Wednesday, September 14, 2011

ប្រធាន អនុប្រធាន សមាជិកភូមិ នៃភូមិចំការបី ភូមិអន្ទង់ស និងភូមិចំការចេកត្រូវបានប្រកាស

ផ្សាយថ្ងៃទី១៣-០៩-២០១១: kepcommunity

ក្រោយពីគណៈកម្មាធិការក្រុមប្រឹក្សាឃុំពងទឹក បានបោះឆ្នោតជ្រើសរើសមេភូមិចំការបី និងភូមិ
អន្ទង់ស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១ នៅសាលាឃុំពងទឹក រួចមក។ នៅថ្ងៃព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១១ នៅស្រុកដំណាក់ចង្អើរ ខេត្ដកែប បានធ្វើពិធី
ប្រកាសប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃ ភូមិចំការបី ភូមិអង្ទង់ស និងភូមចំការចេក របស់ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
អ្នកស្រី ភូ មុំ ជំទប់ ទី១ នៃឃុំពងទឹក បានអានសេចក្ដីសម្រេចទទួលស្គាល់ និងភារៈកិច្ចនៃប្រធានភូមិ
អនុប្រធានភូមិ និងសមាជិកភូមិ នៃភូមិទាំង៣ ភូមិនីមួយៗមាន៖
ភូមិអន្ទង់សមានឈ្មោះ តែម ហ៊ាន ភេទប្រុស ជាប្រធានភូមិ អ៊ីន ខុម ភេទប្រុស ជាអនុប្រធានភូមិ និង សេក សំរង់ ជាសមាជិកភូមិ។
ភូមិចំការបីមានឈ្មោះ ដួង ឈឿន ភេទប្រុស ជាប្រធានភូមិ ម៉ៅ តាវ ភេទប្រុស ជាអនុប្រធានភូមិ និង សៀង ប្រិម ភេទស្រី ជាសមាជិកភូមិ។
ចំណែកឯភូមិចំការចេកមានឈ្មោះ សៀង សារឿន ភេទប្រុស ជាប្រធានភូមិ លោកញែម ធឿន ជាអនុប្រធាន ភូមិ និង អ្នកស្រី ឈឹម ណាំ ជាសមាជិកភូមិ ។
លោក លី ហ៊ត មេឃុំពងទឹក បានមានមតិសំណេះសំណាលថា បន្ទាប់ពីការប្រជុំបោះឆ្នោតជ្រើសរើស មេភូមិ ស្របតាមនិតិវិធីសេចក្ដីណែនាំ លេខ ០០៤ ស.ណ.ន របស់ក្រសួងមហាផ្ទៃ នឹងការប្រជុំអនុម័ត្រ
ជ្រើសរើសមេភូមិ ជំនួយការភូមិ កន្លងទៅថ្មីៗនេះ ត្រូវបានក្រុមប្រឹក្សាចេញនូវសេចក្ដីសម្រាច់តែងតាំង មេភូមិ ជំនាយការភូមិ។
លោកបានបន្ដទៀតថា ដើម្បីបង្កលក្ខណៈងាយស្រួល សូមមេភូមិទាំងបី ត្រូវខិតខំបំពេញ ការងារ តាមតួនាទីភារៈកិច្ច បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋមូលដ្ឋាន ដឹងនូវសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងភូមិ និងជាឱកាសមួយដែលផ្សារភ្ជាប់ការទំនាក់ទំនងពី
ក្រុមប្រឹក្សាស្រុក ឃុំ ជាមួយមេភូមិទាំងអស់រួមសហការគ្នាល្អ អភិវឌ្ឍន៍កាន់តែល្អប្រសើរ។

លោក ឥន្ទ សារុន ប្រធានក្រុមប្រឹក្សាស្រុក បានមានមតិសំណេះសំណាលថា មេភូមិ អនុភូមិ ជំនួយការភូមិ សូមចេះសាមគ្គី សហការ ឯកភាពគ្នា បំរើការងារនៅក្នុងភូមិ ដើម្បីគ្រប់គ្រងប្រជាពលរដ្ឋ
របស់យើ់ង។
លោកបានមានប្រសាសន៍បន្ថែមទៀតថា សូមមេភូមិ ជំនួយការភូមិ និងសមាជិកភូមិត្រូវដឹងពីភូមិ
សាស្រ្ដ និងតួនាទីរបស់ខ្លួនបានច្បាស់លាស់ ។

ក្នុងឱកាសនោះផងដែរ លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថានេះជា
សមិ្ធផលថ្មី សម្រាប់ស្រុកដំណាក់ចង្អើរ សម្រាច់បាន សម្ធិផលថ្មីទី១គឺបានបំបែកភូមិចំការបី
ជាបីភូមដើម្បីបង្កើននូវ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងភូមិសាស្រ្ដ ដែនដី ឱ្យកាន់តែទទូល
បានលិតផលល្អប្រសើរ។ សម្ធិផលទី២ ក្រោយពីបានបំបែកភូមិចំការបី ជាបីហើយ ហើយទទួល
បានថ្នាក់ដឹកនាំភូមិ ដែលពោរពេញទៅដោយ សមត្ថភាព គុណភាព ថែមទាំងបានឆ្លើយតបទៅនឹង
គោលនយោបាយណ៍ របស់រាជរដ្ឋាភិបាល ស្ដីអំពីលើកកំពស់ សមធម៌ យែនឌ័រ ព្រោះភូមិទាំងបី សុទ្ធតែមាននារី ធ្វើការងារបំរើឱ្យក្នុងភូមិនីមួយៗ នេះបានបង្ហាញឱ្យឃើញថា យើងឆ្លើយតប
ទៅនឹងគោលនយោបាយណ៍ជាតិ ស្ដីពីការលើកកំពស់ សមធម៌យែនឌ័រ។
លោក បានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅមុខ ការងារដឹកនាំគ្រប់គ្រងតំបន់ភ្នំវល្លិ៍កាន់តែមាន
ប្រសិទ្ធភាពធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កាន់តែឃ្លាតឆ្ងាយពីភាពក្រីក្រ ។
លោក បានបញ្ជាក់ឱ្យដឹងទៀតថា ការងារជ្រើសរើសមេភូមិ និងជំនួយការភូមិនេះ គឺបាន
អនុវត្ដបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់ និតិវិធីណែនាំ របស់ក្រសួងមហាផ្ទៃ គឺគ្មានការខ្វះ
ចន្លោះទេ ក្នុងការជ្រើសរើស មិនមែនចាត់តាំង ដោយអត្តានោម័ត ឬដោយបុគ្គលណាម្នាក់ជាអ្នក
ចាត់តាំងទេ។

គួរបញ្ជាក់ថា ការបំបែកភូមិចំការបី ជាបីភូមិនេះ គឺឃុំពងទឹកមានភូមិទៅដល់ ៧ភូមិ គឺភូមិភ្នំលាវ ភូមិអូដូង ភូមិព្រៃតាកុយ ភូមិរនេស ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស៕

No comments: