ឪពុកមាស្រវឹងស្រាចាប់រំលោភក្មួយស្រីឯងអាយុ៦ឆ្នាំ
ផ្សាយថ្ងៃទី០៥-០៩-២០១១
ដកស្រង
kohsantepheapdaily
បុរសជាប់ចោទ
ខេត្តកំពត ៖ បុរសជាឪពុកមាម្នាក់ បន្ទាប់ពីជាតិស្រវឹងចូលខ្លួនបានធ្វើឱ្យវង្វេងវង្វាន់លែងដឹងខុសត្រូវ ក៏ចាប់ក្មួយស្រីបង្កើតរបស់ខ្លួនអាយុ៦ឆ្នាំរំលោភសេពសន្ថវៈកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២ កញ្ញា នៅលើផ្ទះកុមារីរងគ្រោះ ហើយត្រូវនគរបាលស្រុកជុំគិរីបានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ កញ្ញា។
ឪពុកមាដែលត្រូវជាតិស្រវឹងដឹកមុខនេះឈ្មោះតែម កៅ អាយុ២៨ឆ្នាំ រស់នៅឃុំស្រែក្នុង មានប្រពន្ធ និងកូនខ្លួនឯងទៅហើយបាននិយាយថា ពេលខ្លួនស្រវឹងស្រា ក៏បានហៅក្មួយស្រីរបស់ខ្លួនឡើងទៅលើផ្ទះស្រាតខោ ហើយក៏បៀតបៀនកេរ្តិ៍ខ្មាសរបស់ក្មួយ តែពុំបានស៊ីជម្រៅទេ។
ជនសង្ស័យរូបនេះបន្តថា ពេលដែលឮម្តាយកុមារីរងគ្រោះត្រឡប់មកពីទិញម្ហូបវិញ រូបគេ និងក្មួយស្រីបានចុះមកពីលើផ្ទះ ហើយក្មួយក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ម្តាយ ធ្វើឱ្យរូបគេស្វាងស្រាទើបដឹងខ្លួនថា ប្រព្រឹត្តខុសលើក្មួយស្រី ប៉ុន្តែអ្វីៗបានហួសអស់ទៅហើយ៕
No comments:
Post a Comment