Wednesday, November 16, 2011

មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​​វប្ប​ធម៌ អំ​ពាវ​នាវ​​ឱ្យ​មាន​​ការ​ជួយ​ឧប​ត្ថម្ភ​​ដល់​​កម្ម​វិ​ធី​វប្ប​ធម៌​

ផ្សាយថ្ងៃទី១៦-១១-២០១១: ដកស្រង dap-news


ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​​វិ​ចិត្រ​សិ​ល្បៈ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា
ឆ្នាំ​២០១១ បាន​ថ្លែង​ដោយ​អំពាវនាវ​ឱ្យមាន​ការឧបត្ថម្ភ​ដល់​កម្មវិធី​សិល្បៈ​នានា ដែល​ត្រូវ​មាន​​គម្រោង​​រៀបចំ​ជា​​បន្ត​បន្ទាប់​​នា​ពេល​​អ​នា​គត​។​

​ថ្លែង​​ក្នុង​​សន្និ​សីទ​​សារ​ព័ត៌​​មាន​នៅ​​ទី​ស្តី​ការ​ក្រ​សួង​​វប្ប​ធម៌ និង​វិចិត្រសិល្បៈ លោក ឱក​ ​សុ​ផុន អគ្គ​នាយក​នៃ​​អគ្គ​នា​យក​ដ្ឋាន​​បច្ចេកទេស​វប្បធម៌ បាន​ថ្លែងថា ដោយ​មិនត្រូវ​បានទទួល​ការចំណាយ​ពី​ថវិកាជាតិ​នៅ​ក្ន​ងម្ម​វិថី​វប្បធម៌​នោះ លោក​សូម​អំពាវនាវ​ឱ្យ​បណ្តា​ក្រុមហ៊ុន និង​សប្បុរសជន​នានា ចូលរួម​ផ្តល់​ការគាំទ្រ​ទាំង​ស្មារតី បច្ចេកទេស និង​​ថ​វិ​កា​ដល់​ដំណើរ​ការរៀបចំ​កម្មវិធី​វប្បធម៌​នានា​។​

​លោក​បាន​បន្តថា នៅ​ខែធ្នូ ខាងមុខ​នឹងមាន​ព្រឹត្តិការណ៍​ធំ​ពីរ «​គឺ​មហោស្រព​ខ្លែង​ធ្វើ​នៅ​កោះ​ពេជ្រ ថ្ងៃទី​១០ និង​ព្រឹត្តិការណ៍​មួយទៀត​នៅ​សៀមរាប ក្រសួង​សម្រេចយក ថ្ងៃ​ទី​​៣០-៣១ និង​ទី​១​​ប្រា​រព្ធ​​ខួប​​អនុ​ស្សា​វរីយ៍​​វប្បធម៌ ដែល​អង្គការ​យូ​នី​ស្កូ​ទទួលស្គាល់​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ ធ្វើ​​នៅ​ភូមិ​វប្បធម៌ ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ផ្នែក​ថវិកា​ពី​មជ្ឈដ្ឋាន ទូទៅ​ផងដែរ ដើម្បី​បង្ហាញថា ខ្មែរ​កំពុង​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ខ្លន​»​។​

​លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បាន​មានប្រសាសន៍ថា ការប្រឡង​ជ្រើស​រើសយក​ចំណាត់ថ្នាក់​លេខ​១ ទាំង​ចម្រៀង​បុរាណ សម័យ ថ្នាក់ជាតិ ថ្នាក់​រាជ​ធានី ខេត្ត បាន​ចប់​មួយរយ​ភាគរយ បេក្ខជន បេ​ក្ខ​នារី​៤​រូប ក្នុង​រាជធានី ខេត្ត​នីមួយៗ​នឹងត្រូវ​មក​ចូលរួម​ប្រឡង​ជម្រុះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃទី​៣ ខែធ្នូ ​ឆ្នាំ​​២០​១១​។​

​លោក បន្តថា ការរៀបចំ​ប្រឡង​នឹងធ្វើ​នៅ​សាល​មហោស្រព​ថ្មី​ចំណុះ​៣០០០​កៅអី បំពាក់​ដោយ​ឧបករណ៍​ទំនើប​បំផុត​សម្រាប់​កម្ពុជា ហើយ​ភ្ញៀវកិត្តិយស​អាច​ចូលរួម ទស្ស​នា​ដោយ​សេរី លើកលែងតែ​ថ្ងៃ​បើក​កម្មវិធី និង​បិទ​កម្មវិធី ហើយ លោក​បាន​សំណូមពរ​ ដល់​ទស្សនិកជន​ ជា​ស្ត្រី​មិនគួរ​ស្លៀក​សារុង ចូល​ទស្សនា​ឡើយ​។​​ លោក​​បញ្ជាក់​ទៀត​ថា បេក្ខជន បេ​ក្ខ​នារី មកពី​ក្រៅប្រទេស​មាន ទីក្រុង​ឡូ​វែ​ល ឡុង​ប៊ិច រដ្ឋ​វ៉ាស៊ីនតោន​(​​ស​​.​រ​.​អា​) កា​ណា​ដា ប៉ា​រីស អូ​ស្ត្រា​លី នឹង​មកដល់​កម្ពុជា​នៅមុន​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០​១១​។​

​អ្នកទទួលបន្ទុក​ចាត់​ចែង​ការស្នាក់អាស្រ័យ​របស់​សិ​ល្បករ សិល្បការិនី លោក ទិ​ត ថា​វរិ​ទ្ធ បាន​និយាយថា ថ្វី​ត្បិត​តែ​​ការ​រៀប​ចំ​​តែង​តែ​​ជួប​ការ​ប្រឈម​ក៏ដោយ តែ​លោក​នឹង​ខិត​ខំ​ឱ្យ​អស់ពី​លទ្ធភាព ធ្វើយ៉ាងណា​ឱ្យ​ពួកគេ និង​អ្នក​រួម​ដំ​ណើរ​​បាន​​ស្រួល​​ទាំង​អស់​គ្នា តាម​​វប្ប​ធម៌​​ចែក​រំ​លែក​។ លោក​បន្ថែមថា ឆ្នាំនេះ លោក​សង្ឃឹមថា និង​បាន​ប្រសើរ​ជាង​ឆ្នាំមុន ក្នុងការ​ចាត់ចែង ដោយ​ក្រុមការងារ​របស់លោក បានធ្វើ​សេចក្តីព្រាង​វិន័យ​ខ្លះ​ដល់​សិល្បករ សិល្បការិនី និង​ឱ្យ​ពួកគេ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​តែមួយ​ពេលមកដល់​ភ្នំ​ពេញ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្តល់ព័ត៌មាន​។​

​ការថែរក្សា​វប្បធម៌​ជា​តួនាទី​របស់​យើងទាំងអស់គ្នា ដូច្នេះ យើង​ជា​ខ្មែរ​ត្រូវ​ពួតដៃគ្នា​ការពារ ថែរក្សា វប្បធម៌​របស់​យើងទាំងអស់គ្នា​៕​

No comments: