Thursday, November 3, 2011

រថយន្ដពាក់ស្លាកលេខខេមរភូមិន្ទ បុកម៉ូតូនៅកំពត ស្លាប់ម្នាក់ របួសម្នាក់

ផ្សាយថ្ងៃទី០២-១១-២០១១:  ដកស្រង cen


កែប: ស្ដ្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីរថយន្ដធុនធំមួយ
គ្រឿង បុកម៉ូតូជិះឌុបគ្នា លើផ្លូវជាតិលេខ៣១ ក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច នាវេលាម៉ោង ២ និង ៣០ នាទី រសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១។ បន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយ តៃកុងបើកបររថយន្ដនោះ បានគេចខ្លួនបាត់។

ប៉ូលិសដែលចុះវាស់វែងករណីគ្រោះថ្នាក់នេះ បានឱ្យដឹងថា ស្ដ្រីដែលបាត់បង់ជីវិត ឈ្មោះ ផូយ ធា អាយុ ៣០ឆ្នាំ និង អ្នកជិះខាងក្រោយ រងរបួសស្រាលឈ្មោះ មាស ណែម អាយុ ៦០ឆ្នាំ។ ទាំង២នាក់ជាម្ដាយ និងកូន រស់នៅភូមិអូរក្រសារ សង្កាត់
អូរក្រសារ ក្រុងកែប ខេត្ដកែប៕

No comments: