ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រង kpt-news.com
ព្រះសីហនុ ៖ មនុស្សចម្រុះជាតិសាសន៍៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ខ្លួនខណៈពេលកំពុងរៀបចំកន្លែងប្រើប្រាស់និងជួញដូរគ្រឿង ញៀននៅក្នុងបន្ទប់មួយនៃសណ្ឋាគារកាំសាប។ការបង្រ្កាបនេះបាន
ធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១២ នៅបន្ទប់លេខ១០១ នៃសណ្ឋាគារកាំសាប ក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀន កញ្ឆាក្រៀម កូនជញ្ជីង ទុយោ និងសម្ភារៈជាច្រើនទៀត។មនុស្សដែលត្រូវឃាត់ខ្លួននោះមានទី១ ស្រ្តីជនជាតិវៀតណាមម្នាក់ ទី២បុរសជនជាតិ
បារាំង ម្នាក់ និងបុរសជនជាតិអាមេរិកាំងម្នាក់។ ជនសង្ស័យទាំង៣ត្រូវបាននាំខ្លួនសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថ ក្រុងដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕
No comments:
Post a Comment