ផ្សាយថ្ងៃទី១៥-០២-២០១២: ដកស្រង www.nokorwatcenter.com
ខេត្ដព្រះសីហនុ ៖ ជនបរទេសម្នាក់ ត្រូវ
បានគេប្រទះឃើញចងកធ្វើអត្ដឃាត នៅ
នឹងដើមឈើ កាលពីរសៀលថ្ងៃអង្គារ ទី
១៤ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុង ភូមិបុរីកម្មករ ក្រុម១២ ភូមិ៣ សង្កាត់ ៣ ក្រុង-ខេត្ដ
ព្រះសីហនុ ប៉ុន្ដែគេនៅពុំ ទាន់ច្បាស់ពីមូលហេតុនៃការធ្វើអត្ដឃាត របស់ជន
ជាតិបរទេសនេះនៅឡើយទេ ។ មន្ដ្រីនគរបាលខេត្ដព្រះសីហនុ បានឱ្យ ដឹង
ថា សពបុរសរូបនេះមានឈ្មោះជិន ចាង អាយុ៦៥ឆ្នាំ ជាជនជាតិជប៉ុន បច្ចុប្បន្ន ស្នាក់
នៅជាមួយនឹងកូនធម៌ស្រីម្នាក់ ឈ្មោះលាង ទីនស្រី អាយុ៣៥ឆ្នាំ ក្នុងផ្ទះ សំណាក់យី
ហោរមណីអូរឈើទាល ស្ថិត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះ សីហនុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៣ ខែ កុម្ភៈ
បុរសរងគ្រោះរូបនេះបានជិះម៉ូតូ ចេញពីផ្ទះសំណាក់ក្នុងសភាពស្រវឹងស្រា មក
កាន់តំបន់កើតហេតុខាងលើ ដែល គេដឹងថាជាតំបន់សម្បូរទៅដោយស្ដ្រី បម្រើ
ផ្លូវភេទ ដែលតាមការអះអាងថា ទំនងជាបុរសរូបនេះមកទីនេះដើម្បីរក ស្ដ្រីរួម
ភេទ ហើយមិនឃើញត្រឡប់ទៅ ផ្ទះវិញ ទើបនៅថ្ងៃទី១៤ កុម្ភៈ ត្រូវប្រជា ពលរដ្ឋ
ប្រទះឃើញចងកស្លាប់តែម្ដង ។ ពាក់ព័ន្ធអត្ដឃាតខាងលើនេះពុំមាន សមត្ថកិច្ច
អះអាងឱ្យដឹងទេថា បណ្ដាល មកពីមូលហេតុអ្វី ប៉ុន្ដែបើយោងតាម ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែង កើតហេតុនិយាយថា បុរសរូបនេះតែង តែមកតំបន់ខាងលើ
នេះដើម្បីផឹកស៊ីនិង សប្បាយជាមួយនឹងស្រីៗ ហើយគាត់ជា មនុស្សមានលុយគួរ
សម ។ ប្រភពព័ត៌មានមួយបានអះអាងថា ជនរងគ្រោះអាចត្រូវគេសម្លាប់ ហើយ
យកទៅចងកព្យួរដើម្បីបំភាន់ភ្នែកសមត្ថ កិច្ច ព្រោះបើមើលតាមរូបភាពជា ធម្មតា
មនុស្សចងកសម្លាប់ ត្រូវតែ ទម្លាក់ដៃចុះមកក្រោម ប៉ុន្ដែនេះជនរង គ្រោះដៃរបស់
គាត់ក្នុងអាការទាញខ្សែ ចេញពី.ក ។ ទោះជាមានព័ត៌មានបែបនេះក៏ដោយ សមត្
ថកិច្ចខេត្ដព្រះសីហនុកំពុងតែដុត ដៃដុតជើងដើម្បីស្វែងរកការពិតថា តើ ករណី
បុរសជនជាតិជប៉ុនធ្វើអត្ដឃាត ខាងលើនេះវាជាអំពើឃាតកម្ម ឬក៏ជា ការធ្វើឃាត
ដោយខ្លួនឯង ។លោកវេជ្ជបណ្ឌិតសែ រិទ្ធិជោត ក្រោយ ពីធ្វើកោសល្យវិច័យ លោក
បានបញ្ជាក់ ថា សាកសពពិតជាស្លាប់ដោយសារធ្វើ អត្ដឃាត មិនមែនជាករណី
ឃាតកម្មអ្វី ផ្សេងនោះទេ ព្រោះនៅលើខ្លួនសាកសព ពុំមានចំណុចណាមួយដែល
ថា ឃាតក បានធ្វើទារុណកម្មសម្លាប់ រួចហើយយក ទៅចងកនោះឡើយ ៕
No comments:
Post a Comment