Tuesday, April 3, 2012

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កែប​សហការ​និង​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​ចាប់​បាន​រថយន្ត​ដឹក​ខ្លា​ឃ្មុំ​មួយ​ក្បាល​

ផ្សាយថ្ងៃទី០២-០៤-២០១២: ដកស្រង kqube

កំពត ៖ រថយន្ត​កាមរី​មួយ​គ្រឿង​រក​ស៊ី​ដឹក​សត្វ​ខ្លា​ឃ្មុំ​ត្រូវ​បាន​កំលាំង​ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ផ្នែក​កំពត-​កែប​សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​ ខេត្ត​កំពត

ចាប់​បាន​រថយន្ត​ដឹក​ខ្លា​ឃ្មុំ​បំរុង​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ ប្រទេស​វៀតណាម។ ការ​បង្ក្រាប​រថយន្ត​លួច​ដឹក​ខ្លា​ឃ្មុំ​នេះ​បាន​​ធ្វើ​

ឡើង​កាល​ពី​វេលា​ ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​៣១ ខែ​មិនា​ ឆ្នាំ​២០១២ នៅ​ក្នុង​ភូមិ​លក​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត។លោក​ជួន សារ៉ា 

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពត​-កែប​បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ថា​មាន​រថយន្ត​កាមរី​មួយ​គ្រឿង​បាន​លួច​ដឹក​ សត្វ​ខ្លា​ឃ្មុំ​ពី​ភ្នំពេញ​ឆ្លង​កាត់​ចូល​មក​ខេត្ត​កំពត​ និង​បម្រុង​​ឆ្លង​ដែន​ចូល​លក់​នៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​របៀង​លក​រួច​មក​ លោក​ក៏​បាន​ធ្វើ​ការ​សហការ​ជាមួយ​លោក​ហ៊ីង ប៊ុនឈៀន និង​លោក​ហ៊ី​ ឈុំ ឃាត់​រថយន្ត​កាមរី​មក​ពី​ភ្នំពេញ​ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៩២៦២ អ្នក​បើក​បរ​ឈ្មោះ​អ៊ុន​បញ្ញសិទ្ឋ អាយុ​២៨ ឆ្នាំ រស់​នៅ​​សង្កាត់​បឹង​កេង​កង ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​ឈ្មោះ​ចិនខ្មៅ នៅ​ដំណាក់​ចង្អើរ​ផងដែរ​។
លោក​ជួន សារ៉ា បាន​ឲ្យ​ដឹង​ទៀត​​ថា​ខ្លា​ឃ្មុំ​នោះ​លោក​នឹង​ធ្វើ​ការ​ប្រគល់​ទៅ​ឲ្យ​ មជ្ឈមណ្ឌល​សួន​សត្វ​ភ្នំ​តាម៉ៅ។ ឯ​ជន​ល្មើស​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕

No comments: