ផ្សាយថ្ងៃទី១៥-០២-២០១២: ដកស្រងkohsantepheapdaily.com.kh
ធានីភ្នំពេញ ៖ កម្ពុជា-ថៃបានឯកភាពគ្នាផលិតផែនទីលំហអាកាស ដែលផែនទីនេះជាផែនទីខ្នាតធំ អាចដឹងពីភូមិសាស្រ្តនានាតាមបណ្តោយព្រំដែន ដើម្បីងាយស្រួលឲ្យក្រុមបច្ចេកទេសនៃប្រទេស
ទំាងពីរ រុករកបង្គោលព្រំដែនដែលបានបោះលើកទី១ ដោយគណៈ
កម្មាការបារាំង-សៀម ក្នុងឆ្នាំ១៩០៨-១៩០៩និងបោះលើកទី២នៅ
ឆ្នាំ១៩១៩-១៩២០ ។នេះបើយោងតាមលោកទេសរដ្ឋមន្រ្តីវ៉ា គឹម
ហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាដែលថ្លែងប្រាប់ក្រុម អ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពី
វេលាម៉ោង៧យប់ថ្ងៃទី១៤ កុម្ភៈ បន្ទាប់ពីលោកវិលត្រឡប់ពី
ចូលរួមកិច្ច ប្រជុំគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ
(JBC) នៅទីក្រុងបាងកកប្រទេសថៃនោះរួចមក។លោកវ៉ា
គឹមហុង បញ្ជាក់ថា ការធ្វើផែនទីនេះភាគីទាំងពីរបានឯកភាព
រកក្រុមបច្ចេកទេសមកពីប្រទេសទី៣ ដើម្បីធ្វើកិច្ចការផលិត
ផែនទី បន្ទាប់មកដាក់ផែនទីនេះជូនទៅអនុគណៈកម្មការចំរុះ
នៃប្រទេសទំាងពីរ ពិនិត្យនិងសម្រេច។លោកទេសរដ្ឋមន្រ្តីវ៉ា
គឹមហុង បានសង្កត់ធ្ងន់ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំ
ដែនកម្ពុជា-ថៃលើកទី៥ ដែលប្រារព្ធធ្វើរយៈពេល២ថ្ងៃ ពីថ្ងៃទី
១៣ ដល់ថ្ងៃទី១៤ កុម្ភៈនេះ ទទួលបានលទ្ធផលជាវិជ្ជមានច្រើន
ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នារុក រកបង្គោលព្រំដែនដោយ
ផ្តើមពីបង្គោលលេខ១នៅច្រកជាំសាងាំក្នុងស្រុក អន្លង់វែង ដល់បង្គោលលេខ២៣ ស្ថិតនៅតំបន់ប្រាសាទតាមាន់ក្នុងស្រុក
បន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។បន្ទាប់មក គណៈកម្មការជំនាញ
នឹងចុះទៅធ្វើការត្រួតពិនិត្យបច្ចេកទេសនៅ ច្រកស្ទឹងបត់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ មុនពេលឈានទៅដល់ការបើកច្រកនេះជា
ថ្មីមួយទៀត។ បើតាមលោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាឱ្យ
ដឹងថា ការចុះត្រួតពិនិត្យនៅច្រកទ្វារថ្មីស្ទឹងបត់នេះ ភាគីទាំងពីរប្រើពេល
២ខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ មីនា ២០១២ខាងមុខនេះ ។
លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង បានបញ្ជាក់ទៀតថា មកទល់នឹងពេលនេះ ភាគីទាំងពីរបានរកឃើញបង្គោលចំនួន៤៨ក្នុងចំណោមបង្គោល សរុប
ទំាងអស់៧៣ ក្នុងនោះបង្គោលចំនួន៣៣បានឯកភាពគ្នារួចហើយ។ ប៉ុន្តែបង្គោល១៥ មិនទាន់បានឯកភាពគ្នា និងថែម១៩បង្គោលទៀតរកឃើញហើយតែមិនទាន់បានធ្វើឯកសារត្រឹមត្រូវ។ លោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបន្តថា បង្គោលទាំង១៩នេះបើមិនធ្វើឯកសារមិនដឹងថា បង្គោលនោះនៅកន្លែងណាទេ។ បង្គោលទាំង១៩នេះភាគីទាំងពីរនឹងធ្វើឯកសារជាបីភាសា គឺភាសាខ្មែរ ភាសាសៀម និងអង់គ្លេស ។ភាគីទាំងពីរក៏បានឯកភាពគ្នាធ្វើការវាស់វែងនិងជួសជុលបង្គោលដែលបាក់បែក ឬដាំបង្គោលបន្ថែម និងធ្វើឯកសារនានាដាក់ជូនគណៈកម្មការចំរុះដើម្បីពិនិត្យនិងសម្រេច។ លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង បានបញ្ជាក់បន្ថែមទៀតថា ការកំណត់ពេលវេលាជាក់លាក់ក្នុងការចុះទៅរកបង្គោលព្រំដែនទាំងនោះនឹងត្រូវ កំណត់នាពេលក្រោយ។ ការរាំងស្ទះកន្លងមកដោយសាររដ្ឋសភារបស់ថៃមិនអនុម័តលើកំណត់ហេតុដែលបានឯកភាពគ្នា ។ឥឡូវរឿងនេះលែងជាបញ្ហាចោទទៀតហើយ ដោយសារភាគីថៃអះអាងថា រាល់កំណត់ហេតុនិងឯកសារដែលបានឯកភាពគ្នា មិនបាច់ឆ្លងកាត់រដ្ឋសភានោះទេ។ បើតាមលោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា គណៈកម្មាធិការចម្រុះព្រំដែនទូទៅនឹងចុះទៅត្រួតពិនិត្យជាក់ស្តែងនៅថ្ងៃទី៣ មីនា ២០១២ខាងមុខនេះ ៕
No comments:
Post a Comment