្ពោធសមិទ្ធិផលកាត់ ឬសសីមា ព្រះវិហារតាមប្រពៃណីសាសនា និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធផ្លូវលំ១ខ្សែប្រវែង៤០០០ម៉ែត្រ នៅភូមិថ្នល់បត់ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ៕
No comments:
Post a Comment