Wednesday, March 21, 2012

វិស័យឧស្សាហកម្មរ៉ែ និងថាមផល រហូតដល់ឆ្នាំ២០២០ ភូមិទូទាំងព្រះរាជា​ណាចក្រ​កម្ពុជា​នឹងមាន​អគ្គិសនីប្រើប្រាស់

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រkohsantepheapdaily.com.kh

រាជធានីភ្នំពេញ​ ៖ រដ្ឋមន្ត្រី​​​​ក្រសួង​​​​ឧស្សា​ហកម្ម​​​​​​ រ៉ែ និង​​ថាម​ពល​​​​​​ លោក​​​​ស៊ុយ សែម​ ​​​​ថ្លែង​​​​នៅ​ក្នុង​​អង្គ​​​សន្និបាត​​​​សរុប​​ការងារ​​​របស់​ក្រសួង​​​​ ​សម្រាប់​​​​ឆ្នាំ២០១១ និង​​ទិសដៅ​​​ឆ្នាំ២០១២​ នូវ ចំណុច​​​​​សំខាន់​ៗ​ គួរឱ្យ​​​​​​កត់​សម្គាល់​​​ថា ​​សន្និបាត​​​​​ប្រចាំឆ្នាំ​​​នេះ ប្រារព្ធ​​​ឡើង​​​ដើម្បី​​ត្រួត​​ពិនិត្យ​​និង​វាយ​​​តម្លៃ​​​​​លទ្ធផល​​​ ការងារ​​​ដែល​បាន​​​អនុវត្តន៍​​​កន្លង​មក​ ​​និង​កែលម្អ​​​នូវ​​ចំណុច​ខ្វះ​ខាត​​ ព្រម​ទាំង​​​ការ​​ប្តេជ្ញា​ចិត្ត​​​​​អនុវត្តន៍​​​​​​យុទ្ធ​សាស្ត្រ​​​​ ចតុកោណណ​​​​​​​ដំណាក់​កាល​ទី​២ ​របស់​រាជ​រដ្ឋាភិបាល​​​​​ នីតិ​កាល​​​​ទី​៤ ​នៃរដ្ឋសភា​​ ​ក្រោម​​ការ​ដឹក​នាំ​​ដ៏​ឈ្លាស​វៃ​​​របស់​​សម្តេច​​អគ្គ​មហា​​សេនាបតី​​តេជោ ​​ហ៊ុន សែន ​​​នាយក​រដ្ឋមន្ត្រី​​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​ ដើម្បី​​​ឈាន​ឆ្ពោះ​​​ទៅ​សម្រេច​ឱ្យ​បាន​​នូវ​ការ​​កាត់​បន្ថយ​​ភាព​ក្រីក្រ ​​ និង​​​​នាំមក​នូវ​​​សេចក្តី​​​សុខសាន្ត​ ​និង​សុភមង្គល​​​​ជូន​ប្រជាជន ។លោក​​​រដ្ឋមន្ត្រី​​ថ្លែង​​ថា​ ​​​
ក្នុង​​​ឆ្នាំ២០១១ ​កន្លងទៅ​នេះ​ ​ទោះបី​​ស្ថិត​ក្នុង​​​​​បរិបទ​​លំបាក​​ស្មុគស្មាញ​​ ដែល​​ជា​ផល​​លំបាក​​​​​នៃសេដ្ឋកិច្ច​​​សាកល​​ក៏​ដោយក៏​វិស័យ​​ឧស្សា​ហកម្ម​​ រ៉ែ ​និង​ថាម​​​ពល​​​បានរួម​​ចំណែក​​​​យ៉ាង​​សកម្ម​​​ក្នុង​ការ​​សម្រេច​​ទិសដៅ​ ​​ផែន​ការ​​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ សង្គម​កិច្ច ព្រម​ទាំង​​​​សម្រេចបាន​​នូវ​​សមិទ្ធផល​​​​ធំៗ​ជា​​ច្រើន ។  ​ជាក់​ស្តែង​​ក្នុង​វិស័យ​​ឧស្សាហកម្ម​​ រោង​ចក្រ​ឧស្សាហកម្ម​​​​ធុនធំ​ចំនួន​​​៧១១ នៅ​ឆ្នាំ​២០១១  គឺ​កើន​ឡើង​​​​ចំនួន​​​១៩​% ​បើ​ប្រៀប​​ធៀបនឹង​​​ឆ្នាំ​២០១០ ​ដែល​មាន​​ចំនួន​​​​៥៩៩រោង​ចក្រ ។ ​ឧស្សា​ហកម្ម​​​​តូច-​​សិប្បកម្ម​​មាន​ចំនួន​៣៧.៦៤៦​មូល​​​ដ្ឋាន​ ​គឺមាន​​ការ​​កើន​ឡើង​​ចំនួន​​១% ប្រៀប​ធៀប​​​​​ឆ្នាំ​២០១០ ​ដែល​​​​មាន​ចំនួន​​៣៧.៣២២​​មូល​​ដ្ឋាន​​ ។ ​ទន្ទឹម​នេះ​ ​ដើម្បី​​​ជំរុញ​​​ការ​លើក​​តម្កើង​​​ផលិតផល​​ក្នុង​ស្រុក​​ឱ្យ​មាន​​គុណ​ ភាព​​​ល្អ ​បំពេញ​​បាន​នូវ​​​​​​តម្រូវ​ការ​​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ ក្នុង​ការ​​​​សម្រួល​​ដល់​​ការ​​ធ្វើ​​ពាណិជ្ជ​​កម្ម​អន្តរជាតិ​ ក្រសួង​​​បាន​​​បង្កើត​​​ស្តង់​ដារ​​ចប់​​ជា​​ស្ថាពរ​​​ចំនួន​​​៥ និង​​សេចក្តី​​​ព្រាង​​​ស្តង់​​ដារ​​​បាន​ចំនួន​​១៦ ​និង​បាន​​​​ចេញ​អាជ្ញា​​​ប័ណ្ណ​​​ចុះ​បញ្ជី​​​​ផលិត​ផល​​ដែល​​​អនុ​លោម​​ តាម​​ស្តង់​​ដារ​​បាន​​ចំនួន​១០១ ។ ​​​ប្រើ​​សញ្ញា​​សុវត្ថិភាព​​​ សម្រាប់​​​ផលិតផល​​អគ្គិសនី​ និង​អេឡិច​​ត្រូនិក​​បាន​ចំនួន​​​​២៣៦​ ធ្វើ​​ការ​​​​វិភាគ​​​​និង​ចេញ​​វិញ្ញា​​បនបត្រ​គុណ​ភាព​ផលិត​ផល​បាន​ចំនួន​ ៣.៦០៨​ផលិត​ផល​ ព្រម​ទាំង​បាន​​ពង្រីក​ការ​ងារ​មាត្រា​សាស្ត្រ​ឱ្យ​ដល់​គ្រប់​រាជធានី​ -ខេត្ត ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​មាត្រា​សាស្ត្រ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធ​ភាព ។ ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ប្រជា​ជន​រស​់​នៅ​តាម​បណ្តា​ទីរួម​ខេត្ត​ ក្រុង​ ស្រុក និង​ទី​ប្រជុំ​ជន​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​៦២ភាគ​រយ​បាន​ទទួល​ទឹក​ ស្អាតប្រើ​ប្រាស់ ។ រី​ឯ​ការ​ផលិត​ទឹក​ស្អាតរបស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​រាជ​ធានី​ភ្នំពេញ​និង​ រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​សៀម​រាប​ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដើម្បី​​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ និង​សកម្មភាព​សេដ្ឋ​កិច្ច​នានា​​នៅ​ក្នុង​តំបន់​របស់​ខ្លួន ។
ក្រសួង​បាន​ពង្រឹង​ការ​គ្រប​់​គ្រង​ការ​ធ្វើ​អាជីវ​ កម្ម​ធន​ធាន​រ៉ែ និង​ការ​អនុវត្ត​គម្រោង​ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​សកម្មភាព​ស្វែង​រក​ក្នុង​តំបន់​សម្បទាន​ ជាពិសេស​ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ ក្រោម​រូប​ភាព​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែអនាធិ​ប​តេយ្យ ។ រី​ឯ​ការ​បង់​ចំណូល​ចូល​ថវិកា​រដ្ឋ​ដែល​បាន​មក​ពី​វិស័យ​​ធន​ធាន​រ៉ែ​ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ឆ្នាំ​មុន​ៗ ។ទន្ទឹម​នេះ​ក្នុង​វិស័យ​ថាម​ពល​អគ្គិសនី
​​ ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថា​ពរ​នូវ​គម្រោង​វារី​អគ្គិស​នី​​​កំចាយ​ដែល​ មាន​អានុភាព​ដំឡើង​១៩៣.២​មេហ្គាវ៉ាត់ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ក្រោម​​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រក​ម្ពុជា និង​កំពុង​បន្ត​អនុវត្ត​គម្រោង​សាង​សង់​រោង​ចក្រ​អគ្គិសនី និង​វារី​អគ្គិ​សនី​ ព្រម​ទាំង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ភ្ជាប់​តំបន់​ក្នុង​ផ្ទៃ​ប្រទេស និង​ភ្ចាប់​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធ​អគ្គិសនី​​របស់​ប្រទេស​ជិត​​ខាង​ ថែម​ទៀត​ ។​សំដៅ​ធ្វើ​យ៉ាង​ណា​សម្រេច​តាម​យុទ្ធ​សាស្ត្រ​ និង​ផែន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​​​គឺ​ដល់​ឆ្នាំ​២០២០​​​ ភូមិ​ទាំងអស់​​​ទូទាំង​​​ព្រះរាជាណាចក្រ​កម្ពុជា​​ និង​មាន​​​​អគ្គិសនី​​​ប្រើ​ប្រាស់​​​ពីប្រភព​​អគ្គិសនី​​​ផ្សេងៗ និង​​ដល់​ឆ្នាំ២០៣០​ ​​យ៉ាង​ហោចណាស់​​​៧០% នៃ​គ្រួសារ​ទាំងអស់​​ទូទាំង​ព្រះរាជាណាចក្រ​​កម្ពុជា​  និង​មាន​អគ្គិសនី​​ដែល​មាន​​​គុណភាព​​ដូច​អគ្គិសនី​​​ពី​បណ្តា​ញ​​ជាតិ​ប្រើ ​ប្រាស់​ ។ ​ម្យ៉ាង​ទៀត​​ ​ដើម្បី​​​​ត្រៀម​​​សមាហរណកម្ម​ចូលទៅ​​ក្នុង​​ប្រព័ន្ធ​​អគ្គិស​នី​​​របស់​​ តំបន់​​​អាស៊ាន​​​និង​​មហា​​​អនុតំបន់​​​ទន្លេ​​មេគង្គ ។លោក​​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​​បញ្ជាក់​​​
បន្ថែម​ទៀត​ថា ​​​រាល់​​លទ្ធផល​​ការ​​​ងារ​ជា​វិជ្ជមាន​​​​​ដែល​ក្រសួង​​សម្រេច​​បាន​ក្នុង ​​ឆ្នាំ​២០១១​នេះ  ​គឺ​បង្ក​​​​​លក្ខណៈ​​​​សម្បត្តិ​​​អំណោយ​​​ផល​សម្រាប់​​​​វឌ្ឍន​ភាព​ថ្មី​​ ​ៗទៀត ក្នុង​ការ​​អនុវត្ត​​ទិសដៅ​​ការងារ​ឆ្នាំ​២០១២​ ​របស់​​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ  និង​​ថាម​ពល​ ស្រប​តាម​​យុទ្ធ​​សាស្ត្រ​​​ចតុកោណ​​ដំណាក់​កាល​​​​ទី​២​ នៃ​​កម្មវិធី​​នយោ​បាយ​​​របស់​រាជ​រដ្ឋា​ភិបាល​​នីតិកាល​ទី​​៤ ​នៃរដ្ឋសភា ៕

No comments: