Monday, December 5, 2011

សវនាការលើភស្តុតាងក្នុងសំណុំរឿង002ប្រឆាំងអៀង សារី​ ខៀវ​ សំ​ផន និង​នួន ជា​

ផ្សាយថ្ងៃទី០៥-១២-២០១១: ដកស្រង kohsantepheapdaily


រាជធានីភ្នំពេញ ៖​ ​ នៅវេលាម៉ោង៩​ព្រឹក​ថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១១​សាលា​ក្តីខ្មែរ​ក្រហម​បើក​សវនាការលើភស្តុតាងក្នុងសំណុំរឿង០០២​ប្រ​ឆាំងនឹងជនជាប់ចោទអៀង សារី, ខៀវ សំផន និងនួន ជា។​ ក្នុងការជំនុំជម្រះនេះជន​ជាប់នឹង​ត្រូវលើកនូវរាល់​ភស្តុតាង​ទាំង​ឡាយ​ដើម្បី​ដោះ​បន្ទុក​ទៅនឹងការចោទប្រកាន់​របស់​សហព្រះរាជ​អាជ្ញានៃសាលាក្តី។

សំណុំរឿង០០២ ជាសំណុំរឿងទី២​នៅ​ចំពោះ​​មុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​ប្រឆាំងនឹងជនជាប់ចោទចំនួន៣រូប។ នួន ជា អាយុ៨៤ឆ្នាំ អតីតអនុលេខាបក្ស
កុម្មុយនីស្ត​កម្ពុជា​ អៀង សារី អាយុ៨៥ឆ្នាំ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស ខៀវ សំផន អាយុ៧៩ឆ្នាំ​អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។


ជនជាប់ចោទទាំង៣រូប ត្រូវបាន​ចោទ​​ប្រកាន់​លើកដំបូង​និង​ត្រូវបាន​បង្គាប់​ឱ្យ​បញ្ជូន​ទៅជំនុំជម្រះក្តីតាមរយៈដីកាបញ្ជូនរឿងទៅជំនុំ​ជម្រះរបស់សហចៅក្រមស៊ើប
អង្កេតនៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០១០។


ក្រោយពីទទួលបានបណ្តឹងឧទ្ធរណ៍ពីជន​ជាប់ចោទទាំង​រូប៣អង្គបុរេជំនុំជម្រះបាន​បញ្ជាក់​គាំទ្រនិង​កែប្រែផ្នែកខ្លះក្នុងដីកា​បញ្ជូន​រឿង​​ទៅជំនុំជម្រះនិងចេញសា
ដីកាចុះថ្ងៃទី ១៣ មករា ឆ្នាំ ២០១១ បង្គាប់ឱ្យបញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំជម្រះ ។


ជនជាប់ចោទទាំងបីរូបត្រូវបានចោទពីបទ​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ
បំពារបំ​ពាន​យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ​១៩៤៩ និងបទប្រល័យ
ពូជសាសន៍ និងអំពើ​មនុស្សឃាត ការធ្វើទារុណកម្ម​និងការ​ធ្វើទុក្ខ​បុក​ម្នេញ
ខាងផ្នែកសាសនា ក្រោមក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជាឆ្នាំ១៩៥៦។


នួន ជា អតីត​អនុប្រធាន​បក្សកុម្មុយ​នីស្ត​កម្ពុជានិងជាអតីតប្រធានរដ្ឋសភាកម្ពុជា​ប្រជា​ធិបតេយ្យបានថ្លែងកាលពីថ្ងៃទី២២​ វិច្ឆិកា ក្នុង​សារ​ណាការពារខ្លួននៅ
សាលាក្ដីខ្មែរក្រហម​ថា ប្រទេស​កម្ពុជាមានបញ្ហាដោយសារវៀតណាម​មាន​មហិច្ឆ​តាលេបយក​។ មកទល់បច្ចុប្បន្ន​វៀត​ណាមនៅតែគ្រប់គ្រងប្រទេសកម្ពុជាតាមរយៈ​សមា​គមអាណិកជនវៀតណាមនៅប្រទេស​កម្ពុជា ដែលមានសាខានៅ២៤ រាជធានី-ខេត្ត។


ថ្លែងនៅក្នុងសវនាការនៃតុលាការខ្មែរ​ក្រហម​នៅពេលថ្មីៗនេះ លោកនួន ជា ​បាន​បង្ហើប​​ថា វៀតណាមមានបំណងត្រួតត្រា​ប្រទេស​​​កម្ពុជា​ជាយូរមកហើយ។​ ការចង់ត្រួត​ត្រា​ប្រទេសកម្ពុជារបស់អ្នកដឹកនាំវៀតណាម​នេះ​មានតាំងពីបក្ស
កុម្មុយនីស្តកម្ពុជា​ទើប​តែកើត​មាន​រហូតដល់បក្សកុម្មុយនីស្ត​កម្ពុជាបាន​ទទួល
​ជ័យ​ជម្នះត្រួតត្រាប្រទេស និង​ចុង​ក្រោយ​រលាយ​ទៅវិញ៕

No comments: