Wednesday, November 2, 2011

វៀតណាម នាំចេញអង្ករបាន៦,២លានតោនត្រឹមខែតុលា

ផ្សាយថ្ងៃទី០២-១១-២០១១:  ព័ត៌មានអន្ដរជាតិដកស្រង postkhmer


ហាណូយៈ សមាគមស្បៀងវៀតណាម បានឲ្យដឹងថា វៀតណាមដែលជាប្រទេស
នាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក បាននាំចេញអង្ករចំនួន ៦,២លាន
តោនហើយ ចាប់ពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី២៧ ខែតុលាមក។ សមាគមនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនកាលពី ថ្ងៃអង្គារថា ការនាំចេញអង្កររបស់វៀតណាម ចាប់តាំងពីថ្ងៃទី១ខែតុលាដល់ថ្ងៃទី២៧ ខែតុលាមានចំនួន៣៤៨ ៥៦៧តោន៕

No comments: