Wednesday, March 21, 2012

ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ប្រកាស​ទទួល​ស្គាល់ជា​ផ្លូវ​ការ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្ដិភាព ​និង​អភិវឌ្ឍន៍​ប្រចាំ​ក្រសួង​

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រង.bayontv.com.kh

ភ្នំពេញ៖ ពិធីនេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ​លោក​ជំទាវ​ ម៉ែន ​សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា ​ព្រឹទ្ធសភា ​និង​អធិការកិច្ច​ នឹង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ​ដើម្បី​សន្ដិភាព 

 ​និង​អភិវឌ្ឍន៍ ​នារសៀល​ថ្ងៃ​ទី១៩ ​ខែមីនា​ នៅ​ទីស្ដីការ​ក្រសួង​សាធារណការ ​។លោកជំទាវ ​ឈរណារី ​ត្រាំអ៊ីវតឹក ​ប្រធាន​កិត្តិយសសាខា​សមាគមនារី​កម្ពុជា ​ដើម្បី​សន្ដិភាព ​និងអភិវឌ្ឍន៍ ​បាន​លើក​ឡើង​ថា ​សមាជិកនៃ​សមាគម​របស់​ក្រសួង​មាន​ចំនួន​​៣៨១នាក់​ ស្មើរនឹង១១% ​នៃ​មន្ត្រី​រាជ​ការ​សរុប​ ហើយ​កន្លងម​ក​សមាជិកទាំង​អស់​ បាន​បញ្ចេញ​នូវ​កម្លាំង​កាយ​ចិត្ត​ ដើម្បីរួម​ចំណែក​ជា​មួយ​​សមាគមនារី​ថ្នាក់​កណ្ដាល​ ក្នុង​ការ​ចិញ្ចឹម​ចលនា​ស្ត្រី​ជា​មន្ត្រី​រាជ​ការ​និយោជិត​ក្រសួង​ ដើម្បី​ឲ្យ​មាន​សតិ​អារម្មណ៍ ​នឹង​នរ​មាន​ចំហរ​រឹង​ប៉ឹង​ ច្បាស់​លាស់​ នឹង​មាន​ភាព​កក់​ក្ដៅ ​ដើម្បី​ជួយ​បំពេញ​ភារ​កិច្ច​ជូន​ក្រសួង ​និង​អង្គភាព​ ព្រម​ទាំង​ជា​កម្លាំងមួយ​ជួយ​រក្សា​ការពារ​សន្ដិភាព​ និង​ជម្រុញ​កិច្ច​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​។លោកជំទាវ ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន ​សំអន ​បាន​លើក​ឡើង​ថា​ សមាគម​នារី​កម្ពុជា​ ដើម្បី​សន្ដិភាព ​និង​អភិវឌ្ឍន៍ ​ដែល​ជា​អង្គការ​មហា​ជន​មួយ​បង្កើតឡើង​តាំង​ពី​ថ្ងៃ​ទី​០២ ​ខែធ្នូ ​ឆ្នាំ ​១៩៧៨ ​ក្រោម​ទម្រង​រណសិរ្យសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ។ ​ហើយ​ចាប់​តាំង​ពី​បង្កើត​រហូត​បច្ចុប្បន្ន​ យុទ្ធសាស្ត្រ​ដែល​សមាគម​បាន​បទ​បែន​ទៅ​តាម​ស្ថាន​ភាព​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គមផងដែរ​។ ​ប៉ុន្ដែសមាគមនៅ​តែរក្សា​គោល​គំនិត​ទស្សនៈវិស័យ​ និង​បេសកកម្ម ​របស់​ខ្លួន​ក្នុង​ការ​ពង្រឹងភាព​ជា​ដៃ​គូរបស់​ស្ត្រី​ ជា​មួយ​បុរស​ក្នុង​គ្រប់​សកម្មភាព​ នឹង​គ្រប់​កាលៈទេសៈ​ក្នុង​ការ​គាំ​ទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដើម្បី​កសាង ​និង​ថែរក្សា​សន្ដិភាព​ ពិសេស ​ដើម្បី​ចូល​រួម​ចំណែក​ជម្រុញ​នាវាកម្ពុជា​ឆ្ពោះ​ទៅ​រក​ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ​នឹង​សង្គម​កិច្ចប្រ​កប​ដោយ​និរន្ដរ៍ភាព ​។លោកជំទាវ​ ឧបនាយករដ្ឋមន្ត្រី ​បាន​បញ្ជាក់​ផង​ដែរ​អំពី​សមាគមនារីកម្ពុជា​ ដើម្បី​សន្ដិភាព ​និង​អភិវឌ្ឍន៍ ​នឹង​ក្រុម​ការងារស្រ្តី​របស់​បក្ស ​យន្ដ​ការ​ទាំង​ពីរ​នេះ ​ពិត​មែន​តែ​មាន​ឈ្មោះ​ នឹង​សកម្មភាព​ ខុស​គ្នា​ខ្លះៗ​មែន​តែគោល​ដៅ​តែ​មួយ​​ គឺសម្រេច​ឲ្យ​បាន​នូវចក្ខុវិស័យ​ នឹងគោល​ដៅ​ជាយុទ្ធ​សាស្ត្រ​របស់​បក្ស ​ពោល​គឺ​នូវ​តែ​ប្រកាន់​ខ្ជាប់​ចក្ខុវិស័យយូរ​អង្វែង​របស់​ខ្លួន​គឺ ​ប្រមូល​ផ្ដុំ​កម្លាំង​ប្រជាជាតិ ​ទាំងមូល​រួម​សាមគ្គី​គ្នា​កសាង​ និង​ការពារមាតុភូមិកម្ពុជា​ ឲ្យ​សម្បូរ​រុងរឿង ​និង​ស្ថិត​ស្ថេរ​គង់វង្ស​ ក្នុង​ឯករាជ ​អធិបតេយ្យ ​បូរណភាពទឹកដី ​សន្ដិភាព​ សេរីភាព ​ប្រជាធិបតេយ្យ ​អព្យាក្រិត ​វឌ្ឍនភាព ​និង​សុភមង្គល​៕

No comments: