ការចិញ្ចឹមសត្វនឹងកាន់តែសំខាន់នៅអនាគតខណៈដែលកម្ពុជាមានតម្រូវការសាច់សត្វប្រមាណ២៥៣ពាន់តោននាឆ្នាំ២០១១
ផ្សាយថ្ងៃទី០៨-០៩-២០១១: ដកស្រង bayontv.com
ភ្នំពេញ៖ ឯកឧត្តមច័ន្ទ សារុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការនេសាទ និងសេវាបសុព្យាបាល នឹងកាន់តែមានសារសំខាន់ទៅៗ នាពេលអនាគត ដែលមិនគ្រាន់សម្រាប់តែនៅកម្ពុជាមួយទេ ក៏ប៉ុន្តែសម្រាប់ក្នុងតំបន់ និងពិភពលោកផងដែរដោយសារមានតម្រូវការខ្ពស់។
ឯកឧត្តមបន្តថា ដោយសារកំណើនសេដ្ឋកិច្ចជាតិ រំពឹងថាតម្រូវការសាច់ក្នុងស្រុកយើងនឹងបន្តកើនឡើងនាពេលអនាគត។ ក្នុងន័យនេះ ការចិញ្ចឹមសត្វ និងសេវាបសុព្យាបាល និងកាន់តែមានសារសំខាន់ទៅ នាពេលអនាគត ដែលមិនគ្រាន់សម្រាប់តែនៅក្នុងកម្ពុជាមួយទេ ក៏ប៉ុន្តែសម្រាប់ក្នុងតំបន់ និងពិភពលោកផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងទៀតថាកម្ពុជាមានតម្រូវការសាច់សត្វ ប្រមាណ២៥៣ពាន់តោននាឆ្នាំ២០១១។ តម្រូវការនេះនឹងកើនឡើងប្រមាណ២,២០ភាគរយ ជារៀងរាល់ឆ្នាំ ពោលគឺកើនពី២០៤ពាន់តោន នាឆ្នាំ២០១០ ឬប្រមាណ២២ភាគរយ ក្នុងរយៈពេល១០ឆ្នាំនេះ។
ទីផ្សារសើរ ដែលត្រូវព្រមព្រៀង នឹងត្រូវអនុវត្តនាឆ្នាំ២០១៥ ដោយប្រទេសជាអាស៊ានខាងមុខនេះ នឹងធ្វើឲពាណិជ្ជកម្មសាច់សត្វ ផលិតផលសត្វ និងមានកំណើន។ កំណើននៃផលិតកម្មសត្វក្នុងស្រុក ដែលកើនឡើង ជាង៨០០រយលានដុលា្ល ក្នុងមួយឆ្នាំនោះ និងជាវិភាគទានដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ។តាមរបាយការណ៍មូយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ការផ្គត់ផ្គង់សាច់នៅកម្ពុជា មានប្រមាណ២៣៥ពាន់លានតោនក្នុងមួយឆ្នាំ ក្នុងនោះសាច់គោក្របី ប្រមាណ៧១ពាន់ក្នុងមួយឆ្នាំ សាច់ជ្រូក១៣៨ពាន់ក្នុងមួយឆ្នាំ មាន់ទា២៦ពាន់តោនក្នុងមួយឆ្នាំ។
គិតជាមធ្យមប្រជាជនបរិភោគសាច់ប្រមាណ១៥គីឡូក្រាម ក្នុងមួយឆ្នាំក្នុងម្នាក់ៗ ក្នុងនោះសាច់គោក្របី៥,៦០គីឡូក្រាម ក្នុងមួយឆ្នាំក្នុងមួយម្នាក់ សាច់ជ្រូក៩,៥៧គីឡូក្រាមក្នុងមូយឆ្នាំក្នុងម្នាក់, និងសាច់មាន់ប្រមាណតែ២គីឡូក្រាមក្នុងមួយម្នាក់៕
No comments:
Post a Comment