Tuesday, September 6, 2011

គណៈកម្មាធិការក្រុមប្រឹក្សាឃុំពងទឹកបានជ្រើសរើសមេភូមិ២រូប

ផ្សាយថ្ងៃទី០៥-០៩-២០១១
kepcommunity

សកម្មភាពគណៈកម្មាធិការគំពុងរាប់សន្លឹកឆ្នោត

ដោយផ្អែកទៅលើ ប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងការបំបែកភូមិចំការបី របស់ឃុំពងទឹក
ស្រុកដំណាក់ចង្អើរ ជា៣ ភូមិ គឺ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដូច្នេះហើយកាល
ពីថ្ងៃទី៣១ សីហា ឆ្នាំ២០១១ ស្ថិតនៅ សាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប គណៈកម្មាធិការក្រុមប្រឹក្សាឃុំពងទឹក បានធ្វើការបោះឆ្នោត ជ្រើសរើសមេភូមិចំនួន២រូប គឺ
សម្រាប់ ភូមិចំការបី និងភូមិអន្ទង់ស ។

ការបោះឆ្នោតជ្រើសរើសមេភូមិនេះ ប្រព្រឹត្តិឡើងដោយមាន បេក្ខជនឈរឈ្នោះបោះឆ្នោតចំនួន ៦រូប ដើម្បីធ្វើ ជាមេភូមិ នៃភូមិអន្ទង់ស និងភូមចំការបី របស់ឃុំពងទឹកដែលក្នុងមួយភូមិមាន បេក្ខជនចំនួន ៣ រូប គឺភូមិអន្ទង់សមាន បេក្ខជន ទី១. ឈ្មោះ តែម ហ៊ាន ភេទ ប្រុស អាយុ៥៩ឆ្នាំ ទី២. សេក សំរង់ ភេទស្រី អាយុ ៣៨ឆ្នាំ និងទី ៣. ឈ្មោះ អ៊ីង ខុម ភេទប្រុស អាយុ៤៣ ចំណែកបេក្ខជន ៣ រូបដែលឈរឈ្មោះបោះឆ្នោត នៅភូមិចំការបីមាន ទី១. ឈ្មោះ ដួង ឈឿន ភេទប្រុស អាយុ ៥៧ ឆ្នាំ ទី២. ម៉ៅ តាវ ភេទ ប្រុស អាយុ ៦៣ឆ្នាំ និងបេក្ខជនទី៣ ឈ្មោះ សៀង ប្រឺមភេទ ស្រី អាយុ ៤២ឆ្នាំ អ្នកទាំង៦រូប រស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ក្រោយពីបាន រាប់សន្លឹកឆ្នោត ដែលគណៈកម្មាធិការក្រុមប្រឹក្សាឃុំរួមមក ការទទូលលទ្ធផលជា
មេភូមិ គឺភូមិអន្ទង់សបានទៅលើ តែម ហ៊ាន ភេទប្រុស អាយុ ៥៩ ឆ្នាំ និងមេភូមិចំការបីបាន
ទៅលើ បេក្ខជនឈ្មោះ ដួង ឈឿន ភេទប្រុស អាយុ ៥៧ ឆ្នាំ៕

សរសេរដោយ រស់ ឌុល

No comments: