Thursday, July 28, 2011

ពិភពលោកព្រួយបារម្ភពីគ្រោះធម្មជាតិ និងការអត់ឃ្លានកាន់តែកើនឡើង

ថ្ងៃទី២៨-០៧-២០១១
អន្ដរជាតិ
nokorwatnews.com


ជាង ​ពាក់កណ្ដាល​ឆ្នាំ​២០១១ ពិភព​​លោក​ទាំងមូល​ប្រឈម​នឹង​
ឧបសគ្គ​ជា​ច្រើន​បង្ក​ឡើង​ដោយ​គ្រោះ​ធម្ម​ជាតិ ​នៅ​គ្រប់​ទិស​ទី​ ​ប៉ះ​
ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​​រស់​នៅ​របស់​ពលរដ្ឋ​រាប់​សិ​ប​លាន​នា​ក់ ​។​ ​


បណ្ដា ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​​លោក​កំពុង​អំពាវ​នាវ​ឱ្យ​មាន​
ការ​ជួយ​អ​ន្ដ​ រាគ​ម​ន៍​ពី​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ ​ពិសេស​ការ​ផ្ដល់​ជំនួយ​មនុស្ស​
ធម៌​ ​ស្បៀង​អាហារ​នៅ​ពេល​ដែល​ពលរដ្ឋ​ ​របស់​ខ្លួន​ប្រឈម​នឹង​ការ
​អត់​ឃ្លាន​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ទៅ​ហើយ​នោះ​ ​។ មូល​ហេតុ​បណ្ដាល​
ឱ្យ​មាន​គ្រោះ​អត់​ឃ្លាន​ ​កើន​ច្រើន​នេះ​ដោយសារ​តែ​គ្រោះ​ធម្ម​ជាតិ​ញាំ​ញី​
ឥត​ឈប់​ ​ខ្យល់​ព្យុះ​ ​ទឹក​ជំនន់​ ​រញ្ជួយ​ដី​ជា​ដើម​ ​។
នៅ ​ពេល​នេះ​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ក៏​ដូច​ជា​អង្គ​ការ​ស្បៀង
​អាហារ​ពិភព​ ​លោក​កំពុង​អំពាវ​នាវ​ឱ្យ​ប្រទេស​អភិវឌ្ឍ​ ​ផ្ដល់​ជំនួយ​ស្បៀង​
អាហារ​និង​ទឹក​ប្រាក់​ជា​ ​បន្ទាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែល​អត់​
​ឃ្លាន​នៅ​ជុំ​វិញ​ពិភព​លោក​ ​ពិសេស​ ​តំបន់​អា​ហ្វ្រិ​ក​ដែល​រង​គ្រោះ​រាំង​
ស្ងួត​ ​យ៉ាង​ធ្ងន់​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​អាស្រ័យ​ទៅ​ ​លើ​របរ​កសិកម្ម​មិន​អាច​
ប្រកប​របរ​បាន​នោះ​ ​។
គ្រាន់ ​តែ​នៅ​ក្នុង​ខែ​ក​ក្ក​ដា​ ​មាន​គ្រោះ​ ​រាំង​ស្ងួត​ ​គ្រោះ​ទឹក​ជំនន់​ ​ខ្យល់​
ព្យុះ​ជា​ច្រើន​បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទិស​ទី​​បំផ្លាញ​ទាំង​ ទ្រព្យ​ស​ម្ប​ត្ដិ​ ទាំង
​អាយុ​ជីវិត​ ​រាប់​រយ​នាក់​ ​ដូច​ជា​កម្ដៅ​កើន​ឡើង​នៅ​ ​អា​មេ​រិ​ក​ ​ខ្យល់​ព្យុះ​នៅ
​ហ្វី​លី​ពី​ន​ ​ភ្លៀង​ ​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​នៅ​កូ​រ៉េ​ជា​ដើ​ម​។​ ​
ប្រទេស ​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​ធម្ម​ជាតិ​យ៉ាង​ធ្ងន់​បំផុត​
នៅ​ ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​នឹង​ប្រឈម​នូវ​ ​គ្រោះ​ធម្ម​ជាតិ​ធ្ងន់​ជាង​មុន​ ​ធ្វើ​
ឱ្យ​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​ត្រូវ​ត្រៀម​លក្ខ​ណៈ​ទប់​ ​ស្កាត់​នៅ​ពេល​
ហេតុ​ការណ៍​អាក្រក់​មិន​ ​ទាន់​កើត​ឡើង​ដល់​ ​។
អង្គ ​ការ​សហ​ប្រជា​ជាតិ​បាន​ប្រកាស​​ឱ្យ​ដឹង​ថា​ ​មាន​ពលរដ្ឋ​ជាង
​២លាន​នាក់​ ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ​អាច​ប្រឈម
​នឹង​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ ​ដោយសារ​តែ​ប្រទេស​នេះ​ខ្វះ​មូល​និ​ធិ​
​សម្រាប់​អភិវឌ្ឍ​តំបន់​ដែល​រង​គ្រោះ​ ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១០ ។
តាម​ការិយាល័យ​សហ​ប្រតិបត្ដិ​ការ​ ​មនុស្ស​ធម៌​របស់​អង្គ​ការ
​សហ​ប្រជា​ជាតិ​ ​(OCHA​)បាន​បញ្ជាក់​ថា​ ​“ត្រូវ ​តែ​ខិតខំ​ ​ចាប់​តាំង​ពី
​ពេល​នេះ​ទៅ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​គ្រួសារ​ជា​ ច្រើន​នៅ​ក្នុង​​
ប្រទេស​ប៉ា​គី​ស្ថាន​ ​ក៏​ដូច​ជា​ជួស​ជុល​​ឡើង​វិញ​នូវ​ប្រព័ន្ធ​បង្ហូរ​ទឹក​ប្រឡាយ​ ​
ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេ​ងៗ​សម្រាប់​ទប់​ ​ស្កាត់​គ្រោះ​ទឹក​ជំនន់​” ។
ទន្ទឹម​នឹង​នោះ​ ​OCHA​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ​វិធី​ ​សា​ស្ដ្រ​ការពារ​ចាំ
បាច់​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ ​បន្ទាន់​ដូច​ជា​ត្រៀម​ប៉ាត​ង់​ជួស​ជុល​ផ្លូវ​ ​ក៏​ ​ដូច​
ជាស​ហ​ការ​ជាមួយ​ម​ន្ដ្រី​ក្នុង​តំបន់​ ​ដើម្បី​ជម្លៀស​ប្រជា​ពលរដ្ឋ​ពេល​ដែល​
​ជួប​គ្រោះ​ទឹក​ជំនន់​ ​។

អង្គ ​ការ​សហ​ប្រជា​ជាតិ​ក៏​បាន​ប្រកាស​ ​ផង​ដែរ​ថា​ ​ពេល​នេះ​
ត្រូវ​ការ​ទឹក​ប្រាក់​ ​៦០០លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋា​ រចនា​ស​ម្ព័​ន្ធ​ដើម្បី​
កាត់​បន្ថយ​ផល​ប៉ះ​ ​ពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ ​។ ទន្ទឹម​នឹង​ ​នោះ​ក៏
​ត្រៀម​ស្បៀង​អាហារ​សម្រាប់​ផ្ដល់​ ​ជំនួយ​ដល់​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ ​។
តាម ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ភ្លៀង​ ​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់
​កាល​ពី​ឆ្នាំ​ ​២០១០បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ការ​ ​រស់​នៅ​របស់​ពលរដ្ឋ​
ជាង​២២លាន​នាក់​ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ពី​៨-១២លាន​នាក់​ ​ត្រូវ​ការ​ជំនួយ
​ស្បៀង​អាហារ​ជា​បន្ទាន់​ ​។
គ្រោះ ​ទឹក​ជំនន់​ដ៏​ធ្ងន់​បំផុត​នៅ​ក្នុង​ ​ប្រទេស​ប៉ា​គី​ស្ថាន​មិន​ធ្លាប់​មាន​
ជា​ច្រើន​ ​ទស​វត្ស​កន្លង​មក​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ ​រាប់​ពាន់​ខ្នង​ ​បំផ្លាញ​ស្ពាន​ ​
ផ្លូវ​ ​ផល​ដំណាំ​ ​ ​សត្វ​ចិញ្ចឹម​ ​។ គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​ ​២០១០ ធ្វើ​ឱ្យ​ពលរដ្ឋ​
ប៉ា​គី​ស្ថាន​ជិត​២ ពាន់​នាក់​បាត់បង់​ជីវិត​ ​។
នៅ ​ពេល​នេះ​ ​ប្រទេស​ជា​ច្រើន​កំពុង​ ​ចាត់​វិធាន​ការ​ទប់​ស្កាត់​គ្រោះ​ទឹក
​ជំនន់​ ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ ​ប្រទេស​របស់​ខ្លួន​ ​ដោយ​ពេល​នេះ​
មាន​ ​គ្រោះ​ទឹក​ជំនន់​បាន​កើត​ឡើង​ជា​ច្រើន​នៅ​ ​ជុំ​វិញ​ពិភព​លោក​ ​សម្លាប់​
មនុស្ស​រាប់​ ​ពាន់​នាក់​ជុំ​វិញ​ពិភព​លោក​ ​៕

No comments: