ទំព័រដើម
ទំព័រដើម
សុខភាព
ចំណេះដឹង
អំពីខ្ញុំ
កំសាន្ដ
Friday, September 2, 2011
និស្សិតជប៉ុន ៤០នាក់ នឹងផ្លាស់ប្តូរ ចំណេះដឹង ជាមួយនិស្សិតខ្មែរ ក្នុងទិវា អប់រំវប្បធម៌ អូឡាំពិក
ផ្សាយថ្ងៃទី០១-០៩-២០១១
ដកស្រង
dap-news
ព្រះសីហនុ៖ កម្ពុជា នឹងប្រារព្ធពិធីទិវា អប់រំវប្បធម៌ អូឡាំពិកប្រចាំឆ្នាំ ដោយមានការចូលរួមអប
អរសាទរពីនិស្សិតមកពីប្រទេសជប៉ុន៤០នាក់ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងកីឡាករកម្ពុជា
នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់០៣ ខែកញ្ញា ឆ្នាំ២០១១នេះ។
អគ្គលេខធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ថ្លែងឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញានេះថា ការប្រារព្វទិវានេះ ដើម្បីបង្ហាញពីទស្សនៈវិជ្ជាអូឡាំពិក និងការហ្វឹកហាត់ ដែលនេះ
ជាលើកទី២ត្រូវធ្វើឡើងនៅខេត្តព្រះសីហនុ ។ ជាពិសេសនិស្សិតជប៉ុនចំនួន៤០នាក់ មកកម្ពុជា ធ្វើការសិក្សាផ្ទេរចំណេះដឹង និងបទពិសោធន៍ ផ្នែកកីឡាជាច្រើនប្រភេទទៅវិញទៅមកវិញ
ជាមួយនិស្សិតកម្ពុជា។
លោកបន្តថា “យើងយកកន្លែងក្នុងខេត្តព្រះសីហនុនោះ គឺយើងអាចលេងបាល់ទះនៅលើឆ្នេរខ្សាច់ និងល្បែងកីឡាដទៃទៀតជាការងាយស្រួលផង។ ការប្រារព្វលើកនេះខាងភាគីជប៉ុនក៏បានសំណូម
ពរឱ្យធ្វើនៅតំបន់ឆ្នេរសមុទ្រ ដែលមានបរិយាកាសល្អ និងឱ្យមានអនុស្សាវរីយ៍រវាងកម្ពុជា- ជប៉ុន ហើយក៏ជាការបង្កើនការផ្សព្វផ្សាយផ្នែកទេសចរណ៍មួយផងដែរ”។
កាលពីឆ្នាំមុនទិវាអប់រំវប្បធម៌អូឡាំពិក បានធ្វើឡើងនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ រាជធានី
ភ្នំពេញ នៅអំឡុងពេលបុណ្យអុំទូក អរអំបុក សំពះព្រះខែ។
សួមបញ្ជាក់ថា ឆ្នេរសមុទ្រខេត្តទាំង៤ ដែលមាន ខេត្តព្រះសីហនុ កែប កំពត និងកោះកុង បាន
ជាប់ជាសមាជិកចូលក្នុងក្លឹបឆ្នេរសមុទ្រស្អាតទូទាំងពិភពលោក ហើយវាក៏បានបន្តជំរុញអ្នក
ទេសចរកាន់តែមកកំសាន្ដ៕
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment