Thursday, July 21, 2011

សម្ដេចតេជោ ហ៊ុន សែន នឹងបង្ហាញពី ជំហររបស់កម្ពុជា បន្ទាប់ពីការសម្រេចរបស់ អាយ ស៊ី ជេ

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១
dap-news.com
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលនិង ជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា នៅ វេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១១ នៅវិមានសន្ដិភាព និង បញ្ជាក់ជំហររបស់កម្ពុជា ក្នុងសន្និសីទសារ ព័ត៌មានមួយ បន្ទាប់ពីតុលាការ យុត្ដិធម៌ អន្ដរជាតិទីក្រុងឡាអេ សម្រេចលើពាក្យ បណ្ដឹងទី២របស់កម្ពុជា កាលពីថ្ងៃទី១៨ ខែ កក្កដា ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហៅថា ហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២១ ខែ កក្កដានេះ ថា អ្នកសារព័ត៌មានទាំងអស់ត្រូវ បានអញ្ជើញឱ្យចូលរួម ក្នុងសន្និសីទសារព័ត៌ មាននេះ ហើយសន្និសីទសារព័ត៌មាននេះនឹង ត្រូវចាក់ផ្សាយបន្ដផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ ទាំងអស់។
ការបង្ហាញជំហររបស់កម្ពុជា ពី សំណាក់មេដឹកនាំដ៏មានឥទ្ធិពល សម្ដេចតេ ជោហ៊ុន សែន ខាងលើនេះ បានធ្វើឡើងតែ រយៈពេល ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការ កំពូលរបស់ពិភពលោក ដែលស្ថិតនៅទីក្រុង ឡាអេ ប្រទេសហុឡង់ បានសម្រេចកាលពី ថ្ងៃទី១៨ ខែកក្កដា ដោយបង្គាប់ឱ្យប្រទេស ទាំងពីរ កម្ពុជា-ថៃ ដកកងទ័ព ចេញពីខ្សែ បន្ទាត់ព្រំដែនជម្លោះ ហើយធ្វើការងារជា មួយអាស៊ាន ដើម្បីបញ្ជូនក្រុមអ្នកសង្កេត ការណ៍ទៅកាន់តំបន់នោះ។
នៅក្នុងសន្និសីទកាសែតដ៏កម្រ របស់ នាយករដ្ឋមន្ដ្រីកម្ពុជាខាងលើនេះ ត្រូវគេ  រំពឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងត្រៀម ឆ្លើយសំណួរជាហូរហែ ពីសំណាក់អ្នកសារ ព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា។

No comments: