Monday, December 5, 2011

មន្ត្រីពាណិជ្ជកម្មកម្ពុជា-វៀតណាម ជួបពិភាក្សាលើការអភិវឌ្ឍខេត្តបួនជាប់ព្រំដែន

ផ្សាយថ្ងៃទី០៥-១២-២០១១: ដកស្រង cen


កំពត: ជាកិច្ចប្រជុំលើកទី៤ រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសកម្ពុជា និង
ប្រទេសវៀតណាម ដើម្បីអនុញ្ញាតឲ្យតំណាងអាជ្ញាធរខេត្តទាំង៤ និងសមត្ថកិច្ច
ពាក់ព័ន្ធ ដែលនៅជាប់ព្រំដែនរវាងប្រទេសទាំង២ បានឡើងធ្វើបទបង្ហាញ ឈាន
ទៅបើកវេទិកាធុរកិច្ចវិស័យឯកជន និងពិគ្រោះយោបល់លើផែនការមេអភិវឌ្ឍន៍
បណ្តាញទីផ្សារពាណិជ្ជកម្ម តាមព្រំដែនជាមួយគ្នា ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំ នៅសាលសន្និសីទខេត្តកំពង់ចាម ជាការសំណេះសំណាល និងចាប់
ផ្តើមបើកពិធីប្រជុំ ដែលមានការចូលពីលោក កែវ សុខណៃ រដ្ឋលេខាធិការ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា លោក ង្វៀន កាំទូ ( NGUYEN CAM TU ) អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម និងលោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនោះ មានបទបង្ហាញរបស់តំណាង
ខេត្តរបស់ប្រទេសកម្ពុជា មានដូចជា ខេត្តកំពង់ចាមជាម្ចាស់ផ្ទះ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ។ ចំណែកតំណាងខេត្តរបស់ប្រទេសវៀតណាម មានដូចជា ខេត្តតៃនិញ ខេត្តគៀនយ៉ាង ខេត្តអានយ៉ាន និងខេត្តដាក់ឡាក់។

ជាមួយគ្នានោះ ក៏មានបទបង្ហាញរបស់តំណាងកាំកុងត្រូល និងគយរបស់
ប្រទេសកម្ពុជា, តំណាងកងទ័ពការពារព្រំដែនប្រទេសវៀតណាម តំណាងក្រុម
ហ៊ុនថារីអ៊ីនវេសមែន និងតំណាងសាខាជីវកម្មជីគីមី-ប្រេងឥន្ទនៈប្រទេសវៀត
ណាមប្រចាំ កម្ពុជា។

តាមកម្មវិធី នៅរសៀលថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០១១ ក៏មានការជជែកពិភាក្សាគ្នាលើ
វេទិកាធុរកិច្ចវិស័យឯកជន នៃប្រទេសទាំងពីរ និងវេទិកាពិគ្រោះយោបល់
លើផែនការមេអភិវឌ្ឍន៍បណ្តាញផ្សារពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាម ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០៕

No comments: