សម្ពោធអគារប៉ុស្តិ៍រដ្ឋបាលឃុំអង្គសុរភីស្រុកកំពង់ត្រាច
ផ្សាយថ្ងៃទី២៨-១១-២០១១: ដកស្រង kohsantepheapdaily
ខេត្តកំពត៖អគារប៉ុស្តិ៍នគរបាលឃុំអង្គសុរភីស្រុកកំពង់ត្រាចបានដាក់សម្ពោធឱ្យប្រើ
ប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៥វិច្ឆិកាក្រោមអធិបតីភាពលោកម៉ៅច័ន្ទតារ៉ាអគ្គ
ស្នងការនគរបាលជាតិលោកសូត្រយាអភិបាលរងខេត្តកំពតលោកឧត្តមសេនីយ៍
ត្រីថ្លាងភីរិនស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រីអ៊ុកសំអុលស្នងការ
នគរបាលខេត្តកែបនិងអភិបាលស្រុកកំពង់ត្រាចរួមទាំងមន្ត្រីនគរបាលជាច្រើននាក់
ទៀត។ក្នុងពិធីនេះក៏មានការចូលរួមពីលោកហ្គារីវីញនាយនគរបាលសម្របសម្រួល
ជាន់ខ្ពស់អូស្ត្រាលីផងដែរ។
លោកឧត្តមសេនីយ៍ត្រីថ្លាងភីរិនស្នងការនគរបាលខេត្តមានប្រសាសន៍ថាការ
សម្ពោធអគារប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអង្គសុរភីនេះជាអំណោយរបស់រដ្ឋា
ភិបាលអូស្ត្រាលីដែលផ្តល់អគារថ្មីសន្លាងនេះងាយស្រួលដល់មន្ត្រីនគរបាល
មានកន្លែងធ្វើការសមរម្យម្យ៉ាងវិញទៀតពលរដ្ឋរស់នៅក្នុងមូលដ្ឋានកាន់តែមាន
ការស្និទ្ធស្នាលជាមួយនគរបាល។
លោកស្នងការបញ្ជាក់ថាការងារសន្តិសុខសាធារណៈដូចជាចោរលួចចោរប្លន់មាន
ការថយចុះដោយយើងបានសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបាន
ល្អស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
លោកសូត្រយាអភិបាលរងខេត្តមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាល
អូស្ត្រាលីដែលបានចំណាយថវិកាយ៉ាងច្រើនសម្រាប់សាងសង់អគារប៉ុស្តិ៍រដ្ឋបាល
នគរបាលឃុំអង្គសុរភីនេះដែលជាសមិទ្ធផលថ្មីមួយដែលសម្រេចបានតាមរយៈ
កិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីលើគម្រោង
ជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា។
ក្នុងឱកាសនោះដែរលោកហ្គារីវីញនាយនគរបាលសហព័ន្ធអូស្ត្រាលីបានថ្លែងថា
លោកមានក្តីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុស្តិ៍ន
គរបាលរដ្ឋបាលនេះដែលស្ថិតក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈ
ភាពជាដៃគូជាមួយគម្រោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា។ រយៈ
ពេល២ឆ្នាំកន្លងមកនេះតាមរយៈលោកអគ្គព្រះរាជអាជ្ញាអូស្ត្រាលីនិងនគរបាល
សហព័ន្ធអូស្ត្រាលីយើងបានគាំទ្រដល់នគរបាលជាតិលើការរៀបចំតាក់តែង
ច្បាប់នគរបាលដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុម
ការងារក្រសួងមហាផ្ទៃ។
លោកម៉ៅច័ន្ទតារ៉ាអគ្គស្នងការរងនគរបាលជាតិបានថ្លែងអំណរគុណដល់រដ្ឋា
ភិបាលអូស្ត្រាលីដែលជួយផ្តល់អគារថ្មីដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអង្គ
សុរភី។ នគរបាលពេលបានប៉ុស្តិ៍ថ្មីហើយមិនត្រូវដើរចោលកន្លែងទេត្រូវឱ្យ
មានប្រចាំការ២៤ម៉ោងលើ២៤ម៉ោងងាយស្រួលទាក់ទងជាមួយពលរដ្ឋនៅមូល
ដ្ឋាន។ នគរបាលក៏មិនត្រូវដេកចាំតែមានរឿងហើយចេញទៅបង្ក្រាបទេគឺត្រូវ
មានទំនាក់ទំនងល្អជាមួយពលរដ្ឋ។
លោកអគ្គស្នងការរងបានផ្តាំផ្ញើដល់មន្ត្រីនគរបាលឱ្យជួយថែទាំសមិទ្ធផលថ្មីនេះ
ផង។ នៅរសៀលថ្ងៃទី២៥វិច្ឆិកាលោកអគ្គស្នងការរងនគរបាលជាតិរួមដំណើរ
ដោយគណៈប្រតិភូមានលោកហ្គារីវីញនាយនគរបាលជាន់ខ្ពស់សហព័ន្ធ
អូស្ត្រាលីបានអញ្ជើញចូលរួមពិធីសម្ពោធអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីមួយ
ទៀតនៅឃុំអង្គោលស្រុកដំណាក់ចង្អើរខេត្តកែប៕
No comments:
Post a Comment