Tuesday, December 6, 2011

ពលរដ្ឋ​ចំនួន​៤០០​គ្រួសា​សង្ស័យ​ថា​អាជ្ញាធរ​ស្រុក​ខេត្ត​ចេញ​លិខិត​ឲ្យ​លោក​សំ​វិចិត្រ​មក​ឈូស​ឆាយ​ចំការ​ដំណាំ​លំនៅដ្ឋាន​ដោយ​អយុត្តិធម៌​

ផ្សាយថ្ងៃទី០៦-១២-២០១១: ដកស្រង  kpt-news


កំពត​ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៤០០​គ្រួសារ​ក្នុង​ចំណោម​ពីរ​ឃុំ​ស្ថិត​ក្នុង​ស្រុក​ឈូក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ពួកគាត់​កំពុង​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​បាន​ប្រតិកម្ម ​បន្ទាប់ពី​ពួកគាត់​ បាន​ដឹង​និង​ឃើញ​លិខិត​របស់​អភិ​បាន​ខេត្ត​កំពត​បាន​កាន់​មក​បង្ហាញ​គំរាម​ឲ្យ​រើ​លំនៅ​ដ្ឋាន​ចាកចេញ​ពី​ដី​ដែល​ពួកគាត់​ទាំង​អស់​គ្នា​បាន​កាន់​កាប់​អស់​ពេល​ជាង​១០ឆ្នាំ​កន្លង​មក​ហើយ​បែរជា​ត្រូវ​លោក ​សំ វិចិត្រ ​និង​ក្រុមការងារ​ខេត្ត​កាន់​លិខិត​បង្គាប់​ការ​លេខ​៣១​ លបក​ ចុះ​ថ្ងៃទី២៤​ខែ​តុលា​ឆ្នាំ​២០១១​ របស់​សាលា​ខេត្ដ ​ចុះ​ពិនិត្យ​ទីតាំង​ដី ​ស្នើសុំ​ឈូស​ឆាយ​កាយ​ព្រំដី​ដាំ​ដំណាំ​កសិឧស្សាហកម្ម ​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ១.២០៣ ​ហិកតា​ ដែល​ពួកគាត់​ទាំង​អសគ្នា​រស់នៅ​ជា​រៀង​រាល់​ឆ្នាំ​។

អ្នកភូមិ​បាន​បន្ត​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​បន្ទាប់ពី​បានឃើញ​លោក សំ វិចិត្រ និង​មន្ត្រី​មួយចំនួន​ចុះមក​កាន់​លិខិត​បង្គាប់ការ លេខ៣១ លបក ចុះ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ ស្ដីពី​ការចាត់តាំង​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ដី​កម្មសិទ្ធិ បានធ្វើ​ឲ្យ​ពួកគាត់​ប្រជាពលរដ្ឋ​ជាង ៤០០ គ្រួសារ ក្នុង​ឃុំ​ពី​ស្រុក​ឈូក ដែល​ភាគច្រើន​ជា​កសិករ រស់នៅ​លើ​កា​បង្កើត​ផល អស់​រយៈពេល​ជាង ១០ឆ្នាំកន្លងមក ។



ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចោទប្រកាន់ថា​ក្រុមមន្ត្រី​ទាំងនេះ​ធ្វើការ​ឃុបឃិត​ជាមួយ​លោក សំ វិចិត្រ រំលោភ​ដី​ពួកគាត់​បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​ស្ដៅ ឃុំ​ត្រពាំង​ភ្លាំង និង​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក​ជាប់​ព្រំប្រទល់​គ្នា​ត្រូវ​បា​ម​លោក សំ វិចិត្រ យក​គ្រឿងចក្រ​មក​ធ្វើការ​ឈូសឆាយ​កាយ​ព្រំដី​ទំហំ១.២០៣ហិកតា​ប៉ះពាល​ដី​ដាំ​ដំណាំ​កសិកម្ម​របស់​ពួកគាត់។

ពួកគាត់​បាន​បន្តទៀត​ថា​ដី​ទាំងនេះ​គឺ​ទិញ​រស់នៅ​បង្កើត​ផល​ដី​នោះ​ជាង១០ឆ្នាំ​មកហើយ​មិនមែនជា​ដីព្រៃ​ទើបតែ​មក​ចាប់យក​នោះទេ​ពេលនេះ​ត្រូវបាន​ជន​ម្នាក់​ដែល​អ្នកភូមិ​មិន​ធ្លាប់​ស្គាល់​ទាល់តែសោះ បែរជា​អាជ្ញាធរ​ខេត្តកំពត ចេញ​លិខិត​ប្រគល់​ដី​ដែល​ពួកគាត់​កំពង់​រស់នៅ​ឲ្យ​លោក សំ វិចិត្រ ទំហំ​ជាង ១០០០ ហិកតា​នោះ។
ម្យ៉ាងទៀត​នៅក្នុង​លិខិត​ដោយបាន​បញ្ជាក់ថា យោង​លិខិត​ស្នើសុំ​ចុះ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ របស់​ឈ្មោះ សំ វិចិត្រ ស្ដីពី​សំណើសុំ​សិទ្ធិ​គ្រប់គ្រង និង​ដាក់​គ្រឿងចក្រ​ឈូសឆាយ កាយ​ព្រំ​លើ​ផ្ទៃដី ១.២០៣ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​ស្ដៅ ឃុំ​ត្រពាំង​ភ្លាំង និង​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្ដ​កំពត គឺ​អាជ្ញាធរ​ខេត្តកំពត សម្រេច​ចាត់តាំង​ក្រុមការងារ មាន​អភិបាលរង​ខេត្ដ​ម្នាក់ ជា​ប្រធាន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត និង​អភិបាលស្រុក​ឈូក ជា​អនុប្រធាន ព្រមទាំង​សមត្ថកិច្ច មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​នានា ជា​សមាជិក ចុះ​ពិនិត្យមើល​ទីតាំង​ស្នើសុំ ដើម្បី​ធ្វើ​របាយការណ៍ ស្ដីពី​លទ្ធផល ដែល​អនុវត្ដ​បាន​ជូន​អភិបាលខេត្ដ​ពិនិត្យ និង​សម្រេច។
ទោះជា​យ៉ាងនេះ​ក្ដី ក្នុង​លិខិត​មិនបាន​បញ្ជាក់​ពីថ្ងៃ​ចេញដំណើរ​របស់​ក្រុមការងារ សម្រាប់​បំពេញ​កិច្ចការ​នោះទេ​ហើយក៏​មិនដឹងថា​ក្រុមការងារ​ដែល​ចុះ​មកនេះ​រាយការណ៍​ជួន​លោក​អភិបាលខេត្ត​ថា​ដី​ពួកគាត់​គឺជា​ដីព្រៃ​ក៏​មិនដឹង​បានជា​លោក​អភិ​បាន​ខេត្ត​ដែលជា​ឪ​ម៉ា​យ​របស់​ប្រជាពលរដ្ឋ​ចេញ​ជា​លិខិត​ឲ្យ​លោក សំ វិចិត្រ ឈូសឆាយ​ចំការ​លំនៅដ្ឋាន​របស់​ពួកនេះ​ដែល​ហៅថា​អភិបាលកិច្ច​ល្អ។
ប្រជាពលរដ្ឋ​បញ្ជាក់ថា ក្រុម​ប្រជាពលរដ្ឋ ដែល​បាន​ចូលកាន់​កាប់​ដី​ទាំងនោះ ផ្នែក​ខ្លះ​ទិញ​ពី​ប្រជាពលរដ្ឋ ដែលជា​អ្នក​ចូលមកនៅមុនៗ និង​ខ្លះទៀត ទិញ​ពី​ទាហាន​ខេត្ដ​កែប ចាប់ផ្ដើម​លក់​ក្នុង​ឆ្នាំ១៩៩។ ការចូល​រស់នៅ​តាំងពី​កាប់ឆ្ការ​ព្រៃ​ខ្លុង ត្បែង ដាំ​ដំណាំ​ស្វាយ ខ្នុរ ចន្ទី... រហូត​បាន​ទទួលផល ៧ ទៅ ៨ ឆ្នាំ​មកហើយ ហើយក៏​មិនដែល​ឃើញ​មុខ ឬ​សូម្បីតែ​ឮឈ្មោះ សំ វិចិត្រ នេះ​ម្ដងណា ក៏​មិន​ធ្លាប់​ដែរ។ ​
ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ស្នើសុំ​អភិបាល​ខេត្តកំពត​គួរតែ​ចុះ​ពិ​និ​ត្រ​ផ្ទាល់​តែ​ដី​ដែល​លោក សំ វិចិត្រ ស្នើសុំ​នេះ​ដីព្រៃ​ឭ​ក៏​ដី​លំនៅដ្ឋាន​និង​ដំណាំ​កសិកម្ម​របស់​ពួកគាត់​ឭ​ក៏​មិនមែន​ទេ​ដូច្នេះ​ផ្ដល់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​និង​តាំងទី​លំនៅ​អស់​រយៈពេល​ជាង១០ឆ្នាំ​ដោយ​ជាប់លាប់​មានការ​ទទួល​ស្កា​ល់ពី​មេភូមិ រហូត​ពួក​បានរស់នៅ​មានកូន​ពូន​ជា​ចៅ​នៅ​ទីនោះ ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ។ មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​អាជ្ញាធរ​ខេត្តកំពត ពិសេស​លោក​អភិបាល​ខេត្តកំពត ខូ​យ ឃុន​ហួរ នៅឡើយ​ទេ ជុំវិញ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ៕​

No comments: