Thursday, February 16, 2012

ផ្ទុះ​ធុង​ហ្គា​ស​ស្ថានីយ​ចែកចាយ​ហ្គា​ស​យីហោ​ ខេ​ ធីជី​ របួស​មនុស្ស​៥​នាក់​ ​សមត្ថកិច្ច​​បិទផ្លូវ​

ផ្សាយថ្ងៃទី១៥-០២-២០១២: ដកស្រងwww.nokorwatcenter.com

ខេត្តកំពត​៖​ ហ្គា​ស​មួយ​ធុង​

ក្នុង​ចំណោម​ហ្គា​សរាប់​ពាន់​

ធុង​ក្នុង​ស្ថានីយ​ចែកចាយ

​ហ្គា ​ស​យីហោ​ខេ​ធីជី​ បាន​

ផ្ទុះ​ឡើង​បណ្តាល​ឲ្យ​បុគ្គ

លិក​ដែល​ធ្វើការ​នៅ​ទីនោះ​របួស​៥​នាក់​ ហើយ​បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​

បង្ខំចិត្ត​បិទផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ចរាចរ​ឆ្លងកាត់​នៅ​ទីនោះ​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ស្ថានការណ៍​ផ្ទុះ​ជាយថាហេតុ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​

កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​កំពង់​ បាយ​ខាងជើង​ 

សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ខេត្តកំពត​។ ប្រភព​បាន​រាយការណ៍​ថា​ មុន​ពេល​កើត

ហេតុ​ បុគ្គលិក​បម្រើ​ការ​នៅ​ស្ថានីយ​ខាងលើ​បាន​បញ្ចូល​ហ្គា​ស​ ពី​ធុង​ធំ​ចូល​ធុង​តូច​ 

ពេល​នោះ​ស្រាប់តែ​ផ្ទុះ​ធុង​ហ្គា​ស​មួយ​តែ​ម្តង​ ។​ សមត្ថកិច្ច​កំពុង​តែ​ពិនិត្យ​មើល​ស

ភាពការណ៍​ ដោយ​ប្រុង​ប្រយ័ត្ន​ និង​រួម​មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​

គ្រឿង​ទៅ​ទីនោះ​ត្រៀម​ បាញ់​ទឹក​ផង​ដែរ​ ប្រសិនបើ​មាន​អគ្គិភ័យ​កើតឡើង​៕

No comments: