Wednesday, March 21, 2012

ទំនាស់​រាំ​វង់​​ធុង​​​បាស់​អ្នក​​​​​​​​​​​ចាញ់​ដេក​​ពេទ្យ​​ អ្នក​​ឈ្នះ​ដេក​គុក​

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រង kohsantepheapdaily.com.kh

ខេត្តតាកែវ ៖ យុវជន​ម្នាក់​​ក្នុង​ចំណោម​​បក្ស​ពួក​​​២​នាក់​ត្រូវ​​បាន​នគរ​បាល​​​ស្រុក​ បាទី ឃាត់​ខ្លួន​ទៅ​​តាម​ពាក្យបណ្តឹង​រ​បស់​​ឪពុក​ម្តាយ​​ជន​រង​គ្រោះ​​ចោទ​ ប្រកាន់​​ពី​បទ​​ពួន​​​​​​​​​​​​ស្ទាក់​​កាប់ និង​វាយ​ទៅ​លើ​​កូន​ប្រុស​​របស់​គាត់​​ឱ្យ​​​រង​របួស​ជា​ទម្ងន់​ ខណៈ​​ពួក​​គេ​មាន​ទំនាស់​​ពេល​រាំ​​ធុង​បាស់​​នៅ​​​ពិធីបុណ្យ​​ក្នុង​ភូមិ​ កាលពី​​វេលា​​ម៉ោង​​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៨ មីនា ២០១២ ស្ថិត​​នៅ​ភូមិ​ពត់ស ឃុំ​​ពត់ស ស្រុក​បាទី។លោក​វរសេនីយ៍​ត្រី ង៉ាន់ ​សារី ​អធិ​ការ​​នគរបាល
​​ស្រុក​បាទី​បាន​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​ដែល​​​នគរ​បាល​​ឃាត់​ខ្លួន​​​ឈ្មោះ​​កែវ ផាន់​ណា ហៅ​​នុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​រស់​​​នៅ​​ភូមិ​​​កើត​ហេតុ​ខាង​លើ​​​​ ។ ជន​នេះ​បាន​ប្រើ​ដំបង​​វាយ​​ទៅ​លើ​ជន​រងគ្រោះ​ រីឯ​បក្សពួកម្នាក់​ទៀត​​ឈ្មោះ​​តុង គៀន ភេទប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​ ជា​មួយ​គ្នា ជា​អ្នក​កាន់​​កាំបិត​​ប៉័ង​តោ​​កាប់​ទៅ​លើ​ជន​រង​គ្រោះ ​បាន​រត់​គេច​ខ្លួន​​បាត់​ ។ ជន​រង​គ្រោះ​​​ឈ្មោះ​ឌី ពក ភេទប្រុស អាយុ​​​២២​​ឆ្នាំ រស់​នៅ​​ភូមិ​ចំបក់ ឃុំ​ពត់​ស រង​របួស​ធ្ងន់​រ​យះ​​ដៃ​ទាំង​ស​ង​​ខាង​ និង​ឈ្មោះ​អុន ថា ភេទប្រុស អាយុ​​​២៣​ឆ្នាំ នៅភូមិ​​ជា​មួយ​គ្នា​​​រង​របួស​​ស្រា​ល​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​មន្ទីរ​ ពេទ្យ​​ស្រុកបាទី ។ លោក​អធិ​ការ​​នគរបាល​​ស្រុក​បាន​បន្ត​ទៀត​ថា ​មុន​ថ្ងៃ​​កើត​ហេតុ​​ថ្ងៃទី​១៧ មីនា ​នៅ​​ក្នុ​ងភូមិ​ខាង​លើ​​​មាន​​កម្ម​វិធី​​បុណ្យ​​ខួប១០០​ថ្ងៃ ​និង​មាន​​ដាក់​ធុង​​បាស់​រាំ​លេង​កម្សាន្ត​​ថែម​ទៀត ​ដោយ​មាន​ក្មេងៗ​ស្ទាវ​មក​រាំ​លេង​​យ៉ាងច្រើន​កុះ​ករ ពេល​កំពុង​​រាំ​លេង​ក្មេង​ស្ទាវ​ពី​ក្រុម​បាន​ឈ្លោះ​ប្រកែក​​វាយ​តប់​​គ្នា​ តែ​ត្រូវ​ម្ចាស់​​កម្ម​វិធី​ឃាត់​​ក៏​ស្ងាត់​ទៅ​វិញ។​ ឯ​ក្រុម​ជន​សង្ស័យ​​​មាន​គ្នា​២​​នាក់​បាន​ចេញ​ពី​ក​ន្លែង​​​​​រាំ​​ទៅ​បាត់ ​មុន ​ប​ន្ទាប់​មក​​នៅវេលា​ម៉ោង​​កើត​ហេតុ​ ​ទើប​ក្រុម​ជន​រងគ្រោះ​ចេញ​ទៅ​ផ្ទះ​ដើរ​​តាម​​ផ្លូវ​​​លំ​ក្នុង​​ភូមិ​ បាន​ពាក់​កណ្តាល​ផ្លូវ​ក៏​ជួប​ជា​មួយ​ក្រុម​ជន​សង្ស័យ​​នាំគ្នាព្រួត​កាប់​ និង​​វាយ​មក​លើ​ជន​រង​គ្រោះ​​តែម្តង។លោក​យ៉ុង ​ញីវ នាយ​រ​ង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល
​​ខេត្ត​បាន​ ឱ្យ​ដឹង​ថា យើង​បាន​កសាង​សំណុំ​រឿង​គ្រប់​គ្រាន់​អស់​ហើយ​នៅព្រឹក​ថ្ងៃទី​​១៩ មីនា នេះដើម្បី​បញ្ជូន​​ជន​សង្ស័យ​ និង​វត្ថុតាង​​ទៅ​​សាលា​ដំបុង​ខេត្ត​ចាត់​ការ​ទៅតាម​​ច្បាប់ ៕

No comments: